កម្ពុជារំពឹងទទួលបានភ្ញៀវអន្តរជាតិពី ១,៥លាននាក់ ទៅ២លាននាក់

កម្ពុជារំពឹងទទួលបានភ្ញៀវអន្តរជាតិពី ១,៥លាននាក់ ទៅ២លាននាក់ ក្នុងឆ្នាំ២០២២


វិស័យទេសចរណ៍កម្ពុជាកំពុងបោះជំហានងើបឡើងវិញគួរឲ្យកត់សម្គាល់ នៅប៉ុន្មានចុងក្រោយនេះ។ យ៉ាងណាមិញ តាមការព្យាករចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១លាន៥សែននាក់ ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត១លាននាក់រួចទៅហើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ដោយ

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១លាន៥សែននាក់ ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត១លាននាក់ហើយ ដោយក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុបមានចំនួនជាង ៩៩ម៉ឺននាក់ មានការកើនឡើងចំនួន ៧២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ និងមានការថយចុះ -៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ផងដែរ។

ឯកឧត្ដម ថោង ខុន បញ្ជាក់បន្ថែមថា ភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសមានចំនួនជិត ៤សែននាក់ កើនឡើងជិត ៦០០% និងតាមផ្លូវគោកនិងផ្លូវទឹក មានចំនួនជាង ៦សែននាក់ មានការកើនឡើងចំនួន ជាង ៨០០ % ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ ដែលចូលមកកម្ពុជា មានដូចជាប្រទេស ថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។

បើតាម ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍បានរៀបចំផែនការត្រៀមសម្រាប់ទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅឆ្នាំ២០២៣ ខាងមុខផងដែរ ក្នុងការស្ដារ និងជំរុញវិស័យទេសចរណ៍នេះ តាមរយៈការជំរុញចលនាទេសចរណ៍ក្នុងស្រុកឲ្យបានច្រើន តាមរយៈការពង្រឹងនូវគុណភាពសេវាកម្ម ក៏ដូចជាពង្រីកនូវផលិតទេសចរថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរមានជម្រើសច្រើនក្នុងការដើរកំសាន្តរបស់ពួកគាត់ផងដែរ។

សូមបញ្ជាក់ថា ជុំវិញផែនការស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍នេះដែរ កន្លមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតមូលនិធិ១៥០លានដុល្លារ ដើម្បីជំរុញការផ្ដល់កម្ចីសម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ផងដែរ៕




អត្ថបទបន្ទាប់


អភិបាលខេត្តកែបស្នើក្រុមហ៊ុនចាប់ផ្តើមអភិវឌ្ឍកោះចំនួន៣ តាមសន្យាក្រោយការអនុម័តពីCDC

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីពេលថ្មីៗបានអនុម័តឲ្យក្រុមហ៊ុន SAMANEA អភិវឌ្ឍន៍កោះចំនួន៣រួមមានកោះស្វាយ កោះម្ទេស និងកោះកុកដែលមានទ…

CDCបានអនុម័តគម្រោងទុនវិនិយោគ ៣ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២២

ព័ត៌មាន
ការដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវឱកាសវិនិយោគនៅកម្ពុជា ដែលធ្វើឲ្យកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ