វៀតណាមបង្ហាញសក្តានុពលយោធា

វៀតណាមចំណាយថវិការាប់សិបលានដុល្លារលើការរៀបចំខួបលើកទី៥០ នៃការបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូង


ការប្រារព្ធខួបដើម្បីរំលឹកពីភាពជោគជ័យនៃការបង្រួបបង្រួមរវាងវៀតណាមខាងជើង និងខាងត្បូងដែលសម្រេចបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បានក្លាយជាព្រឹត្តិការណ៍សម្រាប់វៀតណាមក្នុងការបង្ហាញពីសក្តានុពល និងឧត្តមភាពរបស់ខ្លួនទៅកាន់ពិភពលោក។ ជាក់ស្តែងការប្រារព្ធខួបនៅឆ្នាំនេះ វៀតណាមបានចំណាយថវិការាប់សិបលានដុល្លារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងកងកម្លាំងរបស់ប្រទេសមួយចំនួននៅក្នុងតំបន់ដូចជាកម្ពុជា ចិន និងឡាវជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
វៀតណាមបង្ហាញសក្តានុពលយោធា
ដោយ

មនុស្សរាប់ម៉ឺននាក់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នានៅតាមផ្លូវនានាកណ្តាលទីក្រុងហូជីមិញ ដើម្បីប្រារព្ធពិធីរំលឹកខួបលើកទី៥០នៃការបង្រួបបង្រួមជាតិរបស់វៀតណាម ដែលសម្រេចបាននៅថ្ងៃទី៣០ ខែមេសា ១៩៧៥ ដែលគេដឹងថាជាថ្ងៃបង្រួបបង្រួមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ មហាវិថីធំៗនៅកណ្តាលទីក្រុងនេះត្រូវបានបំពេញដោយហ្វូងមនុស្ស ដែលនាំគ្នាមកធ្វើជាសក្ខីភាពនៃការប្រារព្ធពិធីដ៏ឧឡារឹក ដែលមានការចូលរួមពីមន្រ្តី កងកម្លាំងវៀតណាម ចិន កម្ពុជា និងឡាវសរុបប្រមាណ១ម៉ឺន៣ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានចូលរួមជាមួយនឹងថ្នាក់ដឹកនាំបរទេសចំនួន២០រូបផ្សេងទៀតផងដែរ។

នៅក្នុងឱកាសប្រារព្ធពិធីរំលឹកខួបខាងលើ វៀតណាមបានបង្ហាញសក្តានុពលយោធា និងសេដ្ឋកិច្ច ហើយរដ្ឋាភិបាលវៀតណាមបានចំណាយថវិការហូតដល់ទៅ៣២លានដុល្លារ ដើម្បីចែកអំណោយដល់ឥស្សរជន និងប្រជាពលរដ្ឋវៀតណាមដែលមានគុណបំណាច់សម្រាប់ការបង្រួមបង្រួមជាតិនេះ។

លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានចាត់ទុកព្រឹត្តិការណ៍ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ និងជាជ័យជម្នះនៃស្មារតីស្នេហាជាតិ វីរភាពបដិវត្តន៍ និងឯកភាពជាតិរបស់វៀតណាម។ ជាមួយគ្នានេះ លោក បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការផ្តល់ជំនួយពីសហគមន៍អន្តរជាតិ ជាពិសេសពីសហភាពសូវៀត ចិន ឡាវ និងកម្ពុជា។

វៀតណាមរំពឹងថា តាមរយៈព្រឹត្តិការណ៍ដ៏អធិកអធមនេះខ្លួននឹងអាចស្វាគមន៍ភ្ញៀវអន្តរជាតិបានជិត៨០ ម៉ឺននាក់ចន្លោះពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ នៅក្នុងអំឡុងពេលនេះ អាកាសយានដ្ឋានវៀតណាមរំពឹងទាក់ទាញជើងហោះហើរអន្តរជាតិបានប្រមាណ៥ពាន់ជើង ដោយជាមធ្យមប្រមាណ៨៣០ជើងក្នុងមួយថ្ងៃ កើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ អួតក្ដែងៗថា អាម៉េរិកនឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ខណៈសង្គ្រាមពាណិជ្ជកម្មជាមួយចិននៅមិនទាន់មានច្រកចេញ

ប្រធានាធិបតី ដូណាល់ ត្រាំ បានអួតក្ដែងៗថា ការចរចារពន្ធរវាងសហរដ្ឋអាម៉េរិក ជាមួយប្រទេសឥណ្ឌា កំពុងដំណើរការដោយរលូន ហើយលោកជឿជាក់ថា អាម៉េរ…

ហេតុអ្វីការជួញដូរភាគហ៊ុននៅកម្ពុជា មិនសូវរងឥទ្ធិពលពីទីផ្សារភាគហ៊ុនខាងក្រៅ?

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា (CSX) បានអះអាងថា មកទល់ពេលនេះការជួញដូរភាគហ៊ុននៅកម្ពុជាពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដោយសារឥទ្ធិពលគោលនយោបាយព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ