Advertisement
វៀតណាម-អាកាសចរណ៍

បន្ទាប់ពីបើក​​កាស៊ីណូ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នៅ​លើ​កោះភូកុក (កោះត្រល់) វៀតណាម​នឹង​បើក​ការហោះហើរ​ត្រង់​ ភូកុក-ហុងកុង ឆាប់ៗនេះ!


ទើបតែបើក​សម្ពោធ​រមណីដ្ឋាន​និងកាស៊ីណូ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក នៅ​លើ​កោះ ភូកុក (ខ្មែរ​ស្គាល់ថា ជា កោះត្រល់) ប្រទេស​វៀតណាម​គ្រោង​នឹង​បើក​ឲ្យ​មាន​ការហោះហើរ​ត្រង់​ទៅមក​ រវាង​កោះ ភូកុក និងទីក្រុង​ហុងកុង ចាប់ផ្ដើម​ពីខែ​មេសា​ ឆ្នាំ​២០១៩​នេះ​តទៅ។
Vietjet ជាក្រុមហ៊ុន​អាកាសចរណ៍ឯកជន​ធំ​ជាង​គេ​បំផុតនៅ​វៀតណាម។
ដោយ
Advertisement

ក្រុមហ៊ុនអាកាសចរណ៍​ Vietjet របស់​វៀតណាម ប្រកាស​ឲ្យ​ដឹង​នៅ​ចុង​សប្ដាហ៍នេះថា ខ្លួន​នឹង​បើក​ជើង​ហោះហើរ​ត្រង់​ទៅមក រវាង​កោះភូកុក (ខ្មែរ​ស្គាល់ជា កោះត្រល់) និង​ទីក្រុង​ហុងកុង ចាប់ពីខែ​មេសាទៅ ដោយ​ក្នុង​មួយ​សប្ដាហ៍ នឹងហោះហើរ​ ៤ជើង។ ការហោះហើរមួយជើងៗ នឹង​ចំណាយពេល ២ម៉ោង និង ៤៥នាទី។ 

នៅមុននេះ​បន្តិច កោះភូកុក​ទើបតែបាន​បើក​សម្ពោធ​រមណីយដ្ឋាននិង​កាស៊ីណូ​ដ៏ធំ​មួយ​នៅលើកោះនោះ។ ក្រុមហ៊ុន​​អភិវឌ្ឍ និងវិនិយោគ​​ទេសចរណ៍​លើ​​កោះភូកុក JSC បាន ចំណាយ​ទុន​វិនិយោគ​​ប្រមាណ​​ជាង ​២ពាន់​លានដុល្លារ​អាមេរិក សាងសង់​​រីស៊ត និង​កាស៊ីណូ Corona ដោយកាស៊ីណូ​នេះ នឹង​បើក ២៤ម៉ោង​​ក្នុង​មួយថ្ងៃ សម្រាប់ជា​គម្រោង​​​​សាកល្បង​​រយៈពេល ​៣ឆ្នាំ​។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កោះភូកុក ដែលស្ថិតនៅក្នុងខេត្តភាគខាងត្បូង កៀនជាំង បាន​ទាក់ទាញ​វិនិយោគទុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ទៅ​លើ​វិស័យ​សណ្ឋាគារ និង​រមណីដ្ឋាន រួមទាំង​កាស៊ីណូ។ 

ក្រុមហ៊ុន អាកាសចរណ៍ VietJet ថ្លែងថា ការបើក​ជើងហោះហើរត្រង់ថ្មីនេះ គឺនឹងបង្កើត​ឱកាស​ធ្វើដំណើរ​ច្រើន​ថែមទៀតដល់​អ្នក​ទេសចរ និង​ប្រជាជន​ក្នុង​ស្រុក ដែលកត្តា​នេះ​នឹងរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​រវាង​កោះភូកុក និង​ទីក្រុង​ហុងកុង។ 

សព្វថ្ងៃ Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ធំជាង​គេ​បំផុត នៅវៀតណាម ដែល​ប្រតិបត្តិការ​ផ្លូវ​ហោះហើរ​ក្នុង​ស្រុក ៤០​ខ្សែ និង​ផ្លូវ​ហោះហើរ​អន្តរជាតិ ៦៦ខ្សែ។ 

យោងតាម​ការិយាល័យ​ស្ថិតិ​ទូទៅ ឆ្នាំ​២០១៨ ប្រទេស​វៀតណាម​បាន​ស្វាគមន៍​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ ១២,៥លាននាក់ ពោលគឺកើនឡើងជាង ១៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៧។ ចរាចរណ៍​តាម​ផ្លូវ​អាកាស​របស់​វៀតណាម កើនឡើងជាមធ្យម ១៦% គិតចាប់ពីឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៧៕

Advertisement



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី៖ ខ្ញុំវិនិយោគ​លើតំបន់​ចង្កោម​សហគ្រាស​ធុនតូច និងមធ្យម ព្រោះ​មិនចង់​ឃើញលំហូរ​សាច់ប្រាក់​ទៅក្រៅ​ប្រទេស

ព័ត៌មាន
លោកឧញ៉ា សៀ ឫទ្ធី ដែលត្រូវបានមហាជនទូទៅ​ស្គាល់ថា ជាសេដ្ឋីអចលនទ្រព្យដែលបានវិនិយោគលើអគារខ្ពស់នៅកម្ពុជានោះ បច្ចុប្បន្ន កំពុងវិនិយោគលើអាជីវ...

កម្ពុជា​បដិសេធ​របាយការណ៍​​អាមេរិក​​ដែល​​ថា 'កម្ពុជា​អាច​នឹង​ធ្វើ​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ'​ ឲ្យ​មាន​វត្តមាន​យោធា​ចិន

ព័ត៌មាន
មន្ត្រី​​ស៊ើបការណ៍​​របស់​​អាមេរិក​បាននិយាយក្នុង​របាយការណ៍​សន្តិសុខ​ប្រចាំ​ឆ្នាំ​ ដែល​ចែកចាយ​កាល​ពីពេលថ្មីៗ​នេះ​ ថា កម្ពុជា​អាច​នឹង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ