វិស័យដឹកជញ្ជូន

វៀតណាមនឹងហាមឃាត់ម៉ូតូប្រើឧស្ម័នមិនឱ្យបើកចូលកណ្តាលទីក្រុងហាណូយនៅឆ្នាំក្រោយ


អាជ្ញាធរវៀតណាមនឹងហាមឃាត់ម៉ូតូ ដែលប្រើប្រាស់ហ្គាស និងប្រេងឥន្ធនៈមិនឱ្យបើកបរនៅកណ្ដាលរដ្ឋធានីហាណូយ នៅឆ្នាំក្រោយ ដែលជាផ្នែកមួយនៃផែនការ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងកែលម្អគុណភាពខ្យល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
វិស័យដឹកជញ្ជូន
ដោយ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ បានចេញសារាចរមួយកាលពីថ្ងៃទី១២ ខែ កក្កដា ដើម្បីណែនាំឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តបម្រាមមិនឱ្យម៉ូតូដែលប្រើប្រាស់ថាមពលឧស្ម័នបើកបរនៅកណ្ដាលរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ចាប់ពីខែកក្កដា ឆ្នាំ២០២៦ តទៅដើម្បីរួមចំណែកដល់ផែនការកាត់បន្ថយការបំភាយឧស្ម័ន និងបង្កើនគុណភាពខ្យល់។ នៅត្រឹមឆ្នាំ២០២៨ ការរឹតបន្តឹងនេះនឹងពង្រីករហូតដល់រថយន្ត ហើយនៅត្រឹមឆ្នាំ២០៣០ រដ្ឋធានីហាណូយមានបំណងដាក់កម្រិតយានយន្តឥន្ធនៈហ្វូស៊ីលទាំងអស់មិនឱ្យបើកបរនៅលើផ្លូវជុំវិញតំបន់ជាយទីក្រុងហាណូយ និងផ្លូវហាយវេ និងផ្លូវល្បឿនលឿនដែលតភ្ជាប់ទៅតាមខេត្តជិតខាងរដ្ឋធានីមួយ​​នេះផងដែរ។

ក្រុមមន្ត្រីបាននិយាយថា ផែនការនេះត្រូវបានរៀបចំឡើងដើម្បីប្រែក្លាយទីក្រុងហាណូយទៅជាទីក្រុង ដែលមានការបំភាយឧស្ម័នតិចតួចជាមួយនឹងការផ្លាស់ប្តូរពេញលេញទៅរករថយន្តអគ្គិសនី និងការដឹកជញ្ជូនសាធារណៈស្អាតក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈទីក្រុងនេះមានភារកិច្ចបញ្ចប់ផែនការតំបន់ដែលមានការបំភាយឧស្ម័នទាប (LEZ) នៅត្រីមាសទី៣ ឆ្នាំ២០២៥ដោយដាក់ចេញពីរបៀបធ្វើទំនើបកម្មមធ្យោបាយធ្វើដំណើរ ពង្រីកហេដ្ឋារចនាសម្ពន្ធសាកថ្ម និងចាកចេញពីការប្រើឥន្ធនៈកខ្វក់។

នៅត្រឹមឆ្នាំ២០៣០ ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ទីក្រុងហាណូយ ត្រូវបានគេរំពឹងថា នឹងតភ្ជាប់គ្នាយ៉ាងពេញលេញនៅតាមផ្លូវសំខាន់ៗ សង្កាត់ដែលមានមនុស្សច្រើន និងមជ្ឈមណ្ឌលធ្វើដំណើរសំខាន់ៗដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី និងខ្សែរថភ្លើងក្រោមដី៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបងធំអាស៊ានឥណ្ឌូនេស៊ី ចំពេលមានភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក

ក្រោយចរចាគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ នៅទីបំផុតសហភាពអឺរ៉ុប និងឥណ្ឌូនេស៊ី សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា ស្របពេលភាគីទា…

Bitcoin ហក់ឡើងថ្លៃខ្ពស់កប់ពពកឈានដល់ជាង១២ម៉ឺន៣ពាន់ដុល្លារក្នុង១កាក់

Bitcoin ដែលជារូបិយបណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុតមួយនៅលើពិភពលោកបានហក់ថ្លៃខ្ពស់កប់ពពកឈានដល់ជាង១២ម៉ឺន៣ពាន់ដុល្លារក្នុង១កាក់ជាប្រវត្តិសាស្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ