Advertisement
កម្ពុជា-អាមេរិក-ប្រពន្ធ​ GSP

សភាពាណិជ្ជកម្ម​អាមេរិកព្រមានពីផល​ប៉ះពាល់ បើ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ GSP ពីកម្ពុជា


តំណាង​ពាណិជ្ជករ​អាមេរិក​នៅ​កម្ពុជា បាន​និយាយ​ថា កម្មករ​រោងចក្រ ក្រុម​គ្រួសារ​របស់ពួកគេ និង​ក្រុមហ៊ុន​អាមេរិក នឹង​ទទួល​រង​ផល​ប៉ះពាល់ ប្រសិន​បើ​​សហរដ្ឋ​អាមេរិក​ដក​​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ពី​កម្ពុជា។
កម្មករ​ចេញ​ពី​រោងចក្រ​មួយ​កន្លែង នៅក្នុងរាជធានីភ្នំពេញ ប្រទេស​កម្ពុជា។ រូបភាព​ឯកសារ
ដោយ
Advertisement

ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) គឺ​ជា​កម្មវិធី​ពាណិជ្ជកម្ម​អាមេរិក​ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​អនុញ្ញាត​ឲ្យ​​ទំនិញ​រហូត​ដល់​ជិត ៥​ពាន់​ប្រភេទ នាំ​ចូល​សហរដ្ឋ​អាមេរិក​ដោយ​មិន​បង់​ពន្ធ ដែល​នេះ​ជា​ប្រយោជន៍​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក។

ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការន៍​ នា​ថ្ងៃ​ទី១៣ មីនា ២០១៩ សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ក៏​បាន​សម្ដែង​នូវ​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» បន្ទាប់ពី​មាន​ការ​ស្នើ​ច្បាប់​ដោយ​សមាជិក​សភា​និង​ព្រឹទ្ធ​សភា​អាមេរិក ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP)។

លោក អាឡេន តាន ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា៖ «លិខិត​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​បង្ហាញ​ទស្សនវិស័យ​របស់​យើង​ចំពោះ​សមាជិក​សភា​អាមេរិក​របស់​យើង​នៅ​វ៉ាស៊ីនតោន ឌីស៊ី។ យើង​ជឿ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង ហើយ​ច្បាប់​នេះ​នឹង​បំផ្លាញ​ដល់​ផល​ប្រយោជន៍​រយៈពេល​វែង​របស់​អាមេរិក។»

កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ សមាជិក​សភា​អាមេរិក​បាន​ស្នើ​ច្បាប់​មួយ​ដើម្បី​ឱ្យ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិក​ដោយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស។ 

សភា​ពាណិជ្ជកម្ម​អាមេរិក នៅ​កម្ពុជា គឺ​ជា​អង្គភាព​អាជីវកម្ម​មួយ​ដែល​មាន​សមាជិក​ជាង ១៣០​នៅ​កម្ពុជា។

ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍ GSP នៅ​ក្នុង​ឆ្នាំ​១៩៩៧ និង​នៅ​ឆ្នាំ​២០១៦ បាន​នាំចេញ​ទំនិញ​ដែល​មាន​តម្លៃ​ជា​ប្រាក់​ជិត ១៧៩​លាន​ដុល្លារ ទៅ​សហរដ្ឋ​អាមេរិក។

Advertisement

សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា បាន​និយាយ​ថា ​ពួកគេ​​ដឹង​ពី​បំណង​របស់​តំណាងរាស្ដ្រ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​ប៉ុន្តែ​ថា វិធានការ​នេះ «មិន​អាច​ទទួល​យក​បាន»ទេ ហើយ​នឹង​មាន​«ផលវិបាក»។ 

សេចក្ដីថ្លែងការណ៍របស់​សភា​ពាណិជ្ជកម្ម​អាមេរិក បន្ត​ថា «ផល​ប៉ះពាល់​បឋម​នៃ​ការ​ដក GSP នឹង​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ​និង​ក្រុម​គ្រួសារ​ពួកគេ ដែល​ពឹង​ផ្អែក​ជីវភាព​លើ​ការ​អនុគ្រោះ​ពាណិជ្ជកម្ម។ លើស​ពី​នេះ​ទៀត ធុរកិច្ចអាមេរិក​នឹង​ទទួល​រង​ផល​​ប៉ះពាល់​​ពីការ​ដែល​គេ​យល់​ឃើញថា សេដ្ឋកិច្ច​កម្ពុជា​ខ្វះស្ថិរភាព និង​ធ្វើ​ឲ្យ​កាន់តែ​រេចរឹល​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​របស់​យើង​ទាំងពីរ»៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បងប្អូនត្រកូលក្រុមហ៊ុនជីប ម៉ុង ចាប់ដៃគ្នាក្តោបក្តាប់ទីផ្សារហិរញ្ញវត្ថុ និងលំនៅដ្ឋាន

ព័ត៌មាន
ក្រុមហ៊ុន ជីបម៉ុងលែន និង ជីបម៉ុង ខមមើសលប៊ែង បានប្រកាសភាពដែគូយុទ្ធសាស្រ្តជាមួយគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋដែលចង់ទិញលំនៅដ្ឋាននៅ...

ថាមពលអគ្គិសនី នៅតែជា «បន្លាក្នុងកែវភ្នែក» សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ បានប្រកាសពី គោលជំហររបស់កម្ពុជាថា ដល់ពេលដែលកម្ពុជា ត្រូវពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួនហើយ ដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ