តំបន់ពាណិជ្ជកម្ម

វៀតណាមយកទីក្រុងដាណាង បង្កើតជាតំបន់ពាណិជ្ជកម្មសេរី ដើម្បីជំរុញការវិនិយោគ និងសេដ្ឋកិច្ច


វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា បានយកទីក្រុងដាណាង បង្កើតជាតំបន់ពាណិជ្ជកម្មសេរី ជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីប្រែក្លាយទីក្រុងនេះឱ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅប៉ុន្មានឆ្នាំខាងមុខនេះ។ ការបង្កើតតំបន់ពាណិជ្ជកម្មសេរីនេះធ្វើឡើងដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដែលជាផ្នែកមួយនៃមហិច្ឆតាដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។ តើតំបន់ពាណិជ្ជកម្មសេរីមានសារសំខាន់យ៉ាងណាសម្រាប់វៀតណាម?
តំបន់ពាណិជ្ជកម្ម
ដោយ

ទីក្រុងដាណាង (Danang) មានភាពល្បីល្បាញជារមណីយដ្ឋានឆ្នេរ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងនេះបានក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពលសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ហើយវាក៏ជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏លេចធ្លោបំផុតមួយរបស់វៀតណាម ជា ពិសេសទីក្រុងនេះ មានទស្សនវិស័យសេដ្ឋកិច្ចខ្ពស់ ការទាក់ទាញ និងហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលខ្លាំងផងដែរ។

ដើម្បីធ្វើឱ្យទីក្រុងនេះ កាន់តែមានភាពល្បីល្បាញបន្ថែមទៀត រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ បានអនុម័តបង្កើតតំបន់ពាណិជ្ជកម្មសេរីមានទំហំជិត២ពាន់ហិកតានៅក្នុងទីក្រុងនេះ ដែលនឹងផ្តោតលើការជំរុញការបង្កើតថ្មីនៅក្នុងវិស័យផលិតកម្ម ការដឹកជញ្ជូន ពាណិជ្ជកម្ម សេវាកម្ម បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន។

នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញឈិញ បាននិយាយក្នុងឯកសារអនុម័តការបង្កើតតំបន់ពាណិជ្ជកម្មសេរីនេះថា គោលដៅរយៈពេលវែង គឺដើម្បីកសាងតំបន់ពាណិជ្ជកម្មសេរីក្រុងដាណាងនេះឱ្យក្លាយជាផ្នែកដ៏សំខាន់នៃបណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងពិភពលោក និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញសកល។

លោកបានបន្ថែមថា បច្ចេកវិទ្យាជាន់ខ្ពស់ ជីវឱសថ ថាមពល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មអាកាសចរណ៍នឹងត្រូវបានផ្តល់អាទិភាពខ្លាំងបំផុតសម្រាប់តំបន់ពាណិជ្ជកម្មសេរីនេះ ហើយតំបន់ដែលគ្មានការបង់ពន្ធនេះ ក៏នឹងបើកចំហសម្រាប់អ្នកលក់ទំនិញ និងសេវាកម្មដូចជាបដិសណ្ឋារកិច្ច ការអប់រំ សេវាថែទាំសុខភាព និងកីឡាជាដើម។

គោលបំណងនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដែលជាផ្នែកមួយនៃមហិច្ឆតារបស់ប្រទេសនេះ ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម បន្ធូរលក្ខខណ្ឌទទួលបានសញ្ជាតិសម្រាប់ជនបរទេស

ក្រោមច្បាប់ថ្មីដែលសភាវៀតណាមទើបអនុម័ត ជនបរទេសដែលមានចំណងប្តី-ប្រពន្ធ ឬរៀបការជាមួយជនជាតិវៀតណាម អាចដាក់ពាក្យសុំចូលសញ្ជាតិវៀតណាម ដោយមិនចា…

ធនាគារ ជីប ម៉ុង ចាប់ដៃគ្នាជាមួយក្រុមហ៊ុនស្រូវអង្ករធំមួយនៅកម្ពុជា ដើម្បីពង្រីកការផ្ដល់កម្ចីដល់សហគមន៍កសិករ

ធនាគារ ជីប ម៉ុង ដែលជាផ្នែកមួយនៃក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បាននឹងកំពុងពង្រីកប្រតិបត្តិការបន្ថែម ដើម្បីបោះដៃជួយលើកកម្ពស់វិស័យកសិកម្ម ពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ