វិស័យចំណីអាហារ

អាជ្ញាធរវៀតណាមនឹងបើកយុទ្ធនាការត្រួតពិនិត្យប្រេងឆាទូទាំងប្រទេស ក្រោយរកឃើញក្រុមហ៊ុនមួយយកប្រេងសម្រាប់ធ្វើចំណីសត្វបន្លំធ្វើជាប្រេងឆាសម្រាប់ចម្អិនម្ហូប


ប្រទេសវៀតណាម រងការគំរាមកំហែងផ្នែកសុខភាពសាធារណៈជាថ្មី ក្រោយអាជ្ញាធររកឃើញក្រុមហ៊ុនចែកប្រេងឆាមួយបានបន្លំយកប្រេងសម្រាប់ផលិតចំណីសត្វធ្វើជាប្រេងឆាសម្រាប់ចម្អិតចំណីអាហារចែកចាយលក់នៅលើទីផ្សារ និងតាមភោជនីយដ្ឋាននានា ទូទាំងប្រទេស។ បើតាមការអះអាងរបស់នាយកដ្ឋានសុខភាពចំណីអាហារវៀតណាម ការបរិភោគប្រេងនេះអាចបង្កជាជំងឺផ្សេងៗជាច្រើនដល់អ្នកបរិភោគដូចជាបង្កើនជាតិពុលក្នុងខ្លួន ខូចសរីរាង្គ និងបង្កជាជំងឺរ៉ាំរ៉ៃជាច្រើនទៀត។
វិស័យចំណីអាហារ
ដោយ

ក្រោយរកឃើញករណីនេះ អាជ្ញាធរវៀតណាម បានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យប្រេងឆាទូទាំងប្រទេស ដើម្បីធានាថា ប្រេងឆាដែលបានដាក់លក់នៅលើទីផ្សារមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យលើប្រេងឆាទូទាំងប្រទេស ក្រោយរកឃើញក្រុមហ៊ុនមួយយកប្រេងសម្រាប់ផលិតចំណីសត្វយកមកច្រកបន្លំធ្វើជាប្រេងឆាសម្រាប់ចម្អិនចំណីអាហារក្រោមឈ្មោះ OFOOD ចែកចាយលក់នៅលើទីផ្សារយ៉ាងទូលំទូលាយទូទាំងប្រទេស ដែលជាការគំរាមកំហែងសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសក្បែរខាងកម្ពុជា មួយនេះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ការស៊ើបអង្កេតរបស់អាជ្ញាធរវៀតណាម បានរកឃើញថា ប្រេងឆាចម្អិនអាហារក្លែងក្លាយរាប់ម៉ឺនតោនបានចែកចាយជាចម្បងទៅកាន់ភោជនីយដ្ឋាន ឧស្សាហកម្មអាហារ និង ទីផ្សារនានា យ៉ាងទូលំទូលាយទូទាំងប្រទេសវៀតណាម ខណៈប្រេងឆាប្រភេទនេះមិនបំពេញតាមស្តង់ដាសុវត្ថិភាពចំណីអាហារ និងអនាម័យ និងខ្វះអាហារូបត្ថម្ភសម្រាប់ការប្រើប្រាស់របស់មនុស្ស។

ការសិក្សាបានរកឃើញថា ការបរិភោគប្រេងឆាក្លែងក្លាយនេះ អាចបង្កជាជំងឺជាច្រើនដូចជាបង្កើនជាតិពុលក្នុងខ្លួន ខូចសរីរាង្គ និងបង្កជាជំងឺរ៉ាំរ៉ៃជាច្រើនទៀត។ ការសិក្សាស្រាវជ្រាវក៏បានរកឃើញដែរថា ការទទួលទានអាហារដែលមិនមានសុវត្ថិភាពត្រឹមត្រូវ ក្រៅពីរាករូស ឬពុល វាក៏អាចបង្កហានិភ័យដល់សុខភាពរយៈពេលវែងដូចជាការខូចថ្លើម និងតម្រងនោម និងបញ្ហាប្រព័ន្ធបន្តពូជជាដើម។

គួររំលឹកថា កាលពីខែមេសា កន្លងទៅនេះ ប្រេងឆាជាង៧ម៉ឺន១ពាន់លីត្រ និងសារធាតុហាមឃាត់ប្រមាណ៤០តោនផ្សេងទៀតត្រូវបានអាជ្ញាធរវៀតណាម រឹបអូសនៅទីក្រុងមួយរបស់វៀត​ណាម។ គួរបញ្ជាក់ថា មកដល់ពេលនេះទីផ្សារប្រេងឆារបស់វៀតណាម មានប្រមាណ១,៥លានតោន ដែលមានតម្លៃសរុបជាង១ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ ព្រមានឱ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងជំងឺពងបែកក្រហមនៅលើដៃ ជើង និងមាត់

រដ្ឋាភិបាលថៃ បានចេញការព្រមានដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះការមានភ្លៀងធ្លាក់ខ្លាំងនៅតាមខេត្តជាង៤០ រួមទាំងរាជធានីបាងកក។ ជាមួយគ្នា…

ការស្ទង់មតិមួយបង្ហាញថា ពលរដ្ឋថៃ ចង់ឱ្យមេដឹកនាំបក្សប្រឆាំងកាន់តំណែងនាយករដ្ឋមន្ត្រី ខណៈលោកស្រី ផៃថងថាន នឹងដើរតាមគន្លងលោក ប្រាយុទ្ធ ចាន់អូចា

ស្របពេលបញ្ហានយោបាយនៅក្នុងប្រទេសថៃ កំពុងស្ថិតក្នុងភាពចលាចល ហើយក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទាមទារឱ្យលោកស្រី ផៃថងថាន ស៊ីណា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ