
នៅ២ខែដំបូងនៃឆ្នាំ២០២១ ការនាំចេញរបស់វៀតណាមសម្រេចបានដល់ទៅ ២៣% មានទំហំទឹកប្រាក់សរុបជាង៤៨ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានដល់ទៅ ជាង៧៦% គឺបានមកពីក្រុមហ៊ុនបរទេស។
ការនាំចេញផលិតផលឧស្សាហកម្មធុនធ្ងន់ និងរ៉ែមានតម្លៃជាទឹកប្រាក់ជាង២៦ពាន់លានដុល្លារ កើនជិត២៩% ខណៈដែលឧស្សាកម្មធុនស្រាល និងសប្បិកម្មវិញមានមានទំហំទឹកប្រាក់នាំចេញជាង១៧ពាន់លានដុល្លារកើនជិត១៩%។
ផលិតផលកសិកម្ម និងព្រៃឈើសម្រេចបានកំណើននាំចេញជាង២២% មានតម្លៃជាទឹកប្រាក់ជាង៣ពាន់៦រយលានដុល្លារ ទីផ្សារធំៗមានដូចជាអាមេរិក ចិន អឺរ៉ុប អាស៊ាន កូរ៉េ និងជប៉ុនជាដើម។
បើមើលទៅលើការនាំចូលមកវិញវៀតណាមក៏សម្រេចបានកំណើន២៦%ដែរ ដែលមានតម្លៃជាទឹកប្រាក់ជាង៤៧ពាន់លានដុល្លារ ដោយក្នុងនោះ មានជិត៦៧% គឺបានមកពីតម្រូវការរបស់ក្រុមហ៊ុនបរទេសដែលមានតម្លៃទឹកប្រាក់នាំចូលជិត៣ពាន់លានដុល្លារ។
ប្រទេសចិន គឺជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម ដែលមានតម្លៃជាទឹកប្រាក់ជាង១៧ពាន់លានដុល្លារ តាមពីក្រោយដោយកូរ៉េខាត្បូង អាស៊ាន ជប៉ុន អឺរ៉ុប និអាមេរិក។
ឆ្នាំ២០២០ វៀតណាមនាំចេញសរុបមានតម្លៃទឹកប្រាក់ជាង២៨០ពាន់លានដុល្លារ កើន៦,៥% ខណៈការនាំចូលមានជាង២៦០ពាន់លាន កើនជាង៣%៕