សេវាសាធារណៈ

វៀតណាមកាត់បន្ថយថ្លៃសេវា និងពន្ធលើសេវា៣៥ប្រភេទ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច


ក្រសួងហិរញ្ញវត្ថុវៀតណាម បានចេញសារាចរណែនាំស្តីពីការកាត់បន្ថយថ្លៃសេវា និងពន្ធលើសេវាចំនួន៣៥មុខ ដែលរួមមានវិស័យមូលបត្រ ការថែទាំសុខភាព អត្តសញ្ញាណកម្មពលរដ្ឋ និងការវាយតម្លៃលើគម្រោងវិនិយោគសំណង់ជាដើម។ ការសម្រេចរបស់រដ្ឋាភិបាលវៀតណាមបែបនេះ គឺដើម្បីឈានទៅសម្រេចគោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី៦ ទៅ៦,៥% នៅឆ្នាំ២០២៤ ខាងមុខ ខណៈឆ្នាំនេះមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងមានកំណើនក្នុងរង្វង់៤,៧%។
សេវាសាធារណៈ
ដោយ

ដើម្បីរួមចំណែកជួយស្តារ និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ក៏ដួចជាជួយសម្រួលបន្ទុកការលំបាករបស់ប្រជាពលរដ្ឋ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម នៅឆ្នាំ២០២៣ នេះ បានបន្តដាក់ចេញគោលនយោបាយលើកលែង កាត់បន្ថយ និងពន្យារពេលអនុវត្តពន្ធលើវិស័យ និងសេវាកម្មមួយចំនួន។

បើតាមសារព័ត៌មាន Vietnam News ក្រសួងហិរញ្ញវត្ថុរបស់ប្រជាជាតិ មានប្រជាជនជាង១០០លាននាក់មួយនេះបានសម្រេចកាត់បន្ថយថ្លៃសេវា និងពន្ធលើសេវាកម្មចំនួន៣៥ប្រភេទ នៅក្នុងវិស័យមូលបត្រ ការថែទាំសុខភាព ការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ និងការវាយតម្លៃលើគម្រោងវិនិយោគក្នុងវិស័យសំណង់។

តាមរយៈពេលគោលនយោបាយអនុគ្រោះដែលបានអនុវត្តចាប់ពីខែកក្កដា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើឲ្យរដ្ឋាភិបាលវៀតណាម បាត់បង់ប្រាក់ចំណូលប្រមាណជា៧០០ពាន់លានដុង ឫប្រមាណជាង២៩លានដុល្លារអាម៉េរិក។

បន្ថែមលើគោលនយោបាយនេះ លោក ផាម មីញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ក៏ទើបដាក់ចេញសារាចរស្តីពីការបន្តអនុវត្តនូវដំណោះស្រាយដើម្បីបង្កើនលទ្ធភាពទទួលបានឥណទាន និងបំបាត់ការលំបាកសម្រាប់សកម្មភាពផលិតកម្ម និងអាជីវកម្ម សំដៅជួយកាត់បន្ថយឧបសគ្គភ្លាមៗដល់ពាណិជ្ជករ លើកកម្ពស់ធនធាន ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពរបស់សេដ្ឋកិច្ចក្នុងការទទួលបាន និងស្រូបយកមូលធនឥណទាន ដើម្បីជំរុញកំណើនដែលជាប់ទាក់ទងនឹងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ តាមរយៈសារាចរនោះ លោកនាយករដ្ឋមន្ត្រី បានស្នើដល់ក្រសួងហិរញ្ញវត្ថុលើកលែង និងពន្យារពន្ធកម្រៃ និងថ្លៃសេវារហូតដល់ឆ្នាំក្រោយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា នៅឆ្នាំនេះសេដ្ឋកិច្ចវៀតណាមនឹងមានកំណើនក្នុងរង្វង់៤,៧% ប៉ុន្តែសារព័ត៌មានផ្សេងទៀតបានបង្ហើបថា រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ដោយរួមទាំងពង្រឹងវិធានការប្រឆាំងអំពើពុករលួយ ដើម្បីធ្វើយ៉ាងណាឲ្យកំណើនសេដ្ឋកិច្ចអាចកើនដល់ពី៦ទៅ៦,៥%ឆ្នាំ២០២៤៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភាគហ៊ុនធនាគារនៅប្រទេសចិនប្រឈមនឹងវិបត្តិទំនុកចិត្ត ដោយសារតែហានិភ័យនៃបំណុលអាក្រក់

ព័ត៌មាន
តម្លៃទីផ្សារភាគហ៊ុនធនាគាររបស់ចិន កំពុងធ្លាក់ចុះជិតដល់កម្រិតតម្លៃទាបបំផុតជាប្រវត្តិសាស្ត ខណៈដែលក្រុមវិនិយោគិនបានដាក់ការប្រុងប្រយ័ត្នខ្ពស់ …

ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ភៀសខ្លួនទៅឥណ្ឌា ស្របពេលសង្គ្រាមនៅក្នុងស្រុកកាន់តែក្តៅគគុក

ព័ត៌មាន
ក្រុមបះបោរជនជាតិភាគតិចមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានបើកសមរភូមិពីរមុខព្រួញថ្មី ដោយវាយប្រហារប៉ុស្តិ៍សន្តិសុខគ្រប់គ្រងដោយរបបយោធា នៅភាគខាងលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ