ប្រទេសវៀតណាម

ទីផ្សាររថយន្តជជុះនៅវៀតណាម កំពុងស្ថិតក្រោមសម្ពាធ ដោយសាររថយន្តថ្មីតម្លៃកាន់តែថោកជាងមុន


ក្រុមអាជីវកម្មលក់ថយន្ដនៅក្នុងប្រទេសវៀតណាមបានអះអាងថា ទីផ្សារថយន្ដជជុះ បានមើលឃើញ ស្ថានភាពមិនសូវល្អប៉ុន្មានទេ នៅមួយរយៈចុងក្រោយនេះ ពោលគឺចាប់តាំងពី រដ្ឋាភិបាលបានអនុញ្ញាតឲ្យរោងចក្រផលិត និងដំឡើងរថយន្ដក្នុងស្រុក ទទួលបានការ បញ្ចុះតម្លៃ ៥០% សម្រាប់ការចុះបញ្ជី ដែលបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០២៣។
រថយន្តថ្មីនៅវៀតណាមទម្លាក់ថ្លៃរថយន្តជជុះរងសម្ពាធ
ដោយ

កត្តានេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យតម្លៃរថយន្ដថ្មី ដែលផលិត និងដំឡើងនៅក្នុង ប្រទេសវៀតណាម ដែលលក់នៅលើទីផ្សារកាន់តែមានតម្លៃទាបជាងមុន។--

អ្នកលក់រថយន្ដជជុះនៅវៀតណាមថ្មីៗនេះ ហាក់មិនសូវសមប្រកបទេ ដោយសារតែ អ្នកប្រើប្រាស់កាន់តែច្រើនបានងាកទៅប្រើប្រាស់រថយន្ដថ្មី ដ្បិតតម្លៃរថយន្ដថ្មីបច្ចុប្បន្ន កាន់តែមានទាបជាងមុន ដោយសារតែមានគោលនយោបាយ​លើកទឹកចិត្តដល់​ក្រុមហ៊ុន​ផលិត និងដំឡើងរថយន្ដនៅក្នុងស្រុក។

ប្រភពដដែលបានអះអាងថា តាមគោលនយោបាយថ្មីរបស់វៀតណាមនេះ គឺជាដំណឹងល្អ​សម្រាប់​អ្នកទិញរថយន្ត និងអ្នកចែកចាយរថយន្តថ្មី ប៉ុន្តែសម្រាប់អ្នកដែលមាន​បំណងលក់​ឫចែកចាយរថយន្តជជុះ គឺស្ថិតនៅក្នុងស្ថានភាពកាន់តែពិបាកជាងមុន ។

រថយន្តដែលផលិត ឫតម្លើងក្នុងស្រុក ដូចជារថយន្ត Kia Morning របស់កូរ៉េ នៅពេលនេះគឺ មានតម្លៃយ៉ាងទាបបំផុត ពោលគឺត្រឹមតែ ៣៥៦ លានដុងឫ ប្រមាណជាង ១ម៉ឺន៥ពាន់ដុល្លារ ដោយឡែករថយន្តប្រណីតប្រភេទ Mercedes-Benz 450 របស់អាល្លឺម៉ង់ គឺមានតម្លៃត្រឹមតែ ជិត ៦ពាន់លានដុង ឫ ជាង២៤ ម៉ឺនដុល្លារ ។

មកដល់ពេលនេះក្រុមហ៊ុនលក់រថយន្តថ្មីជាច្រើនកំពុងតែទទួលអត្ថប្រយោជន៍ពីគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែអ្នកគួកជេ រថយន្តជជុះ ឫ រថយន្តប្រើប្រាស់រួចហើយ កំពុងតែ​រអ៊ូរទាំ ។

លោក ម៉ាញ ថាង ( Mạnh Thắng) អ្នកគូកជេររថយន្តជជុះក្នុងទីក្រុងហាណូយ បាន​និយាយថា ទីផ្សារបាន​ទទួលរងនូវវិបត្តិអចលនទ្រព្យ និងការប្រែប្រួលនៅក្នុងទីផ្សារ​ហិរញ្ញវត្ថុ បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សាររថយន្តនៅវៀតណាម ហើយគោលនយោបាយថ្មីនេះ វាល្អសម្រាប់អ្នកដែលមានលុយ តែអ្នកដែលរកស៊ីដូចពួកលោក គឺជាបញ្ហាមួយ ។

លោកបានអះអាងថា នៅពេលដែលរថយន្តថ្មីបញ្ចុះថ្លៃ រថយន្តជជុះដែលកន្លង​បានទិញមកក្នុងថ្លៃ ក៏ត្រូវបានបង្ខំចិត្តលក់បញ្ចុះតម្លៃដែរ ដើម្បីទាក់ទាញអ្នកទិញ។

លោក លី វាន់ ធៀន (Lê Văn Tiến ) អ្នកលក់រថយន្តជជុះម្នាក់ទៀតបានអះអាងថា កាលពីចុងឆ្នាំមុននៅក្នុងមួយខែលោកអាចលក់រថយន្តជជុះពី ៣០ ទៅ ៤០គ្រឿង ប៉ុន្ដែ ពេលនេះ គឺ លក់មិនសូវដាច់ឡើយ។

ដើម្បីលក់រថយន្តជជុះមួយគ្រឿងៗដាច់ឥឡូវនេះគេ ត្រូវបង្ខំចិត្តបញ្ចុះតម្លៃរថយន្ត ប្រភេទខ្លះដល់ទៅ ៥០ លានដុង ឫ ជាង ២ ពាន់ដុល្លារ ប្រសិនបើរថយន្ដថ្មីលក់បញ្ចុះតម្លៃប្រមាណជាង ៤ពាន់លានដុល្លារ។




អត្ថបទបន្ទាប់


លោក ភីថា លីមចារឿនរ៉ាត បង្ហាញពីបំណងបើកផ្លូវឲ្យបក្ស ភឿថៃ ដឹកនាំក្រុមចម្រុះ ៨បក្ស ដើម្បីបង្កើតរដ្ឋាភិបាល

ព័ត៌មាន
លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលជាគណបក្សឈ្នះឆ្នោតកាលពីខែឧសភា បានអះអាងថា រូបលោកនៅមិនទាន់បោះបង់ឱកាសដឹកនាំក្រុមចម្រុ…

តើទីផ្សារលម៉ើក្នុងស្រុកនៅឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាដែរ?

ព័ត៌មាន
ដំណាំលម៉ើ ជាដំណាំផ្លែឈើមួយប្រភេទ ដែលមានតម្លៃខ្ពស់គួរសមបើធៀបនឹងផ្លែឈើ ហូបផ្លែដទៃទៀត ប៉ុន្ដែការដាំដុះដំណាំនេះនៅកម្ពុជា ហាក់មិនសម្បូរច្រើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ