ក្រុមហ៊ុន Samsung

វៀតណាមចង់ឱ្យក្រុមហ៊ុន Samsung យកប្រទេសខ្លួនធ្វើជាមូលដ្ឋានផលិត និងនាំចេញ


នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chính) បានជួបជាមួយនឹងប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Samsung Electronics គឺលោក ផាក ហាក់គ្យូ (Park Hark-kyu) នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ និងបានអំពាវនាវឱ្យក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះ ចាត់ទុកវៀតណាមជាមូលដ្ឋានយុទ្ធសាស្ត្រនៃការផលិត និងនាំចេញផលិតផលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។
ក្រុមហ៊ុន Samsung
ដោយ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ បានកោតសរសើរលោក ផាក ហាក់គ្យូ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ចំពោះការខិតខំ និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ ដែលបានបន្តដំណើរការពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគនៅប្រទេសវៀតណាម។ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់លើការកែលម្អបរិយាកាសវិនិយោគ ហើយបានសន្យាថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការរយៈពេលវែងដល់សហគ្រាសបរទេស ជាពិសេសនឹងបន្តផ្ដល់លក្ខខណ្ឌដ៏ល្អប្រសើរសម្រាប់គម្រោងរបស់ក្រុមហ៊ុន Samsung ដើម្បីដំណើរការប្រកបដោយផ្លែផ្កា និងចីរភាពនៅក្នុងប្រទេសនេះ។

ជាមួយគ្នានេះលោក ផាក ហាក់គ្យូ បានគូសបញ្ជាក់ថា ក្រុមហ៊ុន Samsung បានបណ្តាក់ទុនជាង២២ពាន់លានដុល្លារនៅវៀតណាមរហូតមកដល់ពេលនេះ ហើយគ្រោងបន្ថែមប្រមាណ១ ពាន់លានដុល្លារក្នុងការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះរៀងរាល់ឆ្នាំដោយបន្តផ្ដោតលើការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និងការនាំចេញផលិតផលអេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើប ព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ក្រុមហ៊ុនរបស់វៀតណាម និងជួយក្រុមហ៊ុនក្នុងស្រុកឱ្យចូលរួមក្នុងខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់របស់ខ្លួន។

យ៉ាងណាមិញលោក ផាម មិញជិញ ស្នើឱ្យក្រុមហ៊ុន Samsung បន្តមើលឃើញវៀតណាមជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ផលិតកម្ម និងការនាំចេញផលិតផលសំខាន់ៗរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងមួយចំនួនបានចូលជាធរមានដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ជាដើម៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើលោក ចូ បៃដិន នឹងប្រើយុទ្ធសាស្ត្រដាក់គំនាបពន្ធលើចិន ធ្វើជាឈ្នាន់ ដើម្បីបន្តគ្រប់គ្រងសេតវិមានមួយអណត្តិទៀតមែនឫ?

ប្រភពដែលស្និទនឹងសេតវិមាន បានបង្ហើបថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន គ្រោងនឹងយកបញ្ហាពន្ធបន្តគាបសង្កត់លើវិស័យយុទ្ធសាស្ត្ររបស់ចិន បន្ថែម…

តើអ្នកសេដ្ឋកិច្ចជប៉ុន មានការពន្យល់យ៉ាងណាខ្លះ ជុំវិញបម្រែបម្រួលតម្លៃមាសនៅប៉ុន្មានខែចុងក្រោយនេះ?

តម្លៃមាសបានប្រែប្រួលខ្លាំងនៅក្នុងរយៈពេលប្រមាណជា ៤ខែកន្លងមកនេះ ។ ការឡើងថ្លៃមាសនេះត្រូវបានអ្នកជំនាញមានការពន្យល់បកស្រាយផ្សេងៗគ្នា ប៉ុន្តែសម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ