លោក ចូ បៃដិន

តើលោក ចូ បៃដិន នឹងប្រើយុទ្ធសាស្ត្រដាក់គំនាបពន្ធលើចិន ធ្វើជាឈ្នាន់ ដើម្បីបន្តគ្រប់គ្រងសេតវិមានមួយអណត្តិទៀតមែនឫ?


ប្រភពដែលស្និទនឹងសេតវិមាន បានបង្ហើបថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន គ្រោងនឹងយកបញ្ហាពន្ធបន្តគាបសង្កត់លើវិស័យយុទ្ធសាស្ត្ររបស់ចិន បន្ថែមទៀត។ ពាក់ព័ន្ធនឹងអ្វីដែលរដ្ឋបាលទីក្រុងវ៉ាស៊ីនតោននឹងដាក់ចេញនេះ អ្នកវិភាគ បានលើកឡើងថា អាចជាផ្នែកមួយនៃកម្មវិធីនយោបាយរបស់លោក ចូ បៃដិន ដែលកំពុងស្វះស្វែងរកការគាំទ្រពីពលរដ្ឋអាម៉េរិក ក្នុងការរក្សាការដឹកនាំសេតវិមាន នៅអណត្តិទី២របស់លោក។
លោក ចូ បៃដិន
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន គ្រោងនឹងប្រកាសបញ្ជីពន្ធថ្មី ដើម្បីគាបសង្កត់លើទំនិញនាំចេញជាយុទ្ធសាស្រ្តរបស់ចិនបន្ថែមទៀតនៅសប្តាហ៍ក្រោយ។ សេតវិមានបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេដឹងថា បញ្ជីកំណត់ពន្ធលើទំនិញជាយុទ្ធសាស្រ្តរបស់ចិន នឹងប្រកាសនៅអង្គារ សប្តាហ៍ក្រោយ។

ព័ត៌មានលម្អិតពាក់ព័ន្ធនឹងតម្លៃជាក់លាក់នៃការកំណត់ពន្ធ ឬប្រភេទនៃពន្ធដែលនឹងត្រូវបានដាក់ចេញ គឺមានលក្ខណៈស្មុគស្មាញ ដោយសារតែវា គឺជាបញ្ជីទំនិញដែលមានតួនាទីសំខាន់នៅក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងសន្តិសុខជាតិ ក៏ដូចជានៅក្នុងតំបន់។ ទាំងនេះគឺជាអ្វីដែលប្រភពបានលើកឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគបានអះអាងថា អ្វីដែលរដ្ឋបាលអាម៉េរិក បានដាក់ និងបង្ហើបនៅពេលនេះអាចជាយុទ្ធសាស្រ្តកៀរគរសំឡេងគាំទ្ររបស់លោក ចូ បៃដិន ស្របពេលដែលរបាយការណ៍មួយបានលើកឡើងថា ទំនោរនៃមនោសញ្ចេតនារបស់ពលរដ្ឋអាម៉េរិក ដែលប្រឆាំងចិន គឺមានខ្ពស់ ហើយលោកត្រូវប្រកួតប្រជែងការពារតំណែងជាមួយនឹងលោក ដូណាល់ ត្រាំ ដែលជាមេដឹកនាំអាម៉េរិកដំបូងគេ ដែលបញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយនឹងមហាយក្សចិន។

អ្នកវិភាគបានអះអាងថា លោក ចូ បៃដិន ដែលជាអ្នកប្រជាធិបតេយ្យកំពុងស្វែងរកការគាំទ្រនៅក្នុងបោះឆ្នោតដែលគេគ្រោងនឹងរៀបចំនៅអំឡុងខែវិច្ឆិកា ខាងមុខ ដើម្បីប្រជែងជាមួយនឹងដៃគូប្រកួតប្រជែងចាស់ គឺលោក ដូណាល់ ត្រាំ។

តាមការស្ទាបស្ទង់របស់បណ្តាសារព័ត៌មាននានា វិស័យជាក់លាក់ដែលគេរំពឹងថា រដ្ឋបាលអាម៉េរិក អាចនឹងដាក់គំនាបលើចិន គឺច្បាស់ជានឹងរួមបញ្ចូលនូវរថយន្តអគ្គិសនី អាគុយ និងឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ ខណៈដែលសង្រ្គាមពន្ធរវាងចិន និងអាម៉េរិក គឺស្ងប់ស្ងៀមប្រមាណជាង១ឆ្នាំចុងក្រោយនេះ។

នៅក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ អ្វីដែលរដ្ឋបាលលោក ចូ បៃដិន បានសង្កត់ធ្ងន់ជាពិសេស គឺការរឹតបន្តឹង និងដាក់សម្ពាធលើពាណិជ្ជកម្មគ្រឿងសព្វាវុធ និងឧបករណ៍អេឡិចត្រូនិកនានា ដែលពាក់ព័ន្ធនឹងឧស្សាហកម្មយោធារបស់ចិន និងតាមរំពៃរកប្រភព ឫក៏ច្រកដែលចិននៅតែអាចបន្តមានឥទ្ធិពលនៅក្នុងទីផ្សារអាម៉េរិក។

កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោនបាន ដាក់សម្ពាធលើប្រទេសម៉ិកស៊ិក ដែលជាប្រទេសនៅជិតខាងដើម្បីទប់ស្កាត់ប្រទេសនេះមិនអោយក្លាយជាឈ្នាន់នៃលំហូរផលិតផលចិន ចូលអាម៉េរិក ដោយប្រយោល​៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យអាម៉េរិក វ៉ាដាច់ប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់?

ព័ត៌មាន
ការគណនាដោយយោងតាមទិន្នន័យផ្លូវការរបស់ការិយាល័យស្ថិតិរបស់ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា សហរដ្ឋអាម៉េរិក បានវ៉ាដាច់ប្រទេសចិន ក្លាយជាដៃគូពាណ…

វៀតណាមចង់ឱ្យក្រុមហ៊ុន Samsung យកប្រទេសខ្លួនធ្វើជាមូលដ្ឋានផលិត និងនាំចេញ

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chính) បានជួបជាមួយនឹងប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Samsung Electronics គឺលោក ផា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ