ពន្ធគយរបស់លោក ត្រាំ ធ្វើឱ្យក្រុមហ៊ុនទូទាំងពិភពលោកខាតបង់ជាង៣៤ពាន់លានដុល្លារ ហើយតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀត
គិតមកទល់ពេលនេះ សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ តាមរយៈការដំឡើងពន្ធគយបដិការខ្ពស់កប់ពពកលើប្រទេស និងដែនដីជាង…
អាជ្ញាធរវៀតណាម បានឆ្មក់ចូលឆែកឆេររោងចក្របណ្តុះសណ្តែកចំនួនពីរកន្លែងកាលពីថ្ងៃទី២៣ ខែឧសភា ដោយបានរឹបអូសធុងបណ្ដុះសណ្ដែកជាង៨៧០ធុងមានទម្ងន់ជាង៣តោន។ លោក លូ វ៉ាន វេ (Luu Van Ve) អាយុ៥៦ឆ្នាំ និងលោក តា វ៉ានហៃ អាយុ៥៥ឆ្នាំម្ចាស់រោងចក្រទាំងពីរនេះបានសារភាពថា ពួកគេបានដាក់ត្រាំសណ្តែកនៅក្នុងសារធាតុគីមីបេនស៊ីលអាដេនីន (6-BAP) ដែលជាសារធាតុគីមីសម្រាប់បណ្ដុះរុក្ខជាតិ ប៉ុន្តែសារធាតុគីមីនេះត្រូវបានហាមឃាត់ក្នុងការផលិតចំណីអាហារ ព្រោះវាមានហានិភ័យសុខភាពធ្ងន់ធ្ងរ។
មន្ត្រីជំនាញបាននិយាយថា ប្រសិនបើគេទទួលទានអាហារដែលផ្ទុកសារធាតុគីមីនេះជាប្រចាំ វាអាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសរីរាង្គសំខាន់ៗជាច្រើនដូចជាថ្លើម តម្រងនោម និងសួតជាដើម ហើយវាថែមទាំងអាចបណ្តាលឱ្យមនុស្សស្លាប់ទៀតផង៕
ដោយ៖ សុខ មង្គល