ហេតុអ្វីបានជាដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក បង្កភាពតានតឹង?

ហេតុអ្វីគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅកោះតៃវ៉ាន់បង្កភាពតានតឹងជាមួយចិនដីគោកសម្បើមម្ល៉េះ?


បន្ទាប់ពីការប្រកាសទាំងស្រពិចស្រពិលពីដំណើរទស្សនៈកិច្ចរបស់លោកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាជាន់ទាបអាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងពេលថ្មីៗនេះ ប្រទេសចិនបានព្រមានទុកជាមុនម្ដងហើយម្ដងថា ខ្លួននឹងឆ្លើយតបដោយវិធានការទាំងបង្ខំចិត្តណាមួយ បើសហរដ្ឋអាមេរិកហ៊ានឈានជើងចូលដែនដីតៃវ៉ាន់មែន ព្រោះទីក្រុងប៉េកាំងតែងតែអះអាងថា ជាទឹកដីរបស់ខ្លួននោះ។
ហេតុអ្វីគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅកោះតៃវ៉ាន់បង្កភាពតានតឹងជាមួយចិនដីគោកសម្បើមម្ល៉េះ?

អ្នកតាមដានព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយអន្តរជាតិ បានព្រមានថា ប្រសិនបើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់មែននោះ វានឹងបង្កភាពតានតឹងខ្លាំងមែនទែនហើយរវាងអាមេរិក និងប្រទេសចិន។ ទោះយ៉ាងណា ក្រុមអ្នកជំនាញវិភាគលើព្រឹត្តិការណ៍នេះ អះអាងថា ប្រទេសចិន ទំនងជានឹងមិនដល់ថ្នាក់ប្រើប្រាស់កម្លាំង ដើម្បីរារាំងយន្ដហោះរដ្ឋាភិបាលអាមេរិក ដែលដឹកលោកស្រី ពីការចុះចតនៅលើកោះតៃវ៉ាន់នោះទេ។ ប៉ុន្ដែ វានៅតែ ជារឿងមួយ ដែលគេមិនអាចព្យាករទុកមុនបានទេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរ AP។

ជាការពិត បើដំណើរទស្សនៈកិច្ចពិតជាកើតឡើងមែននោះ លោកស្រី Pelosi ដែលជាមន្រ្តីអាមេរិកលំដាប់ថ្នាក់ទីពីរបន្ទាប់ពីលោកចូ បៃដិន ប្រធានាធិបតីអាមេរិក ដែលនឹងឈានជើងចូលទឹកដីតៃវ៉ាន់ បើគិតចាប់តាំងឆ្នាំ ១៩៩៧ មក។

ការណ៍នេះត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថា ការគំរាមគំហែងម្តងហើយម្តងទៀតពីសំណាក់ទីក្រុងប៉េកាំង អំពីអធិបតេយ្យភាព និងគោលការណ៍ចិនតែមួយនោះអាចនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងមែនទែនហើយសម្រាប់ច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងមានភាពក្តៅកកុគទៅហើយនោះ។

វាគ្មានអ្វីចម្លែកទេដែលលោកស្រី Pelosi មានបំណងទៅកាន់ដែនកោះប្រជាធិបតេយ្យនៅអាស៊ីមួយនេះ ព្រោះលោកស្រីធ្លាប់ជាអ្នករិះគន់ និងនៅតែមានជំហរមិនត្រូវរូវជាមួយប្រទេសចិននោះឡើយ ក្នុងរយៈពេលបីទសវត្សរ៍ដែលលោកស្រីកាន់តំណែងជាប្រធានរដ្ឋសភាអាមេរិក។

លោកស្រីបានប្រឆាំងយ៉ាងដាច់ខាតលើការបង្ក្រាបយ៉ាងឃោរឃៅរបស់រដ្ឋាភិបាលចិន លើបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅលើទីលានធានអានមេន (Tiananmen Square) នៃទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៨៩ ហើយក៏ជាអ្នកគាំទ្រចលនាទាមទារលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងឆ្នាំ ២០១៩ ផងដែរ។ ប្រធានសភាអាមេរិករូបនេះ បាននិយាយកាលពីសប្តាហ៍មុនថា «វាជារឿងសំខាន់សម្រាប់អាមេរិកក្នុងការបង្ហាញជំហរគាំទ្រចំពោះតៃវ៉ាន់»។

គួបផ្សំជាមួយគ្នានេះដែរ កំពូលមេដឹកនាំកោះតៃវ៉ាន់ លោកស្រីសៃ អ៊ីង វេន (Tsai Ing-wen) បានផ្គើននឹងការគំរាមកំហែងរបស់ទីក្រុងប៉េកាំង ហើយទង្វើនេះ ក៏បានធ្វើឲ្យលោកស្រី Pelosi ប្រធានសភាអាមេរិក មានការពេញចិត្តខ្លាំងណាស់ដែរ ដូចជាការអនុវត្តគោលនយោបាយប្រជាធិបតេយ្យសេរី ដែលរួមបញ្ចូលនូវការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា និងបណ្តាញសន្តិសុខសង្គមដ៏រឹងមាំជាដើម។

ប្រទេសចិនបានប្រកាសជាច្រើនលើកច្រើនសារមកហើយថា តៃវ៉ាន់ គឺគ្រាន់តែជាខេត្តមួយនៃប្រទេសចិនតែប៉ុណ្ណោះ ហើយទីក្រុងប៉េកាំង ក៏តែងរំឭកប្រាប់ទៅកាន់បរទេស ដែលជាអ្នកគាំទ្រតៃវ៉ាន់ កុំប្រលែងនឹងភ្លើង ឬផ្ញើសារគាំទ្រខុស រហូតជំរុញឲ្យកោះនេះ ហ៊ានប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីប្រទេសចិនឲ្យសោះ ព្រោះវាជារឿងគ្រោះថ្នាក់បំផុត ដ្បិតថា ចិននឹងចាត់វិធានការឆ្លើយតបគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

យ៉ាងណាមិញ ជុំវិញគម្រោងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់នេះដែរ មានក្រុមអ្នកវិភាគខ្លះអះអាងថា ប្រទេសចិនទំនងជាមិនហ៊ានប្រើកម្លាំងណាមួយក្នុងការគំរាមគំហែងយន្តហោះលោកស្រី Pelosi នៅពេលចុះចតនៅទីក្រុងតៃប៉ិនោះឡើយ។

គួរជម្រាបថា កាលពីពេលកន្លងទៅ លោកស្រីសៃ អ៊ីង វេន ដែលជាមេដឹកនាំកោះតៃវ៉ាន់ ធ្លាប់បានទទួលស្វាគមន៍ឥស្សរជនបរទេសជាច្រើន រួមទាំងអ្នកកំពុងបម្រើតួនាទីក្នុងមុខតំណែងសំខាន់ក្នុងជួររដ្ឋាភិបាល និងអ្នកចូលនិវត្តន៍ពីសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី ហើយតៃវ៉ាន់តែងប្រើដំណើរទស្សនកិច្ចទាំងនោះ ជាការវាយបកប្រឆាំងទៅនឹងប្រទេសចិន ហើយក៏ត្រូវបានចិនឆ្លើយតប និងថ្កោលទោសជារឿយៗផងដែរ៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាមេរិកថា លោកបៃដិន នឹងជួបលោកស៊ី ជីនពីងតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីភាពតានតឹងនៅតៃវ៉ាន់ និងសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
បើតាមប្រភពមួយរបស់រដ្ឋបាលលោកចូ បៃដិនបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេរ…

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបង្កើតរោងចក្រផលិតសម្បកកង់រថយន្តតម្លៃជាង ៣០០លានដុល្លារមួយទៀត នៅឆ្នាំ២០២៣

ព័ត៌មាន
ប្រធានក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ក្រុមហ៊ុន នឹងបោះទុនវិនិយោគបង្កើតរោងចក្រផលិតសម្បកកង់រថយន្តដ៏ធំមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ