ទីផ្សារមាស

អាជ្ញាធរវៀតណាម បង្កើនការពិន័យការជួញដូរមាសខុសច្បាប់ ដើម្បីគ្រប់គ្រងតម្លៃមាសដុំកុំឱ្យហក់ខ្ពស់ពេក


អាជ្ញាធរវៀតណាម បានកំណត់ការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ដើម្បីបង្ក្រាបទីផ្សារងងឹត និងជួញដូរមាសខុសច្បាប់ ខណៈលោហៈធាតុមានតម្លៃប្រភេទនេះកំពុងមានប្រជាប្រិយភាពខ្លាំងរហូតដល់ពលរដ្ឋវៀតណាម ប្រើប្រាស់មាសដុំសម្រាប់ទូទាត់ថ្លៃម៉ូតូ និងផ្ទះជំនួសឱ្យលុយដុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ទីផ្សារមាស
ដោយ

យោងតាមអនុក្រឹត្យថ្មីរបស់ខ្លួន ដែលបានចូលជាធរមាន កាលពីថ្ងៃទី៩ ខែកុម្ភៈ អ្នកផលិតខុសច្បាប់ត្រូវប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងររហូតដល់១១,៥៥០ដុល្លារ។ វៀតណាម ដែលជាទីផ្សារមាសដ៏ធំបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍បានប្រកាសពង្រឹងការអនុវត្តច្បាប់នេះជាច្រើនខែមកហើយ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបានសម្រេចលះបង់ការគ្រប់គ្រងផ្តាច់មុខលើពាណិជ្ជកម្ម និងផលិតកម្មមាសកាលពីខែធ្នូ ឆ្នាំ២០២៥។

រដ្ឋាភិបាលប្រទេសក្បែរខាងកម្ពុជា មួយនេះ បានគ្រប់គ្រងទីផ្សារមាសផ្តាច់មុខអស់រយៈពេលជាង១ទសវត្សរ៍មកហើយ ដោយកាលពីឆ្នាំ២០១២ រដ្ឋាភិបាលវៀតណាម បានដាក់ចេញបទប្បញ្ញត្តិមួយ ដើម្បីធ្វើមជ្ឈិមកម្មការផលិត និងការធ្វើពាណិជ្ជកម្មមាសដុំជាមួយបរទេស តាមរយៈធនាគាររដ្ឋវៀតណាម ដោយបានកំណត់ឱ្យក្រុមហ៊ុន សៃហ្គន ជីវេលរី (Saigon Jewelry Company) ជាអ្នកផលិតតែមួយគត់។

បើយោងតាមបទបញ្ញត្តិផាកពិន័យចុងក្រោយបំផុតនេះ អ្នករត់ពន្ធមាសឆ្លងព្រំដែននឹងរងពិន័យជាប្រាក់ចំនួន៣,៨៥០ដុល្លារ និងអ្នកទិញមាសពីអ្នកលក់គ្មានអាជ្ញាបណ្ណត្រូវរងពិន័យ៧៧០ដុល្លារ។ កត្តាផ្តាច់មុខ រួមផ្សំការកើនឡើងតម្រូវការមាសដុំ ដែលត្រូវបានគេចាត់ទុកជាទ្រព្យមានសុវត្ថិភាព បានរុញច្រានឱ្យតម្លៃមាសនៅវៀតណាម ហក់ឡើងខ្ពស់ជាងតម្លៃមាសនៅលើទីផ្សារអន្តរជាតិឆ្ងាយ។

យោងតាមអនុក្រឹត្យថ្មីរបស់ខ្លួន ដែលបានចូលជាធរមាន កាលពីថ្ងៃទី៩ ខែកុម្ភៈ អ្នកផលិតខុសច្បាប់ត្រូវប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងររហូតដល់១១,៥៥០ដុល្លារ។ វៀតណាម ដែលជាទីផ្សារមាសដ៏ធំបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍បានប្រកាសពង្រឹងការអនុវត្តច្បាប់នេះជាច្រើនខែមកហើយ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបានសម្រេចលះបង់ការគ្រប់គ្រងផ្តាច់មុខលើពាណិជ្ជកម្ម និងផលិតកម្មមាសកាលពីខែធ្នូ ឆ្នាំ២០២៥។របញ្ជាក់ថា តម្លៃមាសនៅលើទីផ្សារពិភពលោក បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលក្លាយជាទ្រព្យសកម្មផ្ដល់ផលចំណេញខ្ពស់បំផុតមួយ ដោយមានការកើនឡើងរហូតដល់ទៅ៧០%ឯណោះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


គ្រួសារលោក ត្រាំ ស្នើសុំចុះបញ្ជីពាណិជ្ជសញ្ញាលើឈ្មោះ ត្រាំ ដើម្បីកុំឱ្យគេយកទៅប្រើផ្តេសផ្តាស

ឈ្មោះរបស់ប្រធានាធីបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាមិនអាចយកប្រើប្រាស់តាមអំពើចិត្តបានទៀតឡើយចាប់ពីពេលនេះតទៅ បន្ទាប់ពីក្រុមគ្រួសា…

សមាជិកព្រឹទ្ធសភាថៃ រិះគន់ថា ការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ជាការបោះឆ្នោតដ៏កខ្វក់បំផុតក្នុងប្រវត្តិសាស្ត្រ

កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ សមាជិកព្រឹទ្ធសភាថៃម្នាក់បានចេញមុខគាំទ្រញត្តិស្វែងរកការសម្រេចពីតុលាការធម្មនុញ្ញ ដើម្បីលុបចោលលទ្ធផល នៃការបោះឆ្នោតសកល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ