វិស័យធនាគារ

ធនាគារជាច្រើននៅវៀតណាមបញ្ចុះអត្រាការប្រាក់ច្រើនសម្រាប់កម្ចីទិញផ្ទះនៅដើមឆ្នាំ២០២៤


នៅប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី២០២៤ នេះ ធនាគារជាច្រើននៅប្រទេសវៀតណាម បានបញ្ចុះអត្រាការប្រាក់ច្រើនសម្រាប់កម្ចីទិញផ្ទះចន្លោះពី១% ទៅ២% បើធៀបនឹងចុងឆ្នាំមុនឱ្យមកនៅត្រឹមប្រមាណចន្លោះពី៥,៩% ទៅ៦,៥%ក្នុងមួយឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

យោងតាមសារព័ត៌មានវៀតណាម VnExpress បង្ហាញថា ពេលនេះអត្រាការប្រាក់កម្ចីទិញផ្ទះនៅធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) ត្រូវបានបញ្ចុះមកនៅត្រឹមប្រហែល៦.៥%ក្នុងមួយឆ្នាំ ហើយអត្រាការប្រាក់នៅធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម (VietinBank) ត្រូវបានបញ្ចុះមកនៅត្រឹម៦.៤%ក្នុងមួយឆ្នាំ។ ចំណែកឯធនាគារ Vietcombank ក៏បានបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះមកនៅត្រឹម៦.៧%ក្នុងមួយឆ្នាំផងដែរ។

ដោយឡែកពីនេះ ធនាគារ Agribank បានរក្សាអត្រាការប្រាក់កម្ចីខ្ពស់បំផុតក្នុងចំណោមធនាគាររដ្ឋផ្សេង​ៗ​ទៀតជាមួយនឹងអត្រាការប្រាក់៧%ក្នុងមួយឆ្នាំ។

ក្រៅពីធនាគារក្នុងស្រុក គេក៏សង្កេតឃើញធនាគារបរទេសនៅក្នុងប្រទេសនេះបានបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះនេះដែរ។ ជាក់ស្ដែងធនាគារសិង្ហបុរី UOB និងធនាគារអ៊ូរី (Wooribank) របស់កូរ៉េ បានបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះមកនៅត្រឹម៦%ក្នុងមួយឆ្នាំ។

ក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះស្ដីពីការអនុវត្តកិច្ចការក្នុងវិស័យធនាគារឆ្នាំ២០២៤ទេសាភិបាលរងនៃធនាគាររដ្ឋវៀតណាម លោក ដាវ មិញ ទូ (Dao Minh Tu) បាននិយាយថា អត្រាការប្រាក់លើប្រាក់បញ្ញើ និងប្រាក់កម្ចីថ្មីរបស់ធនាគារពាណិជ្ជបានធ្លាក់ចុះជាង២%ក្នុងមួយឆ្នាំ បើធៀបនឹងចុងឆ្នាំ២០២២ ហើយថា អត្រាការប្រាក់កម្ចីនេះគឺជាកម្រិតទាបមិនធ្លាប់មានក្នុងពេល២០ឆ្នាំមកនេះ ហើយធនាគារពាណិជ្ជជាច្រើននិយាយថា ពួកគេមិនអាចបញ្ចុះអត្រាការប្រាក់បន្ថែមទៀតបានឡើយ។

នាយកនៃធនាគារបរទេសមួយបានធ្វើការវាយតម្លៃថា ការកែសម្រួលកម្រិតចំណាយមូលធនរបស់ធនាគារគឺជាវិធានការដ៏សំខាន់បំផុតដើម្បីបញ្ចុះអត្រាការប្រាក់ច្រើនបែបនេះ នៅពេលប្រាក់បញ្ញើមានការប្រាក់ខ្ពស់ពីឆ្នាំ២០២៣ ដល់ពេលត្រូវទូទាត់។ នាយកធនាគាររូបនេះបានបន្ថែមថា កត្តាជំរុញដ៏សំខាន់មួយទៀតស្ថិតនៅពីក្រោយការបញ្ចុះអត្រាការប្រាក់នេះគឺថា ធនាគារនានាកំពុងកាត់បន្ថយថ្លៃចំណាយមូលធនដើម្បីជំរុញតម្រូវការឥណទាន៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ការនាំចេញដូងប្រេងនៅឆ្នាំ២០២៣ មានការកើនឡើង តែតម្លៃធ្លាក់ចុះ

ការនាំចេញដូងប្រេងទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបនៅក្នុងឆ្នាំ២០២៣ សម្រេចបានជាង៦ម៉ឺនតោន មានការកើនឡើងប្រមាណ៥ពាន់តោន បើធៀបនឹងឆ្ន…

Bitcoin នឹងកាន់តែស្របច្បាប់ ក្រោយអាម៉េរិកអនុម័តលើមូលនិធិជួយដូរអត្រាប្តូរប្រាក់

លោក ហ្គារី ហ្គិនស្ល័រ (Gary Gensler) ប្រធាននិយ័តករមូលបត្រអាម៉េរិក កាលពីថ្ងៃពុធ ទី១០ ខែមករា បានអនុម័តមូលនិធិជួញដូរអត្រាប្តូរប្រាក់ ប៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ