អង្គការមនុស្សធម៌

WHO ​ចាយ​លុយ​ធ្វើដំណើរ​ច្រើន​ជាង​លុយ​ប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍ ឬ​គ្រុនចាញ់


អង្គការសុខភាពពិភពលោក (WHO) ត្រូវបាន​រាយការណ៍ថា ចាយ​ថវិកា​ក្នុង​មួយឆ្នាំៗ ប្រមាណ ២០០លាន​ដុល្លារ​ ទៅ​លើ​ការធ្វើដំណើររបស់​មេៗ​ដែល​ជិះ​យន្តហោះ​ថ្នាក់​សេដ្ឋី និងស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​៥ ដែល​ថវិកា​នេះ ច្រើនជាង​ថវិកា​ដែល​លៃទុក​សម្រាប់​ដោះស្រាយ​វិបត្តិ​សុខភាព​ធំៗ​បំផុត​របស់​ពិភព​លោក​ទៅទៀត។
អង្គការសុខភាពពិភពលោក រង​ការរិះគន់​ចំពោះ​ចំណាយ​ធ្វើដំណើរ។ រូបភាព៖ WHO Facebook
ដោយ

នេះ​បើ​យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP ដែល​ចុះផ្សាយ​បន្តដោយ​សារព័ត៌មាន New York Post

ឆ្នាំទៅមិញ WHO ចាយ​លុយ ៧១លាន​ដុល្លារ​លើ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ៦១​លាន​ដុល្លារ​លើ​ជំងឺ​គ្រុនចាញ់ និង ៥៩លាន​ដុល្លារ លើ​ជំងឺ​របេង។ ប៉ុន្តែ ទោះយ៉ាងណា អង្គការពិភព​លោក​មួយ​នេះ លៃថវិកាដល់​ទៅ ៤៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដើម្បី​ប្រយុទ្ធ​ជំងឺ​គ្រុនស្វិត​ដៃជើង។

អគ្គនាយិកា​របស់ WHO វេជ្ជបណ្ឌិត Margaret Chan ក្នុងមួយឆ្នាំ ចាយថវិកា ៣សែន ៧ម៉ឺន​ដុល្លារ​លើ​ការធ្វើដំណើរ ហើយថ្មីៗនេះ ក្នុង​ដំណើរ​ទៅ​ប្រទេស​ហ្គីនៀ អ្នកស្រី​ស្នាក់នៅ​សណ្ឋាគារ​ដែល​ចំណាយ​មួយ​យប់ ដល់ទៅ​ ១ពាន់​ដុល្លារ។ 

ប្រទេស​នានា​ជាសមាជិក​អង្គការសហប្រជាជាតិ បង់វិភាគទាន​ដល់​អង្គការ​សុខភាពពិភព​លោក មួយឆ្នាំៗ ២ប៊ីលាន​ (២ពាន់លាន) ដុល្លារ ក្នុង​នោះ​សហរដ្ឋ​អាមេរិក គឺ​ជា​អ្នក​ផ្ដល់​វិភាគទាន​ច្រើន​ជាង​គេ​បំផុត។

អង្គការ​សុខភាពពិភព​លោក ថ្លែងការពារ​ខ្លួន​ថា ការចំណាយច្រើន​នេះ គឺ​មក​ពី​ចរិតការងាររបស់ WHO តម្រូវ​ឲ្យ​មាន​ការធ្វើ​ដំណើរញឹកញាប់ និងថា ខ្លួនបាន​កាត់បន្ថយ​ចំណាយ​ធ្វើ​ដំណើរ ១៤ភាគរយ​ កាលពីឆ្នាំ​ទៅមិញ។ 

របាយការណ៍​របស់​ទីភ្នាក់ងារ AP បន្ត​ថា អង្គការជំនួយ​មនុស្ស​ធម៌​ដទៃ​ទៀត ចាយថវិកា​លើ​ការធ្វើដំណើររបស់​បុគ្គលិក​ត្បិតត្បៀត​ជាង​ WHO ឆ្ងាយណាស់។ តួយ៉ាង អង្គការ​ UNICEF ចាយតែ ១៤០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ​លើ​ការធ្វើ​ដំណើរ ខណៈ​ដែល​ខ្លួន​មាន​បុគ្គលិក​ច្រើន​ជាង WHO ដល់ទៅ ២ដង។ 

អង្គការ គ្រូពេទ្យ​គ្មាន​ព្រំដែន ហាមដាច់​ខាត​មិន​ឲ្យ​បុគ្គលិក​ជិះយន្តហោះថ្នាក់សេដ្ឋី (business class) និងចំណាយ​តែ ៤៣លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ សម្រាប់​ការធ្វើ​ដំណើរ ខណៈ​ដែល​អង្គការ​មួយ​នេះមាន​បុគ្គលិក​ច្រើនជាង WHO ដល់ទៅ ៥ដង​ឯណោះ៕




អត្ថបទបន្ទាប់


​អាស៊ីអាគ្នេយ៍​នឹង​ក្លាយ​ជា​ទីផ្សារ​ដ៏ធំ​បន្ទាប់​សម្រាប់​ពាណិជ្ជកម្ម​អនឡាញ

ព័ត៌មាន
នៅត្រីមាស​ទី១នៃ​ឆ្នាំ​២០១៧​នេះ ៤០% នៃ​បរិមាណ​លក់​ដូរ​ទំនិញ​អនឡាញ​របស់​ពិភព​លោក គឺ​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

កម្ពុជា​ចំណេញ​អ្វី​ខ្លះ​ពី​កំណើន​សេដ្ឋកិច្ច​៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ?

ព័ត៌មាន
កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើន​ឡើង​ជុំវិញ ៧% ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈ​ពេល ២០​ឆ្នាំ​កន្លង​មក​ហើយ។ កំណើន​នេះ ត្រូវ​បាន​អ្នក​តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ