ក្រុមហ៊ុន VinFast គឺជាក្រុមហ៊ុនផលិតរថយន្ដ ហើយថ្មីៗនេះ ក្រុមហ៊ុននេះក៏មានផលិតរថយន្ដអគ្គិសនីផងដរ ហើយក៏កំពុងមានផែនការធំក្នុងការពង្រីកខ្លួនលើផលិតកម្មរថយន្ដអគ្គិសនីនេះនៅថ្ងៃអនាគតដែរ។
តាមការរាយការណ៍របស់ Bloomberg បានឲ្យដឹងទៀតថា ការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនវៀតណាមមួយនេះ អាចនឹងចាប់ផ្ដើមឡើងនៅក្នុងពេលឆាប់ៗនេះ ពោលគឺនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២១ ហើយអាចនឹងបង្កើនទំហំបោះផ្សាយលក់ភាគហ៊ុនដល់ទៅ ៣ពាន់លានដុល្លារ។
យ៉ាងណាមិញ សម្រាប់ផែនការរបោះផ្សាយលក់ភាគហ៊ុនតម្លៃ ២ពាន់លានដុល្លាររបស់ក្រុមហ៊ុននេះ របស់ VinFast នឹងក្លាយជាការបោះផ្សាយលក់មូលបត្រ ឬភាគហ៊ុនដ៏ធំជាងគេបំផុតក្នុងចំណោមក្រុមហ៊ុនវៀតណាម ហើយវាក៏នឹងក្លាយជាក្រុមហ៊ុនវៀតណាមដំបូងគេផងដែរ ដែលនឹងចុះបញ្ជីក្នុងផ្សារមូលបត្រនៃសហរដ្ឋអាមេរិក។
នៅក្រោយការចុះបញ្ជីក្នុងផ្សារមូលបត្រអាមេរិកហើយ ក្រុមហ៊ុនវៀតណាម VinFast រំពឹងថាតម្លៃរបស់ក្រុមហ៊ុនរបស់ខ្លួន នឹងមានមិនតិចជាង៥០ពាន់លានដុល្លារអាមេរិកនោះទេ។
VinFast បានចាប់ផ្ដើមចេញលក់រថយន្ដរបស់ខ្លួនតាំងពីឆ្នាំ២០១៩មក ហើយមានផែនការនឹងដាក់ចេញនូវរថយន្ដអគ្គិសនីដែលមានប្រព័ន្ធបើកបរដោយខ្លួនឯងនៅក្នុងឆ្នាំនេះផងដែរ។
ក្រុមហ៊ុនវៀតណាមមួយនេះ ក៏ទើបទទួលបានអាជ្ញាបណ្ណនៅអាមេរិក និងមានផែនការនាំយករថយន្ដទៅលក់នៅក្នុងទីផ្សារអាមេរិកផងដែរ៕
ចុច Like Facebook Page របស់ខេមបូណូមីស និងចូលរួមក្នុង Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗលឿនរហ័សមុនគេ: https://t.me/cambonomist