ក្រុមហ៊ុន​វៀតណាម​វិនិយោគ​នៅកម្ពុជា

ប្រាក់ចំណេញក្រោយបង់ពន្ធ របស់ Metfone មានជិត ៣០ លានដុល្លារ កើនជាង៩០% នៅ៩ខែឆ្នាំ ២០១៩


ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Viettel Global របស់វៀតណាម នៅរយៈពេល៩ខែ នៅឆ្នាំ២០១៩នេះ មានប្រាក់ចំណេញក្រោយបង់ពន្ធរួចប្រមាណជិត ៣០ លានដុល្លារអាមេរិក ដែលមានកំណើន ជាង៩០%។ នេះបើតាមរបាយការណ៍មួយ របស់ក្រុមហ៊ុន Viettel Global ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
ប្រាក់ចំណេញក្រោយបង់ពន្ធ របស់ Metfone មានជិត ៣០ លានដុល្លារ កើនជាង៩០% នៅ៩ខែឆ្នាំ ២០១៩ (រូបភាពពី៖ https://e.vnexpress.net)

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាសទី​៣ របស់​ក្រុមហ៊ុន Viettel Global បាន​ឲ្យដឹងថា នៅឆ្នាំនេះ ប្រាក់ចំណេញ​បន្ទាប់ពីបង់ពន្ធរួច​ របស់ក្រុមហ៊ុន មាន ៦៧ លាន​ដុល្លារអាមេរិក បន្ទាប់ពី​មានការ​ធ្លាក់ចុះ​កាលពី​៩ខែ​កាលពីឆ្នាំមុន។

ក្នុងនោះដែរ ប្រាក់ចំណេញ​ក្រោយបង់ពន្ធរួច របស់ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ Viettel Global គឺ​ Metfone ដែលមានប្រតិបត្តិការ​នៅកម្ពុជា​នោះ បាន​បង្ហាញពី អត្រា​ប្រាក់ចំណេញ បានកើនឡើង​រហូតដល់ ៩១% នៅ​៩ខែឆ្នាំនេះ ដែលមានតម្លៃជាទឹកប្រាក់ ២៩,១ លានដុល្លាអាមេរិក។

កំណើននៃប្រាក់​ចំណូល​របស់​ក្រុមហ៊ុន Viettel Global នេះ គឺដោយសារតែ​ចំណូល​ដ៏រឹងមាំ​នៃប្រតិបត្តិការអាជីវកម្មរបស់ ក្រុមហ៊ុន​នៅតំបន់​អាស៊ីអាគ្នេយ៍។ ក្នុងនោះ ប្រាក់ចំណូល​ពាក់កណ្ដាល​នៃក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់វៀតណាមនេះ ដែលមាន​៥៣៧ លាន​ដុល្លារ​អាមេរិក នៅ៩ខែ ឆ្នាំនេះ គឺបានមកពី ប្រតិបត្តិការអាជីវកម្ម​តំបន់អាស៊ីអាគ្នេយ៍ ដោយមានការកើនឡើង​២៤% ធៀបនឹង​ឆ្នាំមុន។ តាមពីក្រោយ ដោយ អាហ្វ្រិក និងអាមេរិកឡាទីន។

Viettel Global ត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ ២០០៦ ដែលគ្រប់គ្រង​ដោយយោធា​វៀតណាម នៅលើ​ទីផ្សារបរទេស។ បច្ចុប្បន្នក្រុមហ៊ុននេះ ធ្វើប្រតិបត្តិការ​នៅក្នុងទីផ្សារ​ចំនួន ១០ រួមមាន​ប្រទេសកម្ពុជា ឡាវ ទីម័រ ម៉ូហ្សាំប៊ិក ប៊ូរុនឌី ហៃទី ប៉េរ៉ូ ខេមើរ៉ូន តង់ហ្សានី និងមីយ៉ាន់ម៉ា៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរ​រក​ឃើញ​សព​ស្រ្តី​អង់គ្លេស ដែល​បាត់​ខ្លួន​ចំនួន​៧ថ្ងៃ អណ្តែត​លើ​ផ្ទៃ​សមុទ្រ​ក្បែរ​ព្រំដែន​ប្រទេស​ថៃ

ព័ត៌មាន
សពស្រ្តី​ជនជាតិ​អង់គ្លេស​វ័យ​២១​ឆ្នាំ ឈ្មោះ Amelia Bambridge ដែល​បាន​បាត់​ខ្លួន​ចំនួន​៧​ថ្ងៃ នៅ​លើ​កោះរ៉ុង ត្រូវ​បាន​អាជ្ញាធរ​ប្រទះ​រក…

ទីបំផុត! ចិន បានសម្ពោធ ដាក់ឲ្យប្រើប្រាស់ 5G ជាផ្លូវការហើយ!

ព័ត៌មាន
បណ្ដាញ 5G ដែលត្រូវបានពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ និងរង់ចាំប្រើប្រាស់យ៉ាងអន្ទះសារនោះ នៅទីបំផុតប្រទេសចិន បានសម្រេចដាក់សម្ពោធឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ