នាយករដ្ឋមន្ត្រីវៀតណាម ចង់ឲ្យធនាគារផ្ដល់កម្ចីមានការឧបត្ថម្ភធន សម្រាប់អ្នកទិញផ្ទះមានវ័យក្រោម៣៥ឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាម ចង់ឲ្យធនាគារផ្ដល់កម្ចីមានការឧបត្ថម្ភធន សម្រាប់អ្នកទិញផ្ទះមានវ័យក្រោម៣៥ឆ្នាំ


នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអំពាវនាវឱ្យធនាគាររដ្ឋវៀតណាម និងធនាគារពាណិជ្ជនានា ពិចារណាលើការផ្តល់ឥណទានឧបត្ថម្ភធន ដើម្បីជួយយុវជនក្នុងការទិញលំនៅដ្ឋាន។ លោកបានអំពាវនាវយ៉ាងដូច្នេះនៅក្នុងសន្និសីទមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយគូសបញ្ជាក់ថា កញ្ចប់ថវិកាឧបត្ថម្ភធនគួរតែផ្ដល់ឲ្យយុវជនដែលមានវ័យក្រោម៣៥ឆ្នាំ រួមទាំងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែរ។
នាយករដ្ឋមន្ត្រីវៀតណាម
ដោយ

ទេសាភិបាលធនាគារកណ្ដាលវៀតណាម លោកស្រី ង្វៀន ធីហុង បាននិយាយថា ឥណទាន​លំនៅដ្ឋាន​​សង្គម មានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាលំនៅដ្ឋាន និងបានស្នើឲ្យ​ក្រសួងសំណង់​វាយតម្លៃលើតម្រូវការលំនៅដ្ឋាន តាមមូលដ្ឋាន ដើម្បីចេញគោលនយោបាយ​ប្រកបដោយប្រសិទ្ធភាព។

លោកស្រី ង្វៀន ធីហុង មានប្រសាសន៍ថា «យុវជនមួយចំនួនចូលចិត្តជួលផ្ទះ ជាជាងទិញផ្ទះរស់នៅ ដូច្នេះហើយ​ឥណទាន​ចាំបាច់ត្រូវរៀបចំឲ្យសមស្របតាមតម្រូវការ»។

ជាមួយគ្នានេះ សមាគមអចលនទ្រព្យទីក្រុងហូជីមិញ (HoREA) បានស្នើឡើងនាពេលថ្មីៗនេះថា អ្នកទិញផ្ទះលើកដំបូងគួរតែ​ទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់ ៦-៧% ក្នុងមួយឆ្នាំ ដែលធានា​ដោយអចលនទ្រព្យ ដែលពួកគេទិញ ហើយការឧបត្ថម្ភធនគួរតែមានរយៈពេល ១០-១៥ ឆ្នាំ ។ លើសពីនេះ សមាគមនេះ ក៏បានស្នើឲ្យរដ្ឋាភិបាល​ពិចារណាផ្ដល់ឥណទាន​ក្នុងអត្រាការប្រាក់ ៤,៧% សម្រាប់រយៈពេល​២០ឆ្នាំ ចំពោះ​អ្នកទិញផ្ទះលើកដំបូងក្នុង​តម្លៃប្រមាណ ​៧៨,៥០០ដុល្លារ ឬតិចជាងនេះ។

ការសិក្សាមួយដោយក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់ CBRE បានរកឃើញថា រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានតម្លៃលំនៅដ្ឋានថ្លៃបំផុត​នៅអាស៊ី​សម្រាប់​អ្នកទិញផ្ទះរស់នៅ ពោលគឺថ្លៃជាងប្រទេសសិង្ហបុរីទៅទៀត បើគេប្រៀបធៀបតម្លៃផ្ទះ ទៅនឹង​ប្រាក់ចំណូល​របស់​ប្រជាជន។

កម្មករវៀតណាម ដែលមានប្រាក់ចំណូលប្រចាំខែ ជាមធ្យមនៅប្រមាណជាង ៣៧០ដុល្លារ ក្នុងមួយខែ ត្រូវការ​រយៈពេល ២៦ឆ្នាំ ដើម្បីអាចបង់ដាច់​ថ្លៃផ្ទះល្វែងតម្លៃជាង ១០ម៉ឺនដុល្លារ ក្នុងអត្រាការ​ប្រាក់ត្រឹមតែ ៤.៥%ក្នុងមួយឆ្នាំ។ នេះបើយោងតាមវេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan។




អត្ថបទបន្ទាប់


ថៃ បង្កើនផលិតកម្មប្រេងសម្រាប់ចាក់យន្តហោះ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ

ប្រទេសថៃ កំពុងក្លាយជាតួអង្គថ្មីមួយក្នុងការផលិតឥន្ធនៈអាកាសចរណ៍ ឬប្រេងឥន្ធនៈ សម្រាប់ចាក់យន្តហោះ បន្ទាប់ពីក្រុមហ៊ុនប្រេង និងឧស្ម័ន PTT គ្រប់គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ