Advertisement
Advertisement
Advertisement
នាយករដ្ឋមន្ត្រីថ្មី​របស់វៀតណាម

នាយករដ្ឋមន្ត្រីថ្មី​របស់​វៀតណាម​មានបទពិសោធន៍ឆ្អិនឆ្អៅ​ខាង​ចារកម្ម


នៅថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១នេះ សភាជាតិ​របស់​ប្រទេស​វៀតណាម​បាន​បោះឆ្នោត​ជ្រើសតាំង​​​លោក ផាម មិញជីញ (Pham Minh Chinh) អតីត​មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្តិសុខជាតិ ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ ជំនួស​លោក​ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ដែលត្រូវបាន​តែងតាំង​ជា​ប្រធានាធិបតី​ ។
លោក ផាម មិញជីញ (Pham Minh Chinh) ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ រូបភាព គេហទំព័រ​ផ្លូវការរបស់រដ្ឋាភិបាលវៀតណាម
ដោយ
Advertisement

លោក ផាម មិញជីញ ធ្លាប់​ជាអនុរដ្ឋមន្ត្រី​ក្រសួងសន្តិសុខ​សាធារណៈ និង​មានបទពិសោធន៍​ការងារឆ្អិន​ឆ្អៅ​ផ្នែក​សន្តិសុខ​សាធារណៈ និងចារកម្ម ពោលគឺ​ចាប់តាំងពីឆ្នាំ​១៩៨៥ រហូតដល់​ឆ្នាំ​២០១១ ។ នេះបើ​យោងតាម​ជីវប្រវត្តិ​ផ្លូវការរបស់​លោក ផាម មិញជីញ ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រអ៊ីនធើណិត​ផ្លូវការរបស់រដ្ឋាភិបាលវៀតណាម ។

កើត​នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ​១៩៥៨ លោក ផាម មិញជីញ បានបញ្ចប់​ការសិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់ ។ លោក​ក៏បាន​បញ្ចប់​ការសិក្សា​ជា​វិស្វករ​សំណង់​ស៊ីវិល​និង​សំណង់​ឧស្សាហកម្ម​ផងដែរ ហើយ​ក៏​ធ្លាប់​ជា​សាស្ត្រាចារ្យ​រង​ផ្នែកវិទ្យាសាស្ត្រ​សន្តិសុខផងដែរ ។

ពីឆ្នាំ២០១៦ រហូតដល់​ថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១ ដែល​លោកត្រូវ​បាន​តែងតាំងជានាយករដ្ឋមន្ត្រី លោក ផាម មិញជីញ គឺជា​សមាជិក​ការិយាល័យ​នយោបាយ, ជាសមាជិក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស, ជាប្រធាន​គណៈកម្មការ​ចាត់តាំង​ទី១២ របស់គណៈកម្មាធិការមជ្ឈិម​បក្ស, ជាប្រធាន​អនុគណៈកម្មការ​សន្តិសុខ​នយោបាយ​ផ្ទៃក្នុង, ជាសមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មជ្ឈិមបក្សទទួលបន្ទុក​កិច្ចការ​ប្រឆាំងអំពើពុករលួយ ៕

Advertisement



អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាម VinGroup កំពុងតាមចែចូវទិញយកផលិតកម្មទូរស័ព្ទរបស់ LG

ព័ត៌មាន
ក្រុមហ៊ុនអេឡិចត្រូនិច LG របស់កូរ៉េ ទំនងជាបានសម្រេចចិត្តដកខ្លួនចេញពីអាជីវកម្មផលិតទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនមែនទែហើយ ខណៈដែលថ្មីនេះ មាន...

ក្រុមហ៊ុនចិន Xiaomi គ្រោងវិនិយោគ១០ពាន់លានដុល្លារលើការផលិតរថយន្ដអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុន ហ្សេវមី (Xiaomi) ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំមួយរបស់ចិន កំពុងបង្ហាញពីផែនការថ្មីរបស់ខ្លួនក្នុងការវិនិយោគផលិតរថយន្ដអគ្គិសន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ