ទីផ្សាររថយន្ត

តើមានកត្តាអ្វីខ្លះ ដែលអាចធ្វើឱ្យទីផ្សាររថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ?


ទីផ្សារថយន្តនៅវៀតណាម នៅក្នុងឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងស្ថិតនៅក្នុងសភាពកាន់តែធ្លាក់ចុះ ខណៈក្រុមហ៊ុនផលិតរថយន្តកំពុងងាកមកប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃ និងការផ្សព្វផ្សាយនូវកញ្ចប់កម្មវិធីទីផ្សារធំៗ ដើម្បីទាក់ទាញអតិថិជន និងជំរុញតម្រូវការ។ កាលពីខែ កុម្ភៈ កន្លងទៅ រថយន្តថ្មីសរុបចំនួនជិត២ម៉ឺ២ពាន់គ្រឿង ដែលផលិតទាំងនៅក្នុងស្រុក និងនាំចូលត្រូវបានបញ្ចូលទៅក្នុងទីផ្សារ ថយចុះជាង២៣% បើធៀបនឹងខែមករា ឆ្នាំ២០២៤ និងការថយចុះជិត៣៩% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣។
ទីផ្សាររថយន្ត
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា ទីផ្សាររថយន្តនៅប្រទេសវៀតណាម កំពុងប្រឈមមុខនឹងស្ថានភាពការផ្គត់ផ្គង់កើនឡើងខ្ពស់ តែតម្រូវការចុះទាប ដែលបញ្ហានេះ បានទាញទម្លាក់បរិមាណលក់ និងប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតរថយន្ត។ ដើម្បីស្រោចស្រង់ស្ថានការណ៍នេះ បណ្តាក្រុមហ៊ុនផលិត និងនាំចូលរថយន្តនានា បានងាកមកផ្តល់ជូននូវការបញ្ចុះតម្លៃ និងផ្តល់កញ្ចប់ទីផ្សារពិសេសផ្សេងៗ ដើម្បីទាក់ទាញអតិថិជន និងជំរុញតម្រូវការប្រើប្រាស់រថយន្តក្នុងស្រុក។

ការធ្លាក់ចុះបរិមាណលក់នេះ អាចបណ្តាលមកពីកត្តាជាច្រើន រួមទាំងការផុតកំណត់នៃកម្មវិធីលើកទឹកចិត្តរបស់រដ្ឋាភិបាល ដែលផ្តល់នូវការកាត់បន្ថយថ្លៃចុះឈ្មោះ៥០% ក៏ដូចជាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីៗនេះ។ មកដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត​កំពុងកាត់បន្ថយតម្លៃយ៉ាងសកម្មចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំថ្មី ដើម្បីទាក់ទាញអ្នកទិញ។ របាយការណ៍របស់ការិយាល័យស្ថិតិទូទៅរបស់រដ្ឋាភិបាលបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃផលិតផល រថយន្តដែលផលិតក្នុងស្រុកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បើធៀបនឹងខែមករា និងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ រថយន្តថ្មីសរុបចំនួនជិត២ម៉ឺន២ពាន់គ្រឿង ដែលផលិតក្នុងស្រុក ​និងនាំចូលត្រូវ​បានបញ្ចូលទៅ​ក្នុងទីផ្សារ។ តួលេខនេះថយចុះជាង២៣% បើធៀបនឹងខែមករា និងការថយចុះជិត៣៩% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣។ ចំនួនរថយន្តដែលផលិតនិងដំឡើងក្នុងស្រុកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជិត១ម៉ឺន៦ពាន់ គ្រឿងថយចុះជាង២៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤ ហើយថយចុះជាង២៥% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣។

ជារួមនៅក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ ចំនួនរថយន្តដែលផលិត និងដំឡើងក្នុងស្រុកត្រូវបានគេប៉ាន់ប្រមាណថា មានត្រឹមតែ៣ម៉ឺន៧ពាន់គ្រឿង ធ្លាក់ចុះជិត១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំនួនរថយន្តដែលបាននាំចូលសរុបក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំ២០២៤ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជិត១ម៉ឺន៣ពាន់គ្រឿង ដែលមានតម្លៃ២៦២លានដុល្លារ ថយចុះជិត៥២%៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កោះតៃវ៉ាន់ កំពុងស្វះស្វែងទាក់ទាញភ្ញៀវទេសចរពីប្រទេសឥណ្ឌូនេស៊ី ខណៈទេសចរពីប្រទេសចិន ធ្លាក់ចុះខ្លាំង

កោះតៃវ៉ាន់ កំពុងសម្លឹងចាប់យកប្រទេសឥណ្ឌូនេស៊ី ធ្វើជាគោលដៅទេសចរណ៍កាន់តែសំខាន់ខ្លាំងឡើងដើម្បីធ្វើពិពិធកម្មវិស័យនេះ ខណៈដែលភ្ញៀវទេសចរមកពីប្…

តើមានកត្តាអ្វីធ្វើឱ្យទុនបម្រុងអន្តរជាតិរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះប្រមាណ១ពាន់លានដុល្លារត្រឹមតែ១ខែ?

ឥណ្ឌូនេស៊ី ដែលមានប្រជាពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទី៤ នៅលើពិភពលោក ពោលគឺប្រមាណ២៧០លាននាក់ តែប្រជាជាតិនេះមានទុនបម្រុងអន្តរជាតិ ត្រឹមតែ១៤៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ