វិស័យធនាគារ

ធនាគារពិភពលោក បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចវៀតណាម មកនៅត្រឹមរង្វង់៦,៦% នៅឆ្នាំនេះ


បន្ទាប់ពីទទួលបានសម្ទុះកំណើនរឹងមាំនៅឆមាសទី១ ឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានធនាគារពិភពលោកព្យាករថា នឹងធ្លាក់ចុះមកត្រឹមរង្វង់៦,៦% នៅឆមាសទី២ ខណៈដែលកំណើននាំចេញសរុបវិលត្រលប់ទៅរកកម្រិតធម្មតាវិញ។ ទន្ទឹមនេះប្រទេសវៀតណាម គ្រោងចំណាយរហូតដល់ទៅជិត៤៧០ពាន់លានដុល្លារអាម៉េរិក លើការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រសម្រាប់មួយទសវត្សរ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់វៀតណាម។
វិស័យធនាគារ
ដោយ

របាយការណ៍បច្ចុប្បន្នភាពប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់ធនាគារពិភពលោកបានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងថយចុះមកនៅត្រឹ ៦,៦% នៅឆ្នាំ២០២៥ និង៦,១% នៅឆ្នាំ២០២៦ នៅពេលដែលពាណិជ្ជកម្មពិភពលោកដែលកាន់តែចុះខ្សោយជះផលប៉ះពាល់ដល់ការនាំចេញ។

ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម សម្រេចបានកំណើន ៧,៥% នៅឆមាសទី១ ឆ្នាំ២០២៥ ដោយសារការនាំចេញកើនឡើងខ្លាំង ខណៈក្រុមហ៊ុននានា នៅបរទេសបានប្រញាប់ប្រញាល់បញ្ជាទិញ ស្របពេលពាណិជ្ជកម្មពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា។ ទិន្នន័យបង្ហាញថា ការវិនិយោគនៅវៀតណាម សម្រេចបានកំណើន៨% ដោយសាររំហូរទុនវិនិយោគពីបរទេសមានស្ថិរភាព និងការពន្លឿនការចំណាយរបស់រដ្ឋាភិបាលលើរឿងសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការថែទាំសុខភាព និងគម្រោងអភិវឌ្ឍន៍នានា ខណៈដែលតម្រូវការប្រើប្រាស់បានកើនឡើង៨% ដោយសារការស្ទុះងើបឡើងនៃវិស័យ​ទេសចរណ៍។

ការនាំចេញរបស់វៀតណាម បានកើនឡើង១៤,២% ក្រោយមានកំណើនខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក។ ធនាគារពិភពលោកព្យាករថា កំណើននាំចេញរបស់វៀតណាម នឹងថមថយនៅចុងឆ្នាំ២០២៥ នេះ។ ​ទន្ទឹមនេះ វៀតណាម គ្រោងនឹងចំណាយរហូតដល់ទៅ៤៦៨ពាន់លានដុល្លារអាម៉េរិក ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥ សម្រាប់ការអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ជាង១០ពាន់លានដុល្លារ ដោយសារការបោក.ប្រាស់តាមអ៊ីនធឺណិត

ដោយសារឧក្រិដ្ឋកម្មបោក.ប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតបានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋអាម៉េរិក នៅពេលនេះអាជ្ញាធរជំនាញរបស់ប្រទេសមហាអំណាចមួយនេះ កំពុងច…

បិតាបច្ចេកវិទ្យា AI ព្រមានថា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារយ៉ាងសម្បើម

បិតាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានព្រមានថា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារយ៉ាងច្រើនសម្បើម ទន្ទឹមនឹងធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ