ប្លែកៗ​ពី​ ដូណាល់ ត្រាំ

ជឿទេថា សូម្បី ដូណាល់ ត្រាំ ក៏ជឿលើជោគវាសនាដែរ?


តំាង​ពី​បុរាណកាល​មក សំណាង​ឬ​ក៏​ជោគ​វាសនា ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ជឿ​ថា ជា​ផ្នែក​មួយ​ដែល​បាន​ចូលរួម​ជំរុញ​ធ្វើ​ឲ្យ​គេ​បាន​ទទួល​ជោគជ័យ។ រហូត​មក​ដល់​សហស្សវត្ស​នេះ​ទៅ​ហើយ ជោគ​សំណាង​នៅ​តែ​មាន​មនុស្ស​ជឿ​ជាក់​នៅ​ឡើយ​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ជួយ​បង្ហាញ​ផ្លូវ​និង​ជួយ​ឲ្យ​ជោគជ័យ។
លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ទី៤៥។
ដោយ

មិន​ថា​តែ​សាមញ្ញជន​នោះ​ទេ សូម្បី​តែ​មហា​សេដ្ឋី​លំដាប់​ពិភព​លោក​ក៏​មាន​ជំនឿ​ទៅ​លើ​«ជោគ​វាសនា»​ដែរ។ ជាក់ស្តែង​ដូចជា​ករណី​លោក ដូណាល់ ត្រាំ អ៊ីចឹង។

នៅ​ពេល​នឹក​ដល់​ឈ្មោះ Donald J. Trump លោក​អ្នក​ប្រហែល​ជា​ស្គាល់​លោក​រួច​មក​ហើយ។ ពីមុន​លោក​ល្បី​ឈ្មោះ​ថា​ជា​មហា​សេដ្ឋី​ផ្នែក​អចលន​ទ្រព្យ ជា​ម្ចាស់​ក្លិប​វាយ​កូនហ្គោល​លំដាប់ ​ផ្កាយ​ជា​ច្រើន រួមទាំង​ជា​អ្នក​បង្កើត​កម្មវិធី​ទូរទស្សន៍ Reality Show ដ៏គួរ​ឲ្យ​ទាក់ទាញ​ផង​ដែរ។

ពេល​នេះ លោក Trump បាន​និង​កំពុង​តែ​ធ្វើ​ឲ្យ​ពិភព​លោក ជា​ពិសេស សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ ​អាមេរិក​ចាប់​អារម្មណ៍​និង​មាន​ទាំង​អ្នក​មិន​សប្បាយ​ចិត្ត​ផង​ដែរ ក្នុង​ឋាន:​លោក​ជា​ប្រធានាធិបតី ​សហរដ្ឋ​អាមេរិក។ មិន​សប្បាយ​ចិត្ត ក៏ព្រោះ​តែ​លោក​បាន​សើរើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម (TPP) ដែល​គេ​រំពឹង​ថា នឹង​កើត​ឡើង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ការ​អធិប្បាយ​របស់​លោក​ចំពោះ សម្ព័ន្ធ​មិត្ត NATO គោលនយោបាយ​រឹត​បន្តឹង​ជន​អន្តោប្រវេសន៍ ។ល។ និង ។ល។

ជោគ​វាសនា​​​មាន​តួនាទី​ក្នុង​ជីវិត​និង​ការ​ធ្វើ​ធុរកិច្ច​របស់​យើង ដូច្នេះ​យើង​ត្រូវ​បណ្តោយ​ឲ្យ​វា​ធ្វើ​តួនាទី​វា​ខ្លះ​ផង​ទៅ
— ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក

បើទោះ​ជា​យ៉ាង​ណា ខេមបូណូមីស នឹង​មិន​រៀបរាប់​លម្អិត​នៅ​ក្នុង​ទំព័រ​នេះ អំពី​គោល ​នយោបាយ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​របស់​ប្រធានាធិបតី​មាត់​ឆៅ និង​ដែល​បាន​និង​កំពុង​តែ​ធ្វើ​ឲ្យ ​បណ្តាញ​ព័ត៌មាន​ធំៗ​នៅ​លើ​ពិភព​លោក​មិន​សប្បាយ​ចិត្ត​នេះ នោះ​ឡើយ។ 

អ្វី​ដែល​យើង​នឹង​ជម្រាប​ជូន​នៅ​ពេល​នេះ គឺ​យោង​ទៅ​លើ​សៀវភៅ​ដែល​ជា​ស្នាដៃ​របស់​លោក​ផ្ទាល់ នៅ​មុន​ពេល​លោក​ក្លាយ​ជា​អ្នក​ដឹកនាំ​អាមេរិក​ប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ​ បាន​​លើក​ឡើង​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា Think like a Champion ថា «ជោគ​វាសនា»​​មាន​តួនាទី​ក្នុង​ជីវិត​និង​ការ​ធ្វើ​ធុរកិច្ច​របស់​យើង ដូច្នេះ​យើង​ត្រូវ​បណ្តោយ​ឲ្យ​វា​ធ្វើ​តួនាទី​វា​ខ្លះ​ផង​ទៅ។

បើ​សិន​ជា​លោក​​ជឿ​លើ​វាសនា​មែន តើ​ការ​ក្លាយ​ជា​មហា​សេដ្ឋី​ដ៏​ល្បី​ឈ្មោះ​រហូត​ដល់​បាន​ធ្វើ ​ជា​ប្រធានាធិបតី​ទៀត​នោះ ជា​ជោគ​វាសនា​របស់​លោក Donald J.Trump ឬ?

សំណួរ​នេះ យើង​ខ្ញុំ​សុំ​មិន​ធ្វើការ​បកស្រាយ​នោះ​ឡើយ ដោយ​សុំ​ឲ្យ​មិត្ត​អ្នកអាន​គិត​ពិចារណា ​និង​ស្វែងរក​ចម្លើយ​ដោយ​ខ្លួន​ឯង​ទៅ​ចុះ។

យើង​កត់​សម្គាល់​ឃើញ​ថា បើ​ទោះ​ជា​លោក​បាន​លើក​ឡើង​បែប​នេះ​មែន ក៏​លោក​បាន​ពោល​ប្រយោគ​ខ្លី​មួយ​ទៀត​ថា ការ​រៀប​គម្រោង​យ៉ាង​ល្អិត​ល្អន់​ដើម្បី​ឈាន​ទៅ​កាន់​ជោគជ័យ​ជា​វិធី​ដែល​អាច​សម្រេច​តាម​គោលដៅ​យ៉ាង​ពិត ​ប្រាកដ។

លោក​ថែម​ទាំង​ណែនាំ​ទៀត​ថា ឲ្យ​មាន​ការ​អត់ធ្មត់ ព្យាយាម។ សម្តី​មួយ​ប្រយោគ​របស់​លោកTrump ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ថា «ខ្ញុំ​គ្មាន​ថ្ងៃ​ធ្វើ​ជា​វល្លិ​ជា​ដាច់ខាត។ ខ្ញុំ​ធ្វើជា​អ្នក​សាង​កំផែង​ល្អ​ជាង​ការ​តោង​ជាប់​លើ​កំផែង»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស៊ុយអែត​ជា​ប្រទេស​«ល្អ​ជាង​គេ​បំផុត»​នៅ​លើ​ពិភព​លោក

ប្រទេស​ស៊ុយអែត​ជាប់​ចំណាត់​ថ្នាក់​ល្អ​ដាច់​គេ​លើស​ប្រទេស​ ១៦២ នៅ​លើ​ពិភព​លោក ដោយ​ត្រូវ​គេ​ឲ្យ​នាម​ថាជា​ ប្រទេស​ល្អ​ជាង​គេ​បំផុត។ អ្វី…

កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារអាច​ជា​កាំបិត​មុខពីរ ខណៈ​ពលរដ្ឋ​ខ្វះ​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ?

កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ ប្រៀប​ដូច​អនុញ្ញាត​ឲ្យ​មាន​លក់​ឡាន​គ្រប់​ប្រភេទ ប៉ុន្តែ មិន​មាន​សាលា​បង្រៀន​បើកបរ។ នេះ​ជា​ប្រសាសន៍​រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ