ប្រទេសវៀតណាម

ការនាំចេញសម្លៀកបំពាក់វៀតណាមធ្លាក់ចុះដល់ទៅ១៧% ក្នុងត្រីមាសទីមួយ


តម្លៃនាំចេញផលិតផលវាយនភណ្ឌនិងកាត់ដេររបស់វៀតណាម ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ គឺស្មើនឹង ៧,១ ពាន់លានដុល្លារ ធ្លាក់ចុះ ១៧ ភាគរយ។ មានមូលហេតុជាច្រើនដែលត្រូវបានអះអាងថាជាកត្តាដែលនាំឱ្យតម្រូវចុះថយបែបនេះ។ ប៉ុន្តែសហគ្រាសវាយនភណ្ឌនិងកាត់ដេរសម្លៀកបំពាក់វៀតណាម កំពុងព្យាយាមអនុវត្តវិធានការមួយចំនួន ដើម្បីដោះស្រាយបញ្ហាក្នុងឧស្សាហកម្មអតិពលកម្មប្រភេទនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន វៀតណាម ញូស៍ (Vietnam News)។
ការនាំចេញសម្លៀកបំពាក់វៀតណាមធ្លាក់ចុះដល់ទៅ១៧% ក្នុងត្រីមាសទីមួយ

ការិយាល័យស្ថិតិទូទៅរបស់វៀតណាមនិយាថា តម្លៃនាំចេញផលិតផលវាយនភណ្ឌនិងកាត់ដេររបស់វៀតណាម ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ គឺស្មើនឹង ៧,១ ពាន់លានដុល្លារ ធ្លាក់ចុះ ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយសារឥទ្ធិពលនៃអតិផរណានៅលើពិភពលោក។

ប្រភពដដែលបានអះអាងថា ការឡើងថ្លៃទំនិញនៅលើពិភពលោកបានធ្វើឱ្យអ្នកប្រើប្រាស់រឹតបន្តឹងការចំណាយលើទំនិញមិនសូវសំខាន់ ជាហេតុធ្វើឱ្យការនាំចេញផលិតផលវាយនភណ្ឌវៀតណាម ទៅកាន់ទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់មានការព្យាករជាច្រើនថា កំណើននៃការនាំចេញរបស់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេររបស់ប្រទេសនេះ នឹងធ្លាក់ចុះនៅឆ្នាំ២០២៣នេះ។

លោក ត្រាន់ ឌឹក វៀត (Than Đức Việt) អគ្គនាយកក្រុមហ៊ុន ហ្គាមិន ថិន (Garment 10) បាននិយាយថា តម្រូវដែលចុះថយនៅឆ្នាំនេះគឺដោយសារឥទ្ធិពលអតិផរណា ជំងឺរាតត្បាត និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងរុស្ស៊ីនិងអ៊ុយក្រែន។ លើសពីនេះទៀត ការព្រួយបារម្ភអំពីអស្ថិរភាពទីផ្សារហិរញ្ញវត្ថុនិងវិបត្តិធនាគារ ក៏បានប៉ះពាល់ដល់តម្រូវការផងដែរ។

លោកបាននិយាយថា ដោយសារតែបញ្ហាទាំងនេះ បរិមាណផលិតផលនាំចេញក្នុងត្រីមាសទីពីរ នឹងថយចុះពី ២០ ទៅ ៣០ ភាគរយ ហើយរហូតដល់ថ្ងៃទី ១០ ខែឧសភា វៀតណាមនៅមិនទាន់ទទួលបានការបញ្ជាទិញថ្មីសម្រាប់ត្រីមាសទី៣នៅឡើយទេ។

ក្នុងបរិបទនេះ សហគ្រាសវាយនភណ្ឌនិងកាត់ដេរត្រូវអនុវត្តដំណោះស្រាយជាច្រើន ដូចជា រៀបចំរចនាសម្ព័ន្ធសហគ្រាស ទីផ្សារ និងផលិតផលឡើងវិញ ដើម្បីរក្សាផលិតកម្ម និងរក្សាកម្មករក្នុងពេលរង់ចាំទីផ្សារដើរជាថ្មី។

ប្រធានក្រុមហ៊ុន វៀតជីន (VitaJean) បាននិយាយថា ក្រៅពីទីផ្សារប្រពៃណី ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្រុមហ៊ុនរបស់គាត់កំពុងព្យាយាមជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលី និងកាណាដា ព្រមទាំងខំប្រឹងបង្កើនការប្រើប្រាស់ក្នុងស្រុក ដើម្បីប៉ះប៉ូវការធ្លាក់ចុះការនាំចេញទៅកាន់ទីផ្សារប្រពៃណីមួយចំណែក៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


តើឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណដែលលេចធ្លាយនោះ គ្របដណ្តាប់លើរឿងអ្វីខ្លះ អាមេរិកំពុងមានចំណាត់ការបែបណា?

ឯកសារយោធានិងចារកម្មសម្ងាត់បំផុតរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានលេចធ្លាយតាមរយៈអ៊ីនធឺណិត ដោយមិនទាន់ដឹងពីប្រភពនៃការចែកចាយនៅឡើយ។ …

ប្រធានាធិបតីបារាំងថា អឺរ៉ុបមិនត្រូវ«ដើរតាម» អាមេរិក និងចិនទេ ចំពោះបញ្ហាកោះតៃវ៉ាន់

នៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយកាលពីថ្ងៃអាទិត្យ, ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា អឺរ៉ុបមិនត្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ