ដែកថែប

តើឧស្សាហកម្មលោហៈរបស់វៀតណាម កំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ?


ឧស្សាហកម្មដែកថែប និងលោហៈរបស់វៀតណាម នៅពេលនេះ កំពុងស្ថិតក្រោមសម្ពាធ ចំពេលមានភាពតានតឹងផ្នែកគាំពារនិយម ដែលធ្វើឱ្យទីផ្សារនាំចេញជួបបញ្ហាការរឹតបន្តឹង ខណៈទីផ្សារក្នុងស្រុកកំពុងរងការគំរាមកំហែងពីការហូរចូលទំនិញពីចិន។ បច្ចុប្បន្នឧស្សាហកម្មប្រភេទនេះ គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្ម ដែលកំពុងរងនូវការស៊ើបអង្កេតមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែជាអន្តរជាតិតែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ដែកថែប
ដោយ

ឧស្សាហកម្មលោហៈដែកថែប និងលោហៈរបស់វៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជា កំពុងប្រឈមនឹងការគំរាមកំហែងពីការហូរចូលដែកថែបមានតម្លៃថោកពីចិន និងភាពតានតឹង នៃការគាំពារនិយមជាសាកល។ អាជ្ញាធរដោះស្រាយវិវាទពាណិជ្ជកម្មក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម បានអះអាងកាលពីពេលថ្មីៗថា ក្រសួងពាណិជ្ជកម្មអាម៉េរិកថ្មីៗនេះ បានចេញសេចក្តីសម្រេចចុងក្រោយលើការស៊ើបអង្កេតប្រឆាំងការបង្រ្កាបការលក់បង្ខូចថ្លៃនៅទីផ្សាររបស់ខ្លួន ពាក់ព័ន្ធនឹងតម្លៃអាលុយមីញ៉ូម។

នៅក្នុងស្ថានភាពបែបនេះ សមាគមអាលុយមីញ៉ូវៀតណាម ត្រូវបានស្នើឱ្យធ្វើបច្ចុប្បន្នភាពក្រុមហ៊ុនផលិត និងអ្នកនាំចេញ ខណៈក្រុមហ៊ុននានាត្រូវតាមដានយ៉ាងជិតស្និទ្ធលើការវិវត្តនៃករណីនេះ ដើម្បីធ្វើយ៉ាងណាសិក្សាគោលនយោបាយ និងនីតិវិធីនៃការបង់ថ្លៃតាមច្បាប់សហរដ្ឋអាម៉េរិក និងធ្វើពិពិធកម្មទីផ្សារ។

ក្រៅពីសហរដ្ឋអាម៉េរិក នាយកដ្ឋានឧស្សាហកម្ម វិទ្យាសាស្ត្រ និងធនធានធម្មជាតិ របស់អូស្ត្រាលី ក៏បានប្រកាសចាប់ផ្តើមស៊ើបអង្កេតប្រឆាំងនឹងផលតិផលលោហៈធាតុប្រភេទនេះពីប្រទេសនានា ដោយរួមទាំងប្រទេសវៀតណាម ផងដែរ។ ហើយនៅដើមខែតុលា នេះ សូម្បីតែនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ ក៏បានចេញផ្សាយសេចក្តីជូនដំណឹងស្តីពីការចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងការបង្រ្កាបលើផលិតផលដែកអ៊ីណុករមូរ ដែលមានប្រភព ឬនាំចូលពីប្រទេសវៀតណាមផងដែរ។

លោក ឌិញ កុងថៃ (Đinh Quốc Thái) អគ្គលេខាធិការសមាគមដែកថែបវៀតណាមបានឱ្យដឹងថា លោហៈ គឺជាឧស្សាហកម្មមួយដែលកំពុងរងការស៊ើបអង្កេតជាទូទៅ មិនមែនកើតឡើងតែចំពោះវៀតណាមនោះទេ ពោលគឺសូម្បីចិន និងឥណ្ឌា ក៏រងការស៊ើបអង្កេតផងដែរ។

រហូតមកដល់ពេលនេះចិន ជាប្រភពនៃទីផ្សារផលិតផលលោហៈមានតម្លៃថោកបំផុតនៅលើពិភពលោក ដោយទិន្នន័យបានបង្ហាញថា បរិមាណលោហៈរបស់ចិន ដែលនាំចូលមកទីផ្សារវៀតណាមបានកើនឡើងជិតពីរដងនៅពីរឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងពីជិត៤លានតោនក្នុងរយៈពេល៨ខែឆ្នាំ២០២២ ដល់ជាង៧លានតោនក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៤៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តៃវ៉ាន់ត្រៀមស្បៀងជាស្រេច និងព្រមានពីការផ្ទុះសង្គ្រាម ប្រសិនបើចិនពិតជារាំងខ្ទប់ដែនកោះរបស់ខ្លួន

រដ្ឋាភិបាលតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែតុលា បានចែករំលែកព័ត៌មានលម្អិតដ៏កម្រអំពីផែនការត្រៀមស្បៀងសម្រាប់គ្រាអាសន្នក្នុងករណីផ្ទុះសង្គ្រាម ហើយអះអាង…

តើ IMF បានព្រមានយ៉ាងណាចំពោះស្ថានភាពទីផ្សារអចលនទ្រព្យរបស់ចិន?

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅប្រទេសចិនអាចនឹងកាន់តែអាក្រក់ទៅៗ ខណៈដែលស្ថាប័ននេះ បានបន្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ