វៀតណាមនាំចេញដែកទៅចិន១លានតោន

វៀតណាមនាំចេញដែកទៅចិនកើនដល់ជាង ១លានតោន ខណៈនាំចូលមកកម្ពុជាធ្លាក់ចុះ១,៥%


វៀតណាមសម្រេចបានការនាំចេញដែក និងដែកថែបទៅកាន់ទីផ្សារក្រៅប្រទេសដល់ទៅប្រមាណ៥លានតោន នៅក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ កើនជាង៦០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើគិតពីតម្លៃនាំចេញវិញមានដល់ទៅជាង៣ពាន់៦រយលានដុល្លារ កើនឡើងជិត១២០%។ ក្នុងនោះ ការនាំចេញទៅចិនកើនដល់ទៅជាង១លានតោនកើនឡើង៥ដង តែការនាំចូលមកកម្ពុជាវិញធ្លាក់ចុះ១,៥%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយវៀតណាម។
វៀតណាមសម្រេចបានការនាំចេញដែកទៅកាន់ចិន កើនឡើង ១៩ដង (រូបភាព៖https://steelguru.com)
ដោយ

ប្រទេស​ចិន គឺជា​ទីផ្សារ​នាំ​ចេញ​ដែក​ធំ​បំផុត​របស់​វៀតណាម ដោយ​មាន​ប្រមាណ​ជាង ២២%​នៃ​ទំហំ​នាំ​ចេញ​ដែកថែប​សរុប​នៅ​៥​ខែ​ដំបូង​ឆ្នាំ​នេះ​។

ទីផ្សារ​នាំ​ចេញ​ដែកថែប​សំខាន់​ៗ​របស់​វៀតណាម ក្រៅ​តែ​ពី​ទីផ្សារ​ចិន​ដែល​ជាទី​ផ្សារ​ធំ​ជាង​ហើយ​នោះ វៀតណាម​ក៏​មាន​នាំ​ចេញ​ដែក​ទៅ សហភាព​អឺរ៉ុប ម៉ិ​ក​ស៊ី​កូ រួម​ទាំង​កម្ពុជា​យើង​ផង​ដែរ​។ ក្នុង​នោះ ការ​នាំ​ចេញ​ដែកថែប​ទៅ​អឺរ៉ុប​នៅ​៥​ខែ​ដើមឆ្នាំ​នេះ មាន​កំណើន​យ៉ាង​គំហុក​ដល់​ទៅ ជាង​៧០​ម៉ឺន​តោន កើន​៥​ដង ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ការ​នាំ​ចេញ​ដែក​ទៅ​ម៉ិ​ក​ស៊ី​កូ​វិញ​ក៏​កើនឡើង​ជាង​២​ដង​ដែរ ដោយ​មាន​បរិមាណ​ជិត​៣០​ម៉ឺន​តោន​។ ប៉ុន្ដែ ការ​នាំ​ចេញ​ដែក​មក​កាន់​កម្ពុជា​វិញ​មាន​ជាង ៥៨​ម៉ឺន​តោន  ធ្លាក់​ចុះ​១,៥%​។ 

តាម​ការ​រាយការណ៍​ដោយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ឲ្យ​ដឹង​ថា តម្លៃ​ដែកថែប​នៅ​វៀតណាម​ក៏​មានការ​កើនឡើង​ប្រមាណ​៤០ ទៅ​៥០​ភាគរយ​ដែរ គិត​តាំងពី​ដើមឆ្នាំ​២០២១​មក​។ តម្លៃ​ដែក​ឡើងថ្លៃ ក៏​បាន​ធ្វើ​ឲ្យ​អ្នកម៉ៅការ​សំណង់​មានការ​លំបាក​ណាស់​ដែរ ដោយ​វា​បាន​បង្ខំ​ឲ្យ​ពួក​គេ ត្រូវ​លុប​ចោល​កិច្ចសន្យា​សាងសង់​មួយ​ចំនួន ដោយសារ​តែ​តម្លៃ​ដែក​ឡើងថ្លៃ ធ្វើ​ឲ្យ​មានការ​ចំណាយ​កើនឡើង​ប្រមាណ​១០ ទៅ​៣០​ភាគរយ​នៃ​គម្រោង​សាងសង់​។


អនុនាយក​រដ្ឋមន្ត្រី​វៀតណាម លោក LY Minh Khai បាន​ស្នើ​ដល់​ក្រសួង​ឧ​ស្សហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ជំរុញ​បង្កើន​ផលិតកម្ម​ដែកថែប​ក្នុងស្រុក​ថែម​ទៀត ដើម្បី​ធានា​បាន​ស្ថិរភាព​តម្លៃ​។ លោក​បន្ថែម​ថា វៀតណាម​ក៏​គួរតែ​បន្ថយ​ការ​នាំ​ចេញ​ដែក​ខ្លះ​ដែរ ដើម្បី​ឲ្យ​ប្រាកដ​ថា ការ​ផ្គត់ផ្គង់​ក្នុងស្រុក​មាន​គ្រប់គ្រាន់​តាម​តម្រូវការ​។ 

ទន្ទឹម​នឹង​ការ​នាំ​ចេញ​ដែក វៀតណាម​ក៏​មានការ​នាំ​ចូល​ដែក និង​ដែកថែប សរុប​ប្រមាណ​៦​លាន​តោន​កើនឡើង​ជាង​៩% នៅ​៥​ខែ​ដំបូង​ឆ្នាំ​២០២១ និង​មាន​ទំហំ​ទឹកប្រាក់​នាំ​ចេញ​សរុប​ជាង​៤​ពាន់​៦​រយ​លាន​ដុល្លារ កើនឡើង​ប្រមាណ​៣៨% ធៀប​នឹង​៥​ខែ​ដំបូង​នៅ​ឆ្នាំ​២០២០៕




អត្ថបទបន្ទាប់


Microsoft ក្លាយជាក្រុមហ៊ុនថ្លៃបំផុត២ក្នុងប្រវត្តិសាស្ត្រអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានក្លាយជាក្រុមហ៊ុនទី២ក្នុងប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក ដែលមានតម្លៃក្នុងទីផ្សារខ្ពស់បំផុត ព…

អត្រាកំណើនសេដ្ឋីប្រាក់លានដុល្លារនៅប្រទេសចិន នឹងកើនឡើងលើសអាមេរិក៣ដង នៅ៥ឆ្នាំទៀត

ព័ត៌មាន
ប្រទេសចិន នឹងមានអត្រាកំណើនសេដ្ឋីប្រាក់លានដុល្លារ លើសសហរដ្ឋអាមេរិកដល់ទៅ ៣ដងនៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ នៅគ្រាដែលប្រទេសចិននឹងក្លាយជាប្រទេសមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ