រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបំពេញទស្សនកិច្ចនៅចិនដើម្បីពិភាក្សាពីបច្ចេកវិទ្យាបន្ទះឈីប និងបញ្ញាសិប្បនិមិត្ត


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដុ (Gina Raimondo) កាលពីថ្ងៃអាទិត្យទី២៧សីហា បានចាប់ផ្តើមការធ្វើដំណើរទៅកាន់ប្រទេសចិន ជាកន្លែង ដែលលោកស្រីនឹងស្វែងរកកិច្ចសន្ទនាទាក់ទងនឹងវិស័យបច្ចេកវិទ្យាទំនើបៗដូចជាបន្ទះឈីប និងសិប្បនិម្មិត ដែលប្រទេសទាំង២កំពុង តែប៉ះទង្គិចគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក
ដោយ

លោកស្រី រ៉ៃម៉ុនដូ បាននិងកំពុងធ្វើទស្សនកិច្ចនៅប្រទេសចិនរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃពុធ ទី៣០ ខែសីហា ដោយលោកស្រីត្រូវជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក វ៉ាង វិនតាវ (Wang Wentao) និងអាចជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនទៀត សម្រាប់គោលនយោបាយសេដ្ឋកិច្ចផងដែរ។

មុខតំណែងរបស់លោកស្រី រ៉ៃម៉ុនដូ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេះ តម្រូវឱ្យលោកស្រីនាំមុខគេក្នុងការដឹកនាំគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកឆ្ពោះទៅប្រទេសចិន ដើម្បីត្រួតពិនិត្យវិធានការមួយចំនួនដូចជា ការត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាបន្ទះឈីប។
លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយនៅខែនេះសំដៅទៅរកប្រទេសចិនថា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកនេះគឺជា «ការរួមបញ្ចូលនៃវិធីសាស្រ្តដែលរដ្ឋបាល លោក បៃដិន កំពុងអនុវត្ត ដើម្បីប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងចិន ប៉ុន្តែការប្រកួតប្រជែងខ្លាំងនេះ បានទាមទារឱ្យមានការទូតខ្លាំង ដើម្បីគ្រប់គ្រងការប្រកួតប្រជែងនោះ កុំឱ្យវាប្រែក្លាយទៅជាជម្លោះទៅវិញ។
មានក្តីបារម្ភខ្លះដែលថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនពាក់ព័ន្ធនឹងគ្រឿងបន្ទះឈីបនឹងកើនឡើងកាន់តែខ្លាំងបន្ទាប់ពីមានការចាត់វិធានការប្រឆាំងគ្នាទៅមកជាបន្តបន្ទាប់។
នៅខែតុលា ឆ្នាំ២០២២ រដ្ឋបាលលោក បៃដិន បានហាមឃាត់ការនាំចេញបច្ចេកវិទ្យាបន្ទះ ឈីបទំនើប និងឧបករណ៍ផលិតបន្ទះឈីបទៅកាន់ប្រទេសចិន ហើយនៅឆ្នាំនេះទីក្រុងប៉េកាំងបានដាក់កម្រិតលើលទ្ធភាពរបស់ក្រុមហ៊ុនចិនក្នុងការទិញផលិតផលពីក្រុមហ៊ុនបន្ទះឈីបអាមេរិក Micron Technology និងរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញបរិក្ខារបន្ទះឈីបផងដែរ។
បញ្ហាបន្ទះឈីបមិនមែនជាសមរភូមិតែមួយគត់រវាងអាមេរិក និងចិននោះទេ ដោយនៅក្នុងខែសីហានេះលោក បៃដិន ទើបតែបានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីដាក់កម្រិតលើការវិនិយោគរបស់អាមេរិកមួយចំនួន នៅក្នុងប្រទេសចិន ក្នុងវិស័យដូចជាបញ្ញាសិប្បនិមិត្ត (AI) និងបន្ទះឈីបកុំព្យូទ័រផងដែរ ខណៈដែលចិនបាននិយាយថា ចិនបានត្រៀមខ្លួនរួចហើយដើម្បីចាត់វិធានការចាំបាច់ឆ្លើយតបនឹងការរឹតបន្តឹងរបស់អាមេរិកថ្មីៗនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុន BYD របស់ចិនក្លាយជាអ្នកផលិតរថយន្តកំពូលទាំង១០ របស់ពិភពលោកជាមួយការជំរុញផលិតរថយន្តអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ប្រទេសចិនបានជាប់ក្នុងចំណោមក្រុមហ៊ុនម៉ាករថយន្តកំពូលទាំង១០នៅក្នុងពិភពលោកជាលើកដំបូង គិតតាមការលក់ ដោ…

ប្រធានបក្សកាន់អំណាចជប៉ុនផ្អាកដំណើរទស្សនកិច្ចទៅប្រទេសចិន ភ្លាមៗក្រោយមានការស្នើសុំពីប៉េកាំង

ព័ត៌មាន
យោងតាមសេចក្តីប្រកាសមួយចេញនៅថ្ងៃសៅរិ៍ ទី២៦ សីហា ប្រធានគណបក្ស Komeito របស់ប្រទេសជប៉ុន ដែលជាបក្សសម្ព័ន្ធក្នុងរដ្ឋាភិបាលចម្រុះដឹកនាំប្រទេស នឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ