ទីផ្សារមាស

ក្រសួងហិរញ្ញវត្ថុវៀតណាម នឹងពិចារណាយកពន្ធការជួញដូរមាស ដើម្បីកាត់បន្ថយតម្រូវការ


អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក ង្វៀន ឌុក ជី (Nguyễn Đức Chi) បានអះអាងកាលពីពេលថ្មីៗថា ក្រសួងហិរញ្ញវត្ថុនឹងចាប់ផ្តើមដំណើរការសិក្សាពីផលប៉ះពាល់នៃការយកពន្ធលើប្រតិបត្តិការជួញដូរមាសនៅក្នុងប្រទេសនេះ ក្រោយមានពលរដ្ឋជាច្រើនចង់ឃើញរដ្ឋាភិបាលយកពន្ធលើការជួញដូរមាស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam News។
ទីផ្សារមាស
ដោយ

ស្របពេលតម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រមុនពេលធ្លាក់ចុះកាលពីសប្តាហ៍មុន សារព័ត៌មាន និងអ្នកសេដ្ឋកិច្ចក៏ដូចជាសាធារណជន បានសម្តែងការព្រួយបារម្ភចំពោះការមិនព្រមយកពន្ធលើការជួញដូរលោហៈដ៏មានតម្លៃមួយនេះ ដោយពួកគេភាគច្រើនចេះតែឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាល មិនព្រមយកពន្ធលើការជួញដូរមាសដូចទ្រព្យសម្បត្តិដទៃទៀតដូចជាអចលនទ្រព្យ និងទីផ្សារមូលបត្រ?

ឆ្លើយតបនឹងចម្ងល់របស់មហាជននេះ លោក ជី បាននិយាយថា ក្រសួងហិរញ្ញវត្ថុកំពុងពិចារណាពីការយកពន្ធលើប្រតិបត្តិការជួញដូរមាសនេះហើយ ប៉ុន្តែមុននឹងធ្វើបែបនេះ ក្រសួងកំពុងសិក្សាពីផលប៉ះពាល់នៃការយកពន្ធមាសនេះ ឱ្យបានច្បាស់លាស់សិន មុនបញ្ជូនសំណើលើករណីនេះទៅឱ្យរដ្ឋាភិបាលថ្នាក់លើដើម្បីសម្រេចពីបញ្ហានេះ។

ក្រុមសេដ្ឋវិទូបានអំពាវនាវជាយូរមកហើយតាំងពីមុនពេលធនាគារកណ្ដាលវៀតណាម បាន​​ផ្តល់សិទ្ធិឱ្យនាំចូលមាសទៅកាន់ទីផ្សារវៀតណាម មកម្ល៉េះ ដោយពួកគេថា ការយកពន្ធលើប្រតិបត្តិការមាស គឺជារឿងចាំបាច់ ដើម្បីគ្រប់គ្រងតម្លៃមាសកុំឱ្យឡើងខ្លាំងពេក។

លោកស្រី ង្វៀន ធីមួយ (Nguyễn Thi Mùi) សមាជិកក្រុមប្រឹក្សាភិបាលគោលនយោបាយរូបិយវត្ថុជាតិ បានណែនាំឱ្យធនាគារកណ្ដាលវៀតណាម និងក្រសួងហិរញ្ញវត្ថុ ចាប់ផ្តើមបង្កើតគោលនយោបាយពន្ធសម្រាប់ប្រតិបត្តិការជួញដូរមាស។

សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ពន្ធមាសអាចជួយកាត់បន្ថយតម្រូវការមាសក្នុងចំណោមវិនិយោគិនមួយចំនួន ជាពិសេសអ្នកទិញមាសទុកចំណេញនាពេលអនាគតតែម្ដង។ ពន្ធមាស ក៏អាចដើរតួជាមូលដ្ឋានគ្រឹះក្នុងការរក្សាបរិយាកាសធុរកិច្ចឱ្យមានភាពយុត្តិធម៌ និងនិរន្តរភាពយូរអង្វែងផងដែរ ព្រោះថា ពាណិជ្ជករអចលនទ្រព្យ និងទីផ្សារមូលបត្រ ក៏ត្រូវបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនអីចឹងដែរ៕

None



អត្ថបទបន្ទាប់


វិស័យអាកាសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងមានប្រាក់ចំណេញទាបត្រឹមតែ១,២ដុល្លារក្នុងអ្នកដំណើរម្នាក់

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បាននិយាយថា វិស័យអាកាសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាក…

ឈ្វេងយល់ពីការសង្គ្រោះបន្ទាន់ត្រឹមត្រូវ៖ បៀបនៃការសង្គ្រោះថែទាំអ្នកជំងឺប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់បំផុតនៃមន្ទីរពេទ្យសិង្ហបុរី Gleneagles

ស្របពេលដែលបច្ចេកវិទ្យាបម្រើដល់វិស័យសុខាភិបាលបាននិងកំពុងបន្ដជឿនលឿនទៅមុខឥតឈប់ឈរ ធ្វើឲ្យការសង្គ្រោះព្យាបាលអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ មានអត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ