រដ្ឋាភិបាលវៀតណាម

វៀតណាមបង្រួមខេត្តក្រុងពី៦៣មកនៅត្រឹម៣៤ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង


ផែនការកំណែទម្រង់បង្រួមខេត្តក្រុងពីចំនួន៦៣មកនៅត្រឹម៣៤ ដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញកាលពីពេលថ្មីៗ ត្រូវបានសភាប្រទេសក្បែរខាងកម្ពុជាមួយនេះផ្តល់ភ្លើងខៀវឲ្យគូសផែនទីថ្មីហើយ ដើម្បីសម្រួលដល់ការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times។
រដ្ឋាភិបាលវៀតណាម
ដោយ

ធនាគារពិភពលោកដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានព្យាករកាលពីថ្ងៃអង្គារ ថាសង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗនៅលើពិភពលោកនៅឆ្នាំនេះ។ ស្ថាប័នហិរញ្ញវត្ថុដែលបានផ្តល់ឥណទានដល់ប្រទេសចំនួន១៨៩ នៅលើពិភពលោកនេះ បានទម្លាក់ការព្យាករថា សហរដ្ឋអាម៉េរិក ដែលជាបងធំរបស់ពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់១,៤% នៅឆ្នាំនេះ ដែលស្មើនឹងពាក់កណ្តាល់នៃកំណើនដែលសម្រេចបានកាលពីឆ្នាំ២០២៤។

សភាវៀតណាមបានបើកភ្លើងខៀវឱ្យរដ្ឋាភិបាលវៀតណាមគូសផែនទីថ្មី ក្រោយប្រទេសនេះបង្រួមខេត្តក្រុងពី៦៣មកនៅត្រឹម៣៤ក្នុងនោះទីក្រុងហូជីមិញត្រូវបានគេដឹងថាបានរីកធំលើសមុន៣ដង ដែលមានប្រជាជនចំនួន១៤លាននាក់។ តាមគម្រោង ផែនទីខេត្តក្រុងចំនួន១១រួមទាំងរដ្ឋធានីហាណូយ ត្រូវបានរក្សាទុកឱ្យនៅដដែល ប៉ុន្តែខេត្តក្រុងចំនួន៥២ទៀតត្រូវគូសបញ្ចូលគ្នាជា២៣ខេត្តក្រុង ហើយរដ្ឋបាលមូលដ្ឋាន ក៏កំណត់ការគ្រប់គ្រងតាមផែនទីថ្មីចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។

លោកស្រី ផាម ធីថាញ់ត្រា (Pham Thi Thanh Tra) រដ្ឋមន្រ្តីមហាផ្ទៃវៀតណាមបានអះអាងថា បន្ទាប់ពីការច្របាច់បញ្ចូលគ្នាតាមកំណែទម្រង់ ដែលបានដាក់ចេញកាលពីខែមេសា នោះ៦២%នៃទឹកដីវៀតណាមគឺជាតំបន់ឆ្នេរ។ លោកស្រីបានអះអាងថា ផែនទីថ្មីដែលបានគូស គឺមានបំណងកំណត់សក្តានុពលច្បាស់លាស់របស់ប្រទេស ដើម្បីរំលេចសក្តានុពលសេដ្ឋកិច្ចដែនសមុទ្រ និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មាសក្លាយជាទុនបម្រុងអន្តរជាតិធំបំផុតទី២របស់ពិភពលោក បន្ទាប់ពីប្រាក់ដុល្លារអាម៉េរិក

ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលរបស់ប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាម៉េរិក និងប្រាក…

គម្រោងវិនិយោគចំនួន២៩៦ជាមួយទុន៧ពាន់លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរដ្ឋ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ