វិស័យការពារជាតិ

ការហក់ចូលឧស្សាហកម្មសន្តិសុខរបស់វៀតណាម កំពុងបង្កឱ្យមានការបារម្ភពីបញ្ហាសិទ្ធិមនុស្ស


វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា មានគម្រោងបង្កើតទីភ្នាក់ងាររដ្ឋមួយ ដើម្បីបង្កើតកម្មវិធីសន្តិសុខតាមអ៊ីនធឺណិត និងផលិតផលពាក់ព័ន្ធ ដែលជាវិធានការមួយនឹងការផ្តល់សិទ្ធិអំណាចដល់កងកម្លាំងសន្តិសុខក្នុងការត្រួតពិនិត្យសាររបស់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលអាចបង្កឱ្យមានការព្រួយបារម្ភចំពោះបញ្ហារំលោភសិទ្ធិមនុស្សកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យការពារជាតិ
ដោយ

សភាវៀតណាម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់មួយ ស្តីពី ការបង្កើតអង្គភាពឧស្សាហកម្មសន្តិសុខជាតិ ដើម្បីគ្រប់គ្រងការគំរាមកំហែង និងបញ្ហាសន្តិសុខនៅតាមប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែក្រុមសិទ្ធិមនុស្សមានការព្រួយបារម្ភថា រដ្ឋឯកបក្សមួយនេះអាចនឹងប្រើអង្គភាពនេះ ដើម្បីឃ្លាំមើលសកម្មភាពរបស់ពលរដ្ឋ ដែលត្រូវបានចាត់ទុកថា មាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម។

លោក តូ មិញ សុន (To Minh Son) អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិ អូស្ត្រាលី បាននិយាយថា ទីភ្នាក់ងារថ្មីនេះនឹងស្ថិតនៅក្រោមក្រសួងសន្តិសុខសាធារណៈ ជាកន្លែងដែលលោក តូ ឡឹម (To Lam) ទើបចាកចេញដើម្បីក្លាយជាប្រធានបក្សកុម្មុយនីស្តវៀតណាម កាលពីឆ្នាំមុន។

បើតាមការអះអាងរបស់សភាវៀតណាម នៅលើបណ្តាញសង្គមកាលពីពេលថ្មីៗបានគូសបញ្ជាក់ថា ទីភ្នាក់ងារថ្មីនេះនឹងសិក្សាអំពីសហរដ្ឋអាម៉េរិក, រុស្ស៊ី, អ៊ីស្រាអែល និងបារាំង ដើម្បីអភិវឌ្ឍឧស្សាហកម្មសន្តិសុខ។ ដូច្នេះពេលនេះ សមាជិកសភាកំពុងថ្លឹងថ្លែងធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើត និង​​ផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តុលាការថៃ បង្គាប់ឱ្យលោក ថាក់ស៊ីន ដែលជាប់ពន្ធនាគារ ត្រូវបង់លុយជាង ៥០០លានដុល្លារ ជុំវិញបណ្ដឹងថ្មីពាក់ព័ន្ធការគេចពន្ធ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់បណ្ដឹងមួយ និងកំពុងជាប់ពន្ធនាគារនៅឡើយនោះ ពេលនេះបានរងបណ្ដឹងថ្មីមួយទៀតពាក់ព…

តើកម្ពុជា គួរពង្រឹងខ្លួនបែបណា ដើម្បីទាញយកសក្តានុពលបន្ថែមពីកិច្ចព្រមព្រៀង RCEP?

ទោះបីជាវិបត្តិសេដ្ឋកិច្ចសកលបន្តស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្តី តែការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ