ទីផ្សាររថយន្ត

ទីផ្សាររថយន្ដថៃមានក្ដីរំពឹងជាថ្មី ក្រោយហ្វីលីពីនលុបចោលផែនការយកពន្ធនាំចូល

ក្រុមហ៊ុននាំចេញរថយន្ដរបស់ថៃ កំពុងមានក្ដីរំពឹងខ្ពស់ឡើងវិញចំពោះទីផ្សារហ្វីលីពីន ក្រោយពេលដែលរដ្ឋាភិបាលប្រទែសនេះបានព្រមព្រៀងនឹងលុបចោលផែនការដាក់ពន្ធនាំចូលលើរថយន្ដពីប្រទេសថៃ ហើយការលុបចោលផែនការយកពន្ធនេះ នឹងផ្ដល់ឲ្យអ្នកនាំចូលអាចទទួលបានប្រាក់ដែលបានបង់ពន្ធត្រឡប់មកវិញប្រមាណ៣៦លានដុល្លារអាមេរិកផងដែរ។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ក្រុមហ៊ុននាំចេញរថយន្ដរបស់ថៃ

លោក ជូ​រិ​ន ឡាក់​សា​ណា​វិស្សុត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​បានឱ្យ​ដឹង​ថា ប្រទេស​ហ្វី​លី​ពី​ន​បាន​យល់ព្រម​លុប​ចោល​ផែនការ​យកពន្ធ​លើ​រថយន្ត​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ​ហើយ​។ ពេល​នេះ​ខាង​ភាគី​ថៃ​ក៏​កំពុង​មានការ​រៀបចំ​ផែនការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ប្រឈម​មុខ​ដាក់​គ្នា​នា​ពេល​កន្លង​មក​ផង​ដែរ​។

គេ​នៅ​ចាំ​ថា ប្រទេស​ហ្វី​លី​ពី​ន បាន​បង្កើត​គណៈកម្មការ​ដើម្បី​សិក្សា និង​ដាក់​វិធានការ​ពន្ធ​ទៅ​លើ​ការ​នាំ​ចូល​រថយន្ដ​ប្រភេទ​ភី​ក​អាប់ និង​រថយន្ដ​ដឹក​ទំនិញ​ធំ​ៗ របស់​ថៃ​តាំងពី​ចុងឆ្នាំ​២០២០​មក​ក​ម្ល៉េះ ដោយ​ការ​ដាក់​ពន្ធ​លើ​រថយន្ដ​ទាំង​ពី​ប្រភេទ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​នាំ​ចេញ​រថយន្ដ​ទៅ​ហ្វី​លី​ពី​ន ត្រូវ​បង់​ចំណាយ​ផ្នែក​ពន្ធន​នេះ អស់​សរុប​ប្រមាណ​៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​។ ប៉ុន្ដែ ក្រោយ​ពេល​ហ្វី​លី​ពី​ន​យល់ព្រម​លុប​ចោល​ផែនការ​យកពន្ធ​នេះ ខាង​ភាគី​ហ្វី​លី​ពី​ន​ក៏​យល់ព្រម​នឹង​ប្រគល់​ប្រាក់​ពន្ធ​ដែល​បាន​បង់​រួច​ប្រមាណ​៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ មក​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​រថយន្ដ​របស់​ថៃ​វិញ​ផង​ដែរ​។

សូម​រំលឹក​ថា វិធានការ​ការពារ​ដោយ​ការ​ដាក់​ពន្ធ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​វិធានការ​សងសឹក​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ពន្ធ​បារី​ដែល​អូស​បន្លាយ​រយៈពេល​១៣​ឆ្នាំ​មក​ហើយ​រវាង​ប្រទេស​ថៃ និង​ហ្វី​លី​ពី​ន​។ 

អត្ថបទ​៖ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។

អត្ថបទបន្ទាប់

Jeff Bezos ប្ដឹងអង្គការ Nasa ទាក់ទងនឹងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់លោក Elon Musk

ព័ត៌មាន
ក្រុមហ៊ុន Blue Origin របស់លោក ជេហ្វ បេហ្សូស ដែលជាកំពូលមហាសេដ្ឋីអាមេរិក បានប្តឹងអង្គការណាសា ដែលបានសម្រេចចុះកិច្ចសន្យាមួយជាមួយនឹងក្រុមហ៊…

ចិនមានឆន្ទៈធ្វើការជាមួយអាមេរិកដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន ប៉ុន្តែអំពាវនាវឱ្យបន្ធូរបន្ថយសម្ពាធរវាងគ្នា

ព័ត៌មាន
ក្នុងជំនួបតាមខ្សែទូរស័ព្ទនៅថ្ងៃច័ន្ទសប្តាហ៍នេះ រវាងលោក អេនតូនី ប្ល៊ីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក ហ្វា…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ