ទីផ្សារភាគហ៊ុនកម្ពុជា

តើទីផ្សារភាគហ៊ុនកម្ពុជាមានការរង្គោះរង្គើអ្វីខ្លះ ក្រោយពេលសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយអស់២សប្ដាហ៍មកនេះ?


ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ទីផ្សារពិភពលោកមានការរង្គោះរង្គើយ៉ាងខ្លាំង ខណៈទីផ្សារភាគហ៊ុនពិភពលោកមានការរអិលធ្លាក់ចុះ ជួនចំពេលដែលតម្លៃប្រេង និងមាសឯណោះវិញ បន្ដហក់ឡើងថ្លៃកាន់តែខ្ពស់ទៅៗផងដែរ។ អ្នកជំនាញនៅក្នុងវិស័យទីផ្សារភាគហ៊ុនកម្ពុជា បានអះអាងដែរថា បញ្ហាដ៏តានតឹងសង្គ្រាមនៅអ៊ុយក្រែនេះ វាពិតជាបានជះឥទ្ធិពលអវិជ្ជមានខ្លះៗមកដល់ទីផ្សារភាគហ៊ុនរបស់កម្ពុជាដែរ ប៉ុន្ដែ មិនបានចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ។
ផ្សារមូលបត្រកម្ពុជា

ឯកឧត្តម ហុង សុ​ហួរ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​(CSX) បាន​កត់សម្គាល់​ឃើញ​ថា វិស័យ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​ចាប់ផ្ដើម​ងើបឡើង​វិញ ចាប់ពី​ដើមឆ្នាំ​២០២២​មក ក្រោយ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ នា​ពេល​កន្លង​មក​។ ក៏​ប៉ុន្តែ បើ​ទោះបីជា​បែប​នេះ​ក្ដី ទីផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា បាន​រង​ឥទ្ធិពល​ជា​ថ្មី ចាប់ពី​មានការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ដែល​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​ភាគហ៊ុន​មានការ​ថយ​ចុះ​បន្តិចបន្តួច​ដែរ​។

ឯកឧត្តម ហុង សុ​ហួរ គូសបញ្ជាក់​ថា នៅ​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្សី ទៅ​លើ​អ៊ុយ​ក្រែ​ន ទីផ្សារ​ភាគហ៊ុន​លើ​ពិភពលោក ក៏​ចាប់ផ្ដើម​ធ្លាក់​ចុះ​ទៅ​ហើយ និង​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា ធ្លាក់​ចុះ​ដូច​គ្នា​។ ក៏​ប៉ុន្តែ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ផ្សា​រមូល​ប​ត្រ​របស់​កម្ពុជា មិន​បាន​អូស​បន្លាយ​ច្រើន​ថ្ងៃ​នោះ​ទេ ពោល​គឺ បញ្ហា​ធ្លាក់​ចុះ​នៃ​តម្លៃ​ភាគហ៊ុន​នេះ មាន​រយៈពេល​ប្រមាណ ២​ទៅ​៣​ថ្ងៃ ដំបូង​ប៉ុណ្ណោះ នៃ​សង្គ្រាម​រុ​ស្សី​-​អ៊ុយ​ក្រែ​ន​។

រហូត​មក​ដល់​ពេល​នេះ ទីផ្សារ​មូល​ប​ត្រ​របស់​កម្ពុជា ក៏​បាន​បង្ហាញ​នូវ​សញ្ញាណ​វិជ្ជមាន​ឡើង​វិញ​ហើយ​ដែរ​។ ថ្នាក់ដឹកនាំ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​រូប​នេះ​បន្ត​ថា តាម​ពិត​ទៅ​បញ្ហា​ឡើង​ចុះ​នៃ​តម្លៃ​ភាគហ៊ុន​មិនអាក្រក់​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​វា គឺជា​សញ្ញា​ល្អ​ទៅ​វិញ​ទេ សម្រាប់​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន​១៥ ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន ដែល​ក្នុង​នោះ​មាន ៩​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង​៦​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ជា​សញ្ញាបត្រ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហុង សុ​ហួរ ដោយ​ឯកឧត្តម​បាន​បន្ថែម​ថា កន្លង​មក CSX មាន​ក្ដី​រំពឹង​ថា នៅ​ឆ្នាំ​២០២២​នេះ នឹង​មាន​ក្រុមហ៊ុន​មក​ចុះបញ្ជី​ចំនួន​៨ បន្ថែម​ទៀត តែ​រយៈពេល​២​ខែ​មកនេះ ទើបតែ​មាន​១​ក្រុមហ៊ុន ប៉ុណ្ណោះ ដែល​បាន​មក​ចុះបញ្ជី​។ ទោះ​យ៉ាងណា អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​តែ​បង្ហាញ​នូវ​គំនិត​សុទិដ្ឋិនិយម​ថា វិស័យ​ផ្សា​រមូល​ប​ត្រ​នៅ​កម្ពុជា នៅ​តែ​មាន​ភាពរឹងមាំ​នឹង​បន្ត​កើនឡើង ខណៈ​នៅ​ឆ្នាំ​២០២១ ទំហំ​នៃ​ការ​ជួញដូរ​បាន​កើនឡើង​រហូត​២៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវលើកទៅពេលក្រោយវិញ

ព័ត៌មាន
កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះត្រូវបានលើកពេលប្រជុំទៅខែក្រោយនេះវិញ បន្ទាប់ពីមេដឹកនាំអាស៊ានមួយចំនួនមិនឯ…

ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ប្រកាសថា នឹងតស៊ូប្រយុទ្ធជាមួយរុស្ស៊ីដល់ដង្ហើមចុងក្រោយទោះស្ថិតក្នុងតម្លៃណាក៏ដោយ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់សភាចក្រភពអង់គ្លេសដោយស្រែកអះអាងក្តែងៗថា ប្រជាជននិងប្រទេសអ៊ុយក្រែនទាំងមូល នឹងប្រយុទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ