អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន វីរៈប៊ុនថាំ កំពុងចាយទុនរាប់លានដុល្លារ អភិវឌ្ឍតំបន់កោះស្តេចក្នុងខេត្តកោះកុង ឲ្យក្លាយជាមេដែកស្រូបទាញភ្ញៀវទេសចរ


តំបន់កោះស្តេច នៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង កំពុងក្លាយជាទិសដៅវិនិយោគកាន់តែខ្លាំង ដើម្បីបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងនោះ ក្រុមហ៊ុន វីរៈប៊ុនថាំ របស់លោកឧកញ៉ា សួរ វីរៈ ក៏បាននឹងកំពុងចំណាយទុននិយោគប្រមាណជាង ១០លានដុល្លារ ដោយមិនរួមបញ្ចូលថ្លៃដី ដើម្បីសាងសង់គម្រោង រីសត សណ្ឋាគារ និងកំពង់ផែទេសចរណ៍ នៅលើកោះស្ដេចនេះ ក្នុងគោលបំណងប្រែក្លាយដីកោះដ៏ស្រស់ត្រកាលមួយនេះ ឲ្យក្លាជាមេដែកស្រូបទាញភ្ញៀវទេសចរកាន់តែច្រើននាពេលខាងមុខ។
ក្រុមហ៊ុន វីរៈប៊ុនថាំ កំពុងចាយទុនរាប់លានដុល្លារ អភិវឌ្ឍតំបន់កោះស្តេចក្នុងខេត្តកោះកុង ឲ្យក្លាយជាមេដែកស្រូបទាញភ្ញៀវទេសចរ

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានអះអាងថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក បាននិងកំពុងចំណាយទុកប្រមាណជាង ១០លានដុល្លារ ដោយមិនរួមបញ្ចូលថ្លៃដី ដើម្បីអភិវឌ្ឍរីសត សណ្ឋាគារ និងកំពង់ផែទេសចរណ៍នៅលើកោះស្តេច នៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ លោកបន្ថែមថា ក្រុមហ៊ុនលោក បានវិនិយោគគម្រោងរីសតធំៗចំនួនពីររួចហើយនៅលើកោះស្តេចនេះ ដោយគម្រោងទី១មានឈ្មោះថា កោះស្តេចរីសត និងគម្រោងមួយទៀត ដែលទើបសាងសង់ចុងក្រោយនេះ គឺ អភិជនរីសត ដែលមានតម្លៃទុនសាងសង់ប្រមាណ ៤លាន៥សែនដុល្លារអាមេរិក ដោយមិនរួមបញ្ចូលថ្លៃដីនោះឡើយ។ លោកឧកញ៉ា សួរ វីរៈបន្ថែមថា តាមផែនការក្រុមហ៊ុនរបស់លោក គ្រោងនឹងវិនិយោគសាងសង់រីសតថ្មីមួយបន្ថែមទៀតនៅនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ក្រៅតែពីការអភិវឌ្ឍរីសតនៅក្នុងតំបន់កោះស្តេចនេះ ក្រុមហ៊ុនវីរៈប៊ុនថាំ ក៏មានអភិវឌ្ឍលើគម្រោងផែទេសចរណ៍មួយទៀត ដែលមានទំហំផ្ទៃដីប្រមាណជាង ២ហិកតា។ តាមការគូសបញ្ជាក់របស់ ឧកញ៉ា សួរ វីរៈ គម្រោងកំពង់ផែទេសចរណ៍នេះ គ្រោងនឹងចាយទុនសម្រាប់ការសាងសង់ប្រមាណជិត ១លានដុល្លារ និងចាប់ផ្ដើមការងារសាងសង់នៅក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

តាមផែនការ ក្រៅតែពីការអភិវឌ្ឍរីសត សណ្ឋាគារ និងកំពង់ផែ បម្រើដល់វិស័យទេសចរណ៍ ក្រុមហ៊ុន វីរៈប៊ុនថាំ ក៏នឹងមានគម្រោងអភិវឌ្ឍបុរីលំហែកាយ និងផ្ទះហាង នៅលើកោះស្តេចនេះផងដែរ ដោយគម្រោងនេះ នឹងចាប់ផ្ដើមសាងសង់នៅខែមិថុនាខាងមុខនេះ។

តាមការគូសបញ្ជាក់របស់ឧកញ៉ា សួរ វីរៈ កត្តាដែលជំរុញឲ្យក្រុមហ៊ុនរបស់លោក បន្ដវិនិយោគជាបន្ដបន្ទាប់នៅលើតំបន់កោះស្តេចនេះ ដ្បិតថា មើលឃើញពីសក្ដានុពលរបស់កោះទេសចរណ៍មួយនេះ ដែលពោរពេញទៅដោយធនធានធម្មជាតិ មិនចាញ់ទៅនឹងកោះទេសចរណ៍នៅបណ្ដាប្រទេសផ្សេងទៀតនោះទេ។ កោះស្តេច មានគុណភាពទឹក និងខ្សាច់ល្អសម្រាប់ភ្ញៀវទេសចរមកលំហែ រួមទាំងមានកន្លែងស្ទូចត្រី និងមើលផ្កាថ្មស្រស់ស្អាតជាច្រើន។ ពិសេសជាងនេះ គឺកោះស្ដេច នៅជិតនឹងកោះកុងក្រៅ ដែលជាកោះធំជាងគេបំផុតរបស់កម្ពុជាផងដែរ៕




អត្ថបទបន្ទាប់


ហ្វតតេ សម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅខេត្តកំពង់ស្ពឺដើម្បី នាំមកនូវការការពារហិរញ្ញវត្ថុកាន់តែប្រសើរឡើងជូនដល់ប្រជាជនក្នុងតំបន់

កាលពីថ្ងៃសុក្រ ទី៤ ខែមេសា សប្តាហ៍មុន ក្រុមហ៊ុនធានារ៉ាប់់រងហ្វតតេ បានសម្ពោធជាផ្លូវការ សាខាថ្មីរបស់ខ្លួនដែលមានទីតាំងនៅ ក្នុងខេត្តកំពង់ស្ពឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ