អត្ថបទក្រុមហ៊ុន

ហ្វតតេ សម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅខេត្តកំពង់ស្ពឺដើម្បី នាំមកនូវការការពារហិរញ្ញវត្ថុកាន់តែប្រសើរឡើងជូនដល់ប្រជាជនក្នុងតំបន់


កាលពីថ្ងៃសុក្រ ទី៤ ខែមេសា សប្តាហ៍មុន ក្រុមហ៊ុនធានារ៉ាប់់រងហ្វតតេ បានសម្ពោធជាផ្លូវការ សាខាថ្មីរបស់ខ្លួនដែលមានទីតាំងនៅ ក្នុងខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីកាន់តែផ្តល់ភាព ងាយស្រួលជូនដល់ប្រជាជនក្នុងតំបន់។
ហ្វតតេ សម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅខេត្តកំពង់ស្ពឺដើម្បី នាំមកនូវការការពារហិរញ្ញវត្ថុកាន់តែប្រសើរឡើងជូនដល់ប្រជាជនក្នុងតំបន់

កម្មវិធីបើកសម្ពោធសាខាថ្មីនេះផ្ទាល់ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងនៅកម្ពុជា លោក ផាត សុផល អភិបាលក្រុងច្បារមន លោក យក់ ចំរើនប្ញទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ទូទៅ ហ្វតតេ និងភ្ញៀវកិត្តយសជាច្រើនទៀត។

សកម្មភាពការចូលរួមរបស់គណៈអធិបតីយ និងភ្ញៀវកិត្តិយស (រូបភាពកណ្តាល ឯកឧត្តម ប៊ូ ច័ន្ទភីរូ ខាងស្តាំ​ លោក យក់ ចំរើនឫទ្ធិ និងខាងឆ្វេង លោក ផាត សុផល)

តាមប្រសាសន៍ លោក យក់ ចំរើនប្ញទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានប្រសាសន៍ថា កំពង់ស្ពឺ ​គឺជាខេត្តមួយដែលមានទីតាំងនៅក្បែររាជធានីភ្នំពេញ ហើយក៏ជាទីតាំងអាទិភាពមួយសម្រាប់ ការពង្រីកនូវសាខា ហើយយើងពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលយើងបានបង្កើតសាខា នៅ ទីនេះផ្ទាល់។ ការបើកដំណើរការសាខានៅក្នុងខេត្តកំពង់ស្ពឺនេះ សបង្ហាញអោយឃើញពីការខឹតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ហ្វតតេ ក្នុងការនាំយកនូវសេវាធានារ៉ាប់រងដែលល្អបំផុត និងរួមចំណែក ក្នុងការអភិវឌ្ឍន៍ និងការពារហិរញ្ញវត្ថុរបស់ប្រជាជនក្នុងតំបន់អោយកាន់តែប្រសើរឡើង។ នេះបើតាមការ លើកឡើងរបស់លោក យក់ ចំរើនឫទ្ធិ ។

ហេតុផលដែលយើងសម្រេចចិត្តជ្រើសរើសយកខេត្តកំពង់ស្ពឺ ជាគោលដៅបន្តសម្រាប់ការពង្រីកខ្លួន ដោយ សារយើងមើលឃើញពីសក្តានុពលនៃការរីកចម្រើននៅក្នុងខេត្តនេះផ្ទាល់ មិនថា ហេដ្ឋារចនាសម្ព័ន្ធ ការ អភិវឌ្ឍន៍ កំណើនប្រជាពលរដ្ឋ កំណើនជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្ត ជាពិសេសក្រុងច្បារមន នេះផ្ទាល់ ជាពិសេសជាខេត្តមួយដែលមានទីតាំងនៅជាប់រាជធានីភ្នំពេញ ដូច្នេះមិនថាការធ្វើដំណើរ ឬការ ប្រកបរបរអាជីវកម្មនោះទេ គឺមានភាពងាយស្រួល ។

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ 1999 ក្រុមហ៊ុន ហ្វតតេ បានចាប់យកចំណែកទីផ្សារដ៏ធំបំផុត នៅក្នុងប្រទេស កម្ពុជា សម្រាប់សេវាធានារ៉ាប់រងទូទៅ ហើយក៏បានពង្រីកសេវាធានារ៉ាប់រងអាយុជីវិតនៅឆ្នាំ 2019 ។ ហ្វតតេ ក៏ទទួលបានការទទួលស្គាល់ក្នុងតំបន់អាស៊ី ថាជាក្រុមហ៊ុនដែលផ្តល់សេវាធានារ៉ាប់រងក្នុងស្រុកដ៏ល្អបំផុត ប្រចាំឆ្នាំ ​ដោយ Insurance Asia Awards ជាលើកទីពីរ និង ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតនៅក្នុង ប្រទេសកម្ពុជា ដោយ Global Banking and Finance Review រយៈពេល 9 ឆ្នាំជាប់ៗគ្នា ។

កាលពីចុងឆ្នាំ២០២២ ហ្វតតេ ក៏ទើបបានតែបានសម្រេចសម្ពោធនិមិត្តសញ្ញាថ្មីរបស់ខ្លួន ដើម្បីអោយ កាន់តែមានភាពស្រស់ស្អាត ទំនើបទាន់សម័យ និងជម្រុញអោយវិស័យធានារ៉ាប់រង កាន់តែរីកចម្រើន រឹងមាំ ទៅថ្ងៃអនាគត។

ហ្វតតេ នៅតែបន្តក្តោបក្តាប់ចំណែកទីផ្សារជាង៤៥% ក្នុងវិស័យធានារ៉ាប់រង។ សម្រាប់ឆ្នាំ២០២២ ក្រុមហ៊ុន ហ្វតតេទទួលបានបុព្វលាភដុលសរុប ៦០លានដុល្លារ ស្មើរនឹងជាងពាក់កណ្តាលនៃចំនួនបុព្វលាភសរុប របស់ប្រទេសកម្ពុជា នេះបើតាមការបញ្ជាក់ពី លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រង ទូទៅហ្វតតេ។

ទំនុកចិត្ត គឺជាកត្តាសំខាន់មួយដែលជម្រុញអោយហ្វតតេនៅតែបន្តជាក្រុមហ៊ុនដែលឈានុមុខគេនៅកម្ពុជា។ យើងពិតជាមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការគាំទ្រ ពីអតិថិជន ដៃគូរ និងម្ចាស់ភាគហ៊ុន។ នេះ បើតាមការបញ្ជាក់បន្ថែមរបស់លោក ចាន់ថារ៉ុង។​

សកម្មភាពគណៈអធិបតីយ និងគណៈគ្រប់គ្រង កាត់ខ្សែបូ សម្ពោធក្រុមហ៊ុន ហ្វតតេ សាខាខេត្តកំពង់ស្ពឺ
ក្រុមការងារហ្វតតេ សាខាខេត្តកំពង់ស្ពឺ ជាមួយលោក ថារ៉ុង អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វតតេ

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះហ្វតតេបានពង្រីកវិសាលភាពសាខារបស់ខ្លួនទៅកាន់តំបន់ដែល ជាយុទ្ធសាស្ត្រសំខាន់ៗក្នុងប្រទេសកម្ពុជារួមមាន ខេត្តសៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ និង ចុងក្រោយនេះគឺខេត្តកំពង់ស្ពឺ ក្រៅពីការិយាល័យកណ្តាលរបស់ខ្លួនដែលមានទីតាំងនៅក្នុង អគារ ពាណិជ្ជកម្មវឌ្ឍនៈ (ជាន់ទី១៨)។ ហើយឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងមានគម្រោងពង្រីកសាខារបស់ខ្លួនទៅ កាន់ខេត្តក្រុងដែលមានសក្តានុពលបន្តទៀត ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។

ឥឡូវនេះអតិថិជនដែលរស់នៅខេត្តកំពង់ស្ពឺ អាចមកទស្សនា និងធ្វើការសាកសួរព័ត៌មាន នៅសាខារបស់ យើងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ជាប់មណ្ឌលសុខភាព ខេត្តកំពង់ស្ពឺផ្ទាល់តែម្តងដែរចាប់បើកបម្រើការជូនអតិថិជនរៀងរាល់ថ្ងៃ ចន្ទ-សៅរ៍ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ៥:៣០នាទីល្ងាច។

សកម្មភាពគណៈអធិបតីយទស្សនាទិដ្ឋភាពខាងក្នុងនៃក្រុមហ៊ុនហ្វតតេ សាខាខេត្តកំពង់ស្ពឺ
រូបភាពខាងក្រៅនៃក្រុមហ៊ុនហ្វតតេ សាខាខេត្តកំពង់ស្ពឺ



អត្ថបទបន្ទាប់


ក្រុមហ៊ុន វីរៈប៊ុនថាំ កំពុងចាយទុនរាប់លានដុល្លារ អភិវឌ្ឍតំបន់កោះស្តេចក្នុងខេត្តកោះកុង ឲ្យក្លាជាមេដែកស្រូបទាញភ្ញៀវទេសចរ

ព័ត៌មាន
តំបន់កោះស្តេច នៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង កំពុងក្លាយជាទិសដៅវិនិយោគកាន់តែខ្លាំង ដើម្បីបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ត…

ស្ពានបេតុងឬស្សីកែវ នឹងធ្វើអោយដីធ្លីតំបន់ជ្រោយចង្វារកាន់តែមានតម្លៃខ្ពស់ជាងមុន

ព័ត៌មាន
គម្រោងស្ពានបេតុងឬស្សីកែវត្រូវបានវិនិយោគសាងសង់នៅពាក់កណ្ដាល់ឆ្នាំ 2021 ដែលមានប្រវែង ៩២២ ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ