Advertisement
អគ្គិសនី​កម្ពុជា

ថាមពលអគ្គិសនី នៅតែជា «បន្លាក្នុងកែវភ្នែក» សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ បានប្រកាសពី គោលជំហររបស់កម្ពុជាថា ដល់ពេលដែលកម្ពុជា ត្រូវពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួនហើយ ដោយមិនគួរបន្តរស់ដោយការទទួលជំនួយ ឬអនុគ្រោះពីប្រទេសនានាទៀតនោះឡើយ។ ដើម្បី អាចឈានទៅសម្រេចគោលដៅនេះបាន ច្បាស់ណាស់ គឺកម្ពុជា ត្រូវតែពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនឯង ដូចជា ធនធានមនុស្ស និងថ្លៃដើមផលិតក្នុងច្រវាក់ផលិតកម្ម និងការនាំចេញជាដើម។
ឆ្នាំ​២០១៧ អ្នក​ប្រើប្រាស់​អគ្គិសនី​ទូទាំង​ប្រទេស​មាន​ចំនួន ២.៤០៩.៩០៧​នាក់ ក្នុង​នោះ ៩៦,១៣​ភាគរយ ស្មើ​ជាង ២​លាន​៣​សែន​នាក់ ទទួល​បាន​អគ្គិសនី​ប្រើប្រាស់ ដែល​ផ្គត់ផ្គង់​ពី​បណ្តាញ​ជាតិ។
ដោយ
Advertisement

ក្នុងនោះ ថាមពលអគ្គិសនី ប្រើប្រាស់​សម្រាប់​ការផលិត​ នៅតែ​ជាកត្តាប្រឈម​ធំមួយ សម្រាប់​កម្ពុជា ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​​រឹងមាំ។ ជាក់ស្ដែង តម្លៃអគ្គិសនី​នៅក្នុងប្រទេស​កម្ពុជា ដ្បិតតែ​មានការ​ថយចុះ​ជាងមុន​បន្តិច​ក៏ពិតមែន តែម្ចាស់​អាជីវកម្ម​ រួមទាំងអ្នកជំនាញ​សេដ្ឋកិច្ចផងដែរ បាន​អះអាងថា នៅតែ​មាន​ខ្ពស់ជាង​បណ្ដាប្រទេស​ដៃគូប្រជែង​ដូចជាវៀតណាម ថៃ និង​បង់ក្លាដេសជាដើម។

អ្វីដែល​គួរឲ្យកត់​សម្គាល់ជាងនេះ​ទៀតនោះ ថាមពល​អគ្គិសនី​របស់កម្ពុជា នៅតែមិនទាន់​មាន​ឯករាជ្យ​ភាពនៅឡើយ ពោលគឺ នៅតែ​បន្ដ​ទិញ​ពីប្រទេស​ជិតខាង​ដើម្បី​ផ្គត់ផ្គង់​​តម្រូវការ​ក្នុងស្រុក ដែលកំពុង​កើនឡើង។ ជាក់ស្ដែង​កាលពី ដើម​ខែ​មីនានេះ អគ្គិសនី​កម្ពុជា EDC ទើបតែ​បាន​សម្រេច​​ចុះហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀង​ទិញថាមពល​អគ្គិសនី​ពីប្រទេសឡាវ ចំនួន ២០០ មេហ្គាវ៉ាត់​បន្ថែមទៀត នៅដើមឆ្នាំ២០២១ ខាងមុខ ដើម្បីដោះស្រាយ​នូវតម្រូវការ​ក្នុងស្រុក​ដែលកំពុង​មានកំណើន​យ៉ាង​ឆាប់រហ័សបំផុត។ 

តាម​ការបញ្ជាក់ពី EDC ការសម្រេច​ទិញ អគ្គិសនី​ពីប្រទេស​ឡាវ​បន្ថែមនេះ គឺជា​វិធានការមួយ សម្រាប់ជាពិសេស ក្នុងពេល កម្ពុជារង់​ចាំ​ការបញ្ចប់​ការសាងសង់​រោងចក្រ​អគ្គិសនី​ដើរដោយ​ធ្យូងថ្ម ៧០០មេហ្កាវ៉ាត់ នៅក្រុងព្រះសីហនុ​នៅឆ្នាំ​២០២៤ និង រោងចក្រ​ដើរដោយ​ពន្លឺព្រះអាទិត្យ ២៤០​មេហ្កាវ៉ាត់ ដែលនឹង​ដាក់ឲ្យ​ដំណើរការ​ជាបន្តបន្ទាប់​ចាប់ពីពាក់​កណ្តាល​ឆ្នាំនេះតទៅ។

យ៉ាងណាក៏ដោយចុះ របាយការណ៍ពី ក្រសួងរ៉ែ និងថាមពល បានឲ្យ​ដឹងថា ប្រភពអគ្គិសនី​របស់ ប្រទេសកម្ពុជា ដែលបាននាំ​ចូលពី​ប្រទេស​ជិតខាង នៅក្នុង​ឆ្នាំ ២០១៨កន្លងទៅ ប្រមាណ​ជាង ១៤ភាគរយ នៃប្រភព​អគ្គិសនី​សរុបប ក្នុងនោះ នាំចូលពី​ប្រទេស​វៀតណាម​ប្រមាណ ១១ភាគរយ ប្រទេស​ថៃជិត ៣ភាគរយ និងប្រទេស​ឡាវ​មានតែ ជិត​១%  ភាគរយ​ប៉ុណ្ណោះ។ 

ក្រៅពីការនាំចូល ប្រទេស​កម្ពុជា បានផលិត​ថាមពលអគ្គិសនី​ក្នុងស្រុក​សរុប រហូត​ដល់ទៅ ៨៥ភាគរយនៃប្រភព​អគ្គិសនី​ទាំងអស់ ដែលសរុប​មានជាង ២.៨០០ មេហ្គាវ៉ាត់ កើនឡើង​ប្រមាណ ១៤ភាគរយ ធៀបនឹង​ឆ្នាំ ២០១៧ ហើយថាមពល​ទាំងនោះ បានមកពី ប្រភព​ដុតធ្យូងថ្ម វារីអគ្គិសនី ដុតប្រេង និងប្រភព​ដទៃ​ផ្សេងៗទៀត។

យ៉ាងណាមិញ ដ្បិតថា របាយការណ៍​ កាលពីឆ្នាំ២០១៧ របស់​អាជ្ញាធរ​អគ្គិសនី​ធ្លាប់បាន​អះអាងថា មានប្រជាពលរដ្ឋ​ប្រមាណជាង​២លាន​នាក់ បានប្រើប្រាស់​អគ្គិសនី​តាមខ្សែបណ្ដាញជាតិ​ក៏ពិតមែន ប៉ុន្ដែ សមត្ថភាព​ផ្គត់ផ្គង់អគ្គិសនី​នៅតែមាន​កម្រិតនៅឡើយ។ តួយ៉ាង គ្រាន់តែចូល​មកដល់​រដូវ​ក្ដៅនៅឆ្នាំនេះ អគ្គិសនី​កម្ពុជា បានអំពាវនាវ​ឲ្យពលរដ្ឋ​ត្រូវប្រើប្រាស់​អគ្គិសនី​ដោយ​សន្សំសំចៃ ព្រោះថា រដូវក្ដៅឆ្នាំនេះ អូស​បន្លាយយូរ ដែលធ្វើឲ្យ​តម្រូវការ​ប្រើប្រាស់អគ្គិសនី​កើន​ឡើង​ខ្លាំងដែរ។ ដូច្នេះហើយ ទើប​មានតំបន់​មួយចំនួន មានអគ្គិសនី​ប្រើ​មិន​គ្រប់គ្រាន់ និងមាន​ការ​ដាច់​ភ្លើង​ញឹកញ៉ាប់។
Advertisement

ចាប់តាំងពី​ខែមករា​ឆ្នាំ២០១៩ មក គេសង្កតឃើញថា តម្លៃ​អគ្គិសនី​ប្រើប្រាស់​តាម​គេហដ្ឋាន​នៅទូ​ទាំង​ប្រទេស ​ដែល​ត​ភ្ជាប់​អគ្គិសនី​ពី​ប្រភព​បណ្ដាញ​ជាតិបានធ្លាក់ចុះជាងមុន​ខ្លះដែរ តួយ៉ាង ​​ប្រើ​ចាប់ពី​១​គីឡូវ៉ាត់ម៉ោង​ ដល់​១០​គីឡូវ៉ាត់ម៉ោង ​បញ្ចុះ​នៅ​ត្រឹម ​៣៨០​រៀល​ ចាប់ពី​១១​គីឡូវ៉ាតម៉ោង​ដល់​ ៥០​គីឡូវ៉ាត់ម៉ោង តម្លៃ​ ៤៨០​រៀល​, ពី ​៥១​ ទៅ​២០០​គីឡូវ៉ាត់ម៉ោង តម្លៃ​ ៦១០​រៀល និង​ប្រើ​លើស​ពី​២០០​គីឡូវ៉ាត់ម៉ោង​ឡើង​ទៅ​នឹង​មាន​តម្លៃ ​៧៤០​រៀល​ក្នុង ​១​គីឡូវ៉ាត់ម៉ោង។

តែបើនិយាយ​ពីតម្លៃ​អគ្គិសនី នៅតាម​រោងចក្រវិញ ត្រូវបាន​អ្នកជំនាញ​​លើកឡើងថា នៅតែមានខ្ពស់ជាង​ប្រទេស​ជិតខាង​នៅឡើយ បីទោះបីជា​កន្លង​មាន​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ ដោយ​បញ្ចុះ​ថ្លៃអគ្គិសនីទាប​ជាងមុន​បន្តិច​សម្រាប់​រោងចក្រ​ក៏ដោយ។ 

នៅឆ្នាំក្រោយនេះ រាជរដ្ឋាភិបាល​ក៏បានលើក​ទឹកចិត្ត ដល់ម្ចាស់​រោងចក្រកាត់ ដោយបាន​សម្រួលដល់ការចុះថ្លៃ​អគ្គិសនីពី ១៦ សេន មក១៤សេន ខណៈដែលខាងរោងចក្របានស្នើចុះពី១៦ មក ១២ តែការសម្រេច​ចុងក្រោយ​ចុះបាន​តែ ២សេនប៉ុណ្ណោះ។

តំណាងសមាគម​រោងចក្រ​កាត់ដេរ​បានះអាងថា ទោះបីជាមាន​ការចុះថ្លៃ ២សេន​ក៏ដោយ ប៉ុន្ដែ តម្លៃ អគ្គិសនី​នៅ​កម្ពុជា​នៅតែ​ខ្ពស់​ជាង​ប្រទេស​ដៃគូ​ប្រជែង ដូចជា​វៀតណាម បង់ក្លាដេស មីយ៉ាន់ម៉ា និង​ថៃ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាពាណិជ្ជកម្ម​អាមេរិកព្រមានពីផល​ប៉ះពាល់ បើ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ GSP ពីកម្ពុជា

ព័ត៌មាន
តំណាង​ពាណិជ្ជករ​អាមេរិក​នៅ​កម្ពុជា បាន​និយាយ​ថា កម្មករ​រោងចក្រ ក្រុម​គ្រួសារ​របស់ពួកគេ និង​ក្រុមហ៊ុន​អាមេរិក នឹង​ទទួល​រង​ផល​ប៉ះពា...

ឱកាស ៩ ក្នុង១ឆ្នាំៗ ដែលខ្មែរអាចទស្សនកិច្ចសិក្សា​សហរដ្ឋ​អាមេរិក​ដោយមិនបាច់ចាយលុយខ្លួនឯង

ព័ត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចេញខិតប័ណ្ណផ្សព្វផ្សាយជា ហូរហែ បើកឱកាសឲ្យបណ្ដាប្រជាជនខ្មែរប្រកួតប្រជែងគ្នាដើម្បីបានទៅសិក្សារៀនសូត្រនៅសហ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ