វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុន Walmart និងក្រុមហ៊ុនធំៗជាច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះផែនការដំឡើងពន្ធគយរបស់លោក ត្រាំ


នាយកប្រតិបត្តិក្រុមហ៊ុនលក់រាយ Walmart និងក្រុមហ៊ុនធំៗជាច្រើនមានការព្រួយបារម្ភកាន់ខ្លាំងចំពោះផែនការដំឡើងពន្ធគយរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការជំរុញឱ្យតម្លៃទំនិញ និងអតិផរណាមានការកើនឡើង។ បច្ចុប្បន្នពួកគេកំពុងរង់ចាំមើលការប្តេជ្ញាចិត្តរបស់លោក ត្រាំ ក្នុងការដាក់ពន្ធលើទំនិញនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នៅពេលលោកចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមហ៊ុនសាជីវកម្មធំៗជាច្រើនរបស់សហរដ្ឋអាម៉េរិក រួមទាំងក្រុមហ៊ុនលក់រាយដ៏ធំ Walmart បានជជែកគ្នាយ៉ាងផុសផុលពីបញ្ហាពន្ធគយស្ទើរគ្រប់វេទិកា ដូចជាព្រឹត្តិការណ៍វិនិយោគិនថ្មីៗនេះ និងនៅក្នុងសន្និសីទតាមទូរសព្ទ រួមទាំងព្រឹត្តិការណ៍មួយចំនួនទៀត ក្រោយលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកគ្រប់គ្រងសេតវិមានសហរដ្ឋអាម៉េរិកជាថ្មី។

ក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនលក់រាយធំបំផុតនៅអាម៉េរិក បានលើកឡើងថា តម្លៃទំនិញអាចនឹងមានការកើនឡើង ប្រសិនបើលោក ត្រាំ ពិតជាដំឡើងពន្ធលើទំនិញនាំចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិកមែននោះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Walmart បាននិយាយថា ពួកគេព្រួយបារម្ភថា ការដំឡើងពន្ធច្រើនពេក អាចនឹងជំរុញឱ្យការចំណាយរបស់អតិថិជនមានការកើនឡើង ស្របពេលដែលពួកគេនៅមានអារម្មណ៍ថា កំពុងរងគ្រោះដោយអតិផរណាស្រាប់ទៅហើយនោះ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបញ្ហាដំឡើងពន្ធគយធ្វើជាចំណុចស្នូលនៃរបៀបវារៈសេដ្ឋកិច្ចរបស់លោក និងជាប្រភពចំណូលនៃការប្រមូលពន្ធមួយរបស់អាម៉េរិក។ កត្តានេះបាន និងកំពុងធ្វើឱ្យក្រុមនាយកប្រតិបត្តិក្រុមហ៊ុននានា មានចម្ងល់កាន់តែខ្លាំងចំពោះប្រធានបទនេះ ដោយពួកគេភាគច្រើននៅតែផ្ដោតលើការប្រឹងប្រែង ដើម្បីបន្តធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនជាពិសេសចេញឆ្ងាយពីប្រទេសចិនដែលជាគោលដៅដ៏សំខាន់របស់លោក ត្រាំ។

បើតាមទិន្នន័យរបស់ក្រុមហ៊ុន LSEG បានឱ្យដឹងថា តាំងពីដើមខែកញ្ញា មក នាយកប្រតិបត្តិក្រុមហ៊ុនជិត២០០បានពិភាក្សាគ្នាអំពីពន្ធនៅតាមសន្និសីទវិនិយោគិន ពោលគឺកើនឡើងជិតទ្វេដង បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងដំណើរការបោះឆ្នោតកាលពីឆ្នាំ២០២០។

ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យយកពន្ធ៦០%លើទំនិញរបស់ចិន ដែលជាប្រទេសនាំចេញធំបំផុតរបស់ពិភពលោក និងពន្ធលើទំនិញជាសកលចំនួន១០% ឬច្រើនជាងនេះ ដែលលោកចាត់ទុកថា ជាផ្នែកមួយចាំបាច់ដើម្បីបំបាត់ឱនភាពពាណិជ្ជកម្មរបស់អាម៉េរិក។ ក្រុមហ៊ុន Oxford Economics បានប៉ាន់ប្រមាណថា ការដាក់ពន្ធគយ៦០%លើប្រទេសចិនអាចជំរុញឱ្យអតិផរណារបស់អាមេរិកកើនឡើង០,៧%៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះនៅអាស៊ីអាគ្នេយ៍ ដែលបានបោះផ្សាយលក់មូលបត្រធំបំផុតនៅឆ្នាំ២០២៤?

ក្រុមហ៊ុនដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៤ មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២៣។ បើយោងតាមស្ថិតិ នៅក្ន…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនជប៉ុន Mirarth Holdings Inc. ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ