ចំណូលពន្ធដារ

មេពន្ធដារព្រួយបារម្ភថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈធ្វើឲ្យប៉ះពាល់ដល់ផែនការប្រមូលពន្ធ


ឯកឧត្តមគង់វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញក្តីបារម្ភចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ផែនការប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២១នេះ។ ឯកឧត្តមគង់វិបុលលើកឡើងយ៉ាងដូច្នេះក្នុងកម្មវិធីប្រកាសដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ។
មេពន្ធដារព្រួយបារម្ភថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈធ្វើឲ្យប៉ះពាល់ដល់ផែនការប្រមូលពន្ធ
ដោយ

ស្របពេលដែលវិបត្តិមេរោគកូវីដ-១៩ បន្ដអូសបន្លាយ និងកំពុងរីករាលដាលកាន់តែខ្លាំងឡើងនៅកម្ពុជានៅដើមឆ្នាំ២០២១នេះ បានធ្វើឲ្យអាជីវកម្មជាច្រើនបានចាប់ផ្ដើមរងផលប៉ះពាល់ជាបណ្ដើរៗជាថ្មីទៀតហើយ។ អាជីវកម្មរងផលប៉ះពាល់ រកស៊ីមិនសូវចំណេញ ឬរកស៊ីខាត ក៏កំពុងធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ ដែលជាអ្នកប្រមូលចំណូលជូនរដ្ឋ ជួបប្រឈមនឹងបញ្ហាប្រមូលចំណូលធ្លាក់ចុះដូចគ្នាដែរ។ យ៉ាងណាមិញ ព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ សហគមន៍២០កុម្ភៈ ដែលកំពុងរាតត្បាតកាន់តែខ្លាំងនេះ ក៏កំពុងធ្វើឲ្យឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកើតក្តីកង្វល់យ៉ាងខ្លាំងណាស់ដែរ ដ្បិតថាព្រឹត្តិការណ៍នេះ អាចធ្វើឲ្យការប្រមូលពន្ធនៅឆ្នាំនេះ មិនគ្រប់តាមផែនការ ដែលបានកំណត់នោះទេ។ 

សូមទស្សនាសេចក្តីរាយការណ៍បន្ថែមតាមរយៈវីដេអូខាងក្រោមនេះ៖ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់ថៃតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងប្រព័ន្ធអនុគ្រោះពន្ធធ្លាក់ចុះជាង១០%នៅឆ្នាំ២០២០

ព័ត៌មាន
ការនាំចេញរបស់ប្រទេសថៃតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និង ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដែលថៃមានធ្វើជាមួយបណ្ដាប្រទេសជាដៃគូ សម្រេចបាន…

ក្រោយរដ្ឋប្រហារក្រុមហ៊ុន Toyota ពន្យារពេលបើករោងចក្រថ្មីនៅភូមា

ព័ត៌មាន
ក្រុមហ៊ុន Toyota កាលពីពេលថ្មីៗនេះបានប្រកាសពន្យារពេលបើករោងចក្រផលិតរថយន្តថ្មីរបស់ខ្លួនក្នុងប្រទេសភូមាជាបណ្តោះអាសន្ន ក្រោយមើលឃើញពីស្ថានការណ៍ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ