លោក Wang Wenbin

លោក Wang Wenbin អតីតអ្នកនាំពាក្យក្រសួងការបរទេសត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា


អតីតអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin ត្រូវបានរដ្ឋាភិបាលចិនតែងតាំងឱ្យធ្វើជាឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជាជំនួសលោក វ៉ាង វិនធាន (Wang Wentian) ដែលទើបចប់អាណត្តិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily។
លោក Wang Wenbin
ដោយ

ការតែងតាំងមុខតំណែងថ្មីរបស់លោក Wang ជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជានេះ ត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិននៅក្នុងកិច្ចប្រជុំមួយដែលនាំដោយលោក Luo Zhaohui ប្រធានទីភ្នាក់ងារនេះកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

លោក Wang Wenbin បានបម្រើការជាអ្នកនាំពាក្យទី៣២របស់ក្រសួងការបរទេសចិន ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤។ បុរសអាយុ៥៣ឆ្នាំរូបនេះ បានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង៣០ឆ្នាំ ជាពិសេសផ្នែកផែនការគោលនយោបាយ និងកិច្ចការផ្សេងៗនៅតាមបណ្តាប្រទេសអាហ្វ្រិក។ លោក Wang ក៏ធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ីផងដែរ៕

None



អត្ថបទបន្ទាប់


"ឥឡូវនេះ ភ្ញៀវធ្វើដំណើរពីកម្ពុជា អាចធ្វើដំណើរទៅកាន់ទីក្រុង Melbourne តាមផ្លូវហោះហើរថ្មីរបស់ Vietjet ហាណូយ-មែលប៊ន បានហើយ"

ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ ប្រទេសវៀតណាម ទៅកាន់ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតិឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន MIRARTH ចូលជួបសម្តែងការគួរសម និងស្នើសុំការណែនាំលើការវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ