អត្ថបទក្រុមហ៊ុន

ពលរដ្ឋខេត្តស្វាយរៀង និង ខេត្តកំពង់ចាមបានឈ្នះរង្វាន់ឡាន Ford Ecosport 2021 ពីប្រូម៉ូសិន «កោសឈ្នះ កោសឈ្នះ ឈ្នះ 100% » របស់ក្រុមហ៊ុន Smart


ជាមួយនឹងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី «កោសឈ្នះ កោសឈ្នះ ឈ្នះ 100%» ក្រុមហ៊ុន ស្មាតអាស្យាតា (Smart Axiata) បានប្រគល់រង្វាន់ដ៏មហាសាលរថយន្ត Ford Ecosport 2021 ចំនួនពីរគ្រឿងដល់អ្នកឈ្នះចំនួន ២ នាក់មកពីស្រុករមាសហែក ខេត្តស្វាយរៀង និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
smart
ដោយ

ជា​មួយ​នឹង​កម្មវិធី​ប្រូម៉ូសិន​ «កោសឈ្នះ កោសឈ្នះ ឈ្នះ 100%»ជា​មួយ​កាត​កោស Smart 5,000៛ និង  20,000៛ អតិថិជន​ស្មាតទាំង​អស់​​អាច​មាន​ឱកាសឈ្នះ​​រង្វាន់​​​រថយន្ត Ford Ecosport 2021 សរុប​ចំនួន 10 គ្រឿង​ (នៅសល់ ៨ គ្រឿងទៀត) និង​ទូរស័ព្ទ OPPO Find Series ទូរស័ព្ទ OPPO Reno Series រាប់​រយ​គ្រឿង និង​លុយ​ក្នុង​ប្រព័ន្ធ​ជា​ច្រើន​រង្វាន់​ ទៀត។ យ៉ាងណាមិញ មានអតិថិជនជាច្រើននាក់ បានឈ្នះរង្វាន់ទូរស័ព្ទជាច្រើនគ្រឿងច្រើនមកហើយ និង នៅមានជាច្រើនគ្រឿងទៀតសម្រាប់អតិថិជនមានឱកាសឈ្នះបន្តទៀត។

អ្នក​ឈ្នះ​​​ម្នាក់​ក្នុង​ចំណោមអ្នកឈ្នះ​​រង្វាន់​ធំ​ទាំង​​ពីរ​នាក់​គឺ​លោក​ អ៊ូ សារ៉ាន មក​ពី​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​​​​​​ ​រៀង។ គាត់​គឺជា​អតីត​សន្តិសុខ​​​ម្នាក់​នៅ​ភោជនីយដ្ឋាន​មួយ​ ហើយ​បន្ទាប់​ពី​ភោជនីយដ្ឋាន​នោះ​បិទ​ទ្វារ​ ​ដោយសារ​ជំងឺកូវីដ-១៩ គាត់បាន​ជួយ​ឪពុកម្តាយ​របស់គាត់​ធ្វើស្រែ​ចំការ។

ការ​ឈ្នះ​រង្វាន់​នេះ​កើត​មានឡើង​បន្ទាប់​ពី​គាត់​បាន​ទិញកាត​កោស Smart 5,000៛ ដើម្បី​បញ្ចូល​ទឹកប្រាក់​ក្នុង​គោលបំណង​បន្ត​ការ​លេងហ្គេម​​ក្រោយ​ពេល​ដែល​ទឹក​ប្រាក់​ក្នុងទូរស័ព្ទ​របស់​គាត់​អស់។

លោកថ្លែងថា៖ «ខ្ញុំកោសកន្លែង​លេខ​បញ្ចូលទឹកប្រាក់ រួច​កោស​កន្លែង​មានរង្វាន់ ហើយ​ក៏ឃើញរូបឡាន។ ខ្ញុំ​មិន​ភ្នាក់​ផ្អើល និង​​​មិន​ជឿទេ។ អ៊ីចឹង​ខ្ញុំ​បាន​ទូរស័ព្ទទៅ​ភ្នាក់ងារ​បម្រើអតិថិជន Smart ហើយ​គាត់​បាន​ឲ្យ​ខ្ញុំ​ទៅ​ការិយាល័យ​ក្រុមហ៊ុននៅ​ខេត្ត​ស្វាយរៀង​ដើម្បីឆែកមើល ហើយ​ចុងក្រោយខ្ញុំដឹងថា ខ្ញុំ​បានឈ្នះ​រង្វាន់​ឡាន​ពីក្រុមហ៊ុន​ Smart»។

បន្ទាប់ពីដឹងថា​ត្រូវ​រង្វាន់​រថយន្ត​គាត់​មានភាព​ស្រឡាំង​កាំង និង​បាន​ប្រាប់​គ្រួសារ​របស់គាត់អំពី​ការ​ឈ្នះ​​នេះ។ លោកថ្លែងថា៖ «គ្មានអ្វី​អាច​ពិពណ៌នា​អំពី​ភាព​រីករាយរបស់យើង​ឡើយ។ ជាមួយ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្ញុំ យើង​គ្មាន​លទ្ធភាព​ទិញ​រថយន្ត​ដោយ​ខ្លួន​ឯង​ទេ។ នេះ​គឺជា​សំណាង​ធំណាស់​ក្នុងជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​ធ្លាប់​មាន​សំណាង​ឈ្នះ​អ្វី​មួយ​ឡើយ»។

គាត់ថ្លែងថា៖ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន Smart ដែល​បាន​ផ្តល់​រង្វាន់​ធំ​បែប​នេះ​ដល់​ខ្ញុំ។ ខ្ញុំ​សូម​ជូន​ពរ​ឱ្យ​អ្នក​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​ប្រជាជន​កម្ពុជា​ហើយ​បន្ត​ផ្តល់​រង្វាន់​បន្ថែម​ទៀត​ដល់​អ្នក​ប្រើ​ប្រាស់»។

អ្នក​ឈ្នះ​រង្វាន់​រថយន្ត Ford Ecosport 2021 ម្នាក់​ទៀត​មក​ពី​ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឈ្មោះ ជន ភារម្យ ដែលធ្វើការងារផ្នែកទីផ្សារ​នៅក្រុមហ៊ុនសំណង់មួយ។

គាត់បាន​ឈ្នះ​រង្វាន់​រថយន្ត​នេះក្រោ​យ​ពេល​ដែលគាត់​បាន​​​ទិញ​កាត​កោស Smart 5,000៛ ផងដែរ។

គាត់​ថ្លែង​​​ថា៖ «ឡាន​នេះ​នឹង​ជួយ​ខ្ញុំ​បាន​ច្រើន ព្រោះ​ខ្ញុំ​បើក​ម៉ូតូ​ទៅ​ធ្វើ​ការ​ដោយ​ប្រថុយ​គ្រោះ​ថា្នក់​តាម​ផ្លូវ ហើយ​​ក្រុមហ៊ុន​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ៥០ គីឡូម៉ែត្រ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​អាច​បើក​ឡាន​នេះ​ទៅ​ធ្វើ​ការ​បាន​ស្រួល​ជាង​មុន។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន Smart ដែល​បាន​ផ្តល់​រង្វាន់​ធំ​បែប​នេះ​ដល់​ខ្ញុំ។ ខ្ញុំ​សូម​ជូន​ពរ​ឱ្យ​ក្រុម​ហ៊ុន​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​ពលរដ្ឋ​កម្ពុជា ហើយ​បន្ត​ផ្តល់​រង្វាន់​បន្ថែម​ទៀត​ដល់​អ្នក​ប្រើ​ប្រាស់»។

លោកអ្នកដែលកំពុងតែប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Smart ក៏អាចមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះផងដែរ ដោយគ្រាន់តែទិញកាត​កោស Smart 5,000៛ និង 20,000៛។ អ្នកអាចក្លាយជាម្ចាស់រថយន្ដ Ford Ecosport 2021 បន្ទាប់។​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរសខ្លាំងរដ្ឋចិន ប្តេជ្ញាកម្ចាត់បរទេសណាដែលព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន

ព័ត៌មាន
នៅក្នុងព្រឹត្តិការណ៍បក្សកុម្មុយនីស្តចិន បុរសខ្លាំងរបស់ចិនប្តេជ្ញាកម្ចាត់បរទេសណាដែលព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រធានាធិបតីចិន …

ក្រុមអ្នកជំនួញធំៗ៖ យើងត្រូវរៀនរស់នៅជាមួយនឹងកូវីដ-១៩ មិនអាចត្រូវរង់ចាំទាល់តែវាចប់នោះទេ

ព័ត៌មាន
ស្របពេលដែល កម្ពុជាកំពុងប្រឈមកាន់តែខ្លាំងជាមួយវិបត្តិកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអ្នកជំនួញធំៗ បានបង្ហាញថា ការឆ្លងរាលដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ