លោក Elon Musk នៅតែឈរតំណែងលេខ១

ទ្រព្យសម្បត្តិ និងចំនួនមហាសេដ្ឋីពិភពលោកថយចុះ ខណៈលោក Elon Musk នៅតែឈរតំណែងលេខ១


នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អ៊ីឡន ម៉ាស (Elon Musk) នៅតែរក្សាបានចំណាត់ថ្នាក់ជាកំពូលមហាសេដ្ឋីមានជាងគេបំផុតក្នុងពិភពលោកពិភពលោក នៅចំពេលដែល ទ្រព្យសម្បត្តិ និងចំនួនមហាសេដ្ឋីពិភពលោកមានការធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន។ នេះបើតាមការរៀបរៀងដោយទស្សនាវដ្ដី Forbes។
ទ្រព្យសម្បត្តិ និងចំនួនមហាសេដ្ឋីពិភពលោកថយចុះ ខណៈលោក Elon Musk នៅតែឈរតំណែងលេខ១

នៅក្នុងតំណែងជាកំពូលមហាសេដ្ឋីមានជាងគេបំផុតក្នុងពិភពលោក លោក អ៊ីឡន ម៉ាស ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុន Tesla របស់អាមេរិកនោះ គឺមានទ្រព្យសម្បត្តិសរុបប្រមាណជិត ២២០ ពាន់លានដុល្លារ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺ នៅឆ្នាំនេះ ទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់ពិភពលោកមកនៅត្រឹមតែ១២,៧ ទ្រីលានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះពីជាង១៣ ទ្រីលានដុល្លារកាលពីឆ្នាំមុន។ ក្នុងនោះ ចំនួនមហាសេដ្ឋីក៏មានការថយចុះដែរ។ នេះបើយោងតាមទស្សនាវដ្តី Forbes។ 

យ៉ាងហោចណាស់ មានកំពូលមហាសេដ្ឋីដល់ទៅចំនួន ៣២៩នាក់ឯណោះ បាត់បានធ្លាក់ចេញពីបញ្ជីឈ្មោះកំពូលមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes នៅឆ្នាំនេះ ដែលជាចំនួនធ្លាក់ចុះដ៏ច្រើនបំផុតក្នុងមួយឆ្នាំ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩មក។

សូមជម្រាបថា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានមហាសេដ្ឋីច្រើនជាងគេដែលមានចំនួនជាង១ពាន់នាក់ បន្ទាប់មកគឺសហរដ្ឋអាមេរិក ៧៣៥នាក់ និងអឺរ៉ុប ៥៩២នាក់ ។

យោងតាមសម្តីលោក ខេរី អេ ដូឡាន (Kerry A Dolan) ជំនួយការនិពន្ធនាយកផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ទស្សនាវដ្តី ហ្វប Forbes បាននិយាយថា "ទីផ្សារភាគហ៊ុនដ៏ច្របូកច្របល់បានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជាច្រើននៅលើពិភពលោក" ។ ជាពិសេស មានតែមហាសេដ្ឋីជាង ១ពាន់នាក់ប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិកើនឡើងច្រើនជាងឆ្នាំមុន។ បើគិសរុបទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីទាំង២០នាក់ គឺមានទ្រព្យសម្បត្តិសរុប ២ទ្រីលានដុល្លារអាមេរិក កើនឡើងពី ១,៨ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១។

ក្នុងចំណោមហាសេដ្ឋីពិភពលោក លោក ដា នីន (Dhanin)  ដែលជាប្រធានជាន់ខ្ពស់នៃសាជីវកម្មអាហារ និងកសិកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុន CP Group របស់ថៃ ត្រូវបានគេជឿថា មានទ្រព្យសម្បត្តិចំនួន ១៣ពាន់លានដុល្លារនៅឆ្នាំនេះ ធ្លាក់ចុះពីអ្វីដែលបានប៉ាន់ស្មានចំនួនជាង១៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។

សូមបញ្ជាក់ថា ថ្មីៗនេះ រដ្ឋបាលលោកដូណាល់ត្រាំរបស់សហរដ្ឋអាមេរិក ក៏បានស្នើច្បាប់ក្នុងការយកពន្ធអប្បបរមា២០% ចំពោះប្រាក់ចំណូលរបស់កំពូលមហាសេដ្ឋីនៅអាមេរិកផងដែរ បន្ទាប់ពីមើលឃើញថា ការបង់ពន្ធរបស់កំពូលមហាសេដ្ឋីទាំងនោះ ហាក់មិនសូវធ្វើឡើងបានត្រឹមត្រូវនោះទេ។

អត្ថបទ៖ ម៉ុន សុកែវ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក និងប្រទេសជាសមាជិកទីភ្នាក់ងារថាមពលអន្តរជាតិ បង្កើនការបញ្ចេញប្រេងពីក្នុងស្ដុក ដើម្បីទប់កុំឲ្យប្រេងបន្ដហក់ឡើងខ្ពស់

ព័ត៌មាន
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានប្រទេសជាសមាជិក៣១ប្រទេសនោះ បានសម្រេចយល់ព្រមបញ្ចេញប្រេងឆៅពីក្នុងស្ដុកប្រេងរបស់ខ្លួន ៦០លានបារ៉ែល ទៅលើ…

ថៃទទួលបានភ្ញៀវទេសចរបរទេសជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ ក្រោយអាជ្ញាធរបានបញ្ឈប់ការធ្វើតេស្ដលើអ្នកដំណើរ

ព័ត៌មាន
ភ្ញៀវទេសចរបរទេសជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ បានមកដល់ប្រទេសថៃតាមរយៈអាកាសយានដ្ឋានសុវណ្ណភូមិនាសប្ដាហ៍មុននេះ បន្ទាប់ពីអាជ្ញាធរថៃបានបញ្ឈប់ការត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ