មេដឹកនាំអាម៉េរិក

ហេតុអ្វីពលរដ្ឋអាម៉េរិកមានទ្រព្យស្តុកស្តម្ភត្រៀមចាកចេញពីទឹកដីកំណើតនៅក្រោយការបោះឆ្នោត?


ប្រជាជនអាម៉េរិក ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភកំពុងរៀបចំផែនការចាកចេញពីទឹកដីអាម៉េរិក បន្ទាប់ពីការបោះឆ្នោតរួចនៅថ្ងៃទី៥ វិច្ឆិកា ដ៏ខ្លីខាងមុខនេះ ដោយពួកគេភាគច្រើនភ័យខ្លាចពីភាពចលាចលនយោបាយ និងសង្គម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
មេដឹកនាំអាម៉េរិក
ដោយ

ក្រុមមេធាវី និងទីប្រឹក្សាការិយាល័យគ្រួសារ និងអ្នកមានទ្រព្យស្ដុកស្ដម្ភបានអះអាងថា ចំនួនពលរដ្ឋអាម៉េរិក ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ត ដែលស្វែងរកលិខិតឆ្លងដែនទីពីរ ឬស្នាក់នៅរយៈពេលវែងនៅបរទេសមានការកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលពួកគេភាគច្រើនកំពុងរៀបចំផែនការចាកចេញពីទឹកដីអាម៉េរិកនៅក្រោយការបោះឆ្នោត។

លោក ដូមីនិក វ៉ូឡេក (Dominic Volek) ប្រធានក្រុមអតិថិជនឯកជននៅក្រុមហ៊ុនប្រឹក្សាយោបល់ Henley & Partners ដែលផ្តល់ដំបូន្មានដល់អ្នកមានទ្រព្យសម្បត្តិអំពីការធ្វើចំណាកស្រុកបាននិយាយថា ពួកគេមិនដែលឃើញពលរដ្ឋអាម៉េរិក មានតម្រូវការក្នុងការចាកចេញពីប្រទេសកំណើតច្រើនដូចពេលនេះនោះទេ។

លោក វ៉ូឡេក បាននិយាយថា វាជាលើកដំបូងហើយដែលពលរដ្ឋអាម៉េរិកមានទ្រព្យសម្បត្តិចង់ចាកចេញពីទឹកដីអាម៉េរិករហូតដល់២០% ខណៈដែលចំនួនជនជាតិអាម៉េរិកសរុបដែលធ្វើផែនការផ្លាស់ទីទៅក្រៅប្រទេសបានកើនឡើងយ៉ាងហោចណាស់៣០% បើធៀបនឹងឆ្នាំមុន។

លោក ដេវីដ ឡេស្ពេរ៉េន (David Lesperance) ដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Lesperance and Associates បាននិយាយថា ចំនួនជនជាតិអាម៉េរិក ដែលបានជួលលោកក្នុងការរៀបចំការធ្វើដំណើរទៅក្រៅប្រទេសបានកើនឡើងប្រហែល៣ដងក្នុងពេលមួយឆ្នាំចុងក្រោយនេះ។

ការស្ទង់មតិរបស់ក្រុមហ៊ុន Arton Capital ដែលផ្តល់ប្រឹក្សាពីកម្មវិធីអន្តោប្រវេសន៍បានរកឃើញថា មហាសេដ្ឋីអាម៉េរិកចំនួន៥៣% បាននិយាយថា ពួកគេទំនងជាចង់ចាកចេញពីអាម៉េរិកបន្ទាប់ពីការបោះឆ្នោតមិនថាអ្នកណាឈ្នះនោះទេ។

ការស្ទង់មតិនេះក៏បានបង្ហាញដែរថា មហាសេដ្ឋីវ័យក្មេងទំនងជានឹងចាកចេញពីអាម៉េរិក ក្នុងនោះ៦៤% នៃមហាសេដ្ឋីដែលមានអាយុចន្លោះពី១៨ទៅ២៩ឆ្នាំបាននិយាយថា ពួកគេចាប់អារម្មណ៍ខ្លាំងក្នុងការស្វែងរកទិដ្ឋាការមាសតាមរយៈកម្មវិធីស្នាក់នៅដោយការវិនិយោគនៅបរទេស៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តម្លៃប្រេងឆៅហក់ឡើងមួយរំពេចក្រោយ OPEC+ ប្រកាសពន្យារពេលបង្កើនទិន្នផលប្រេងរហូតដល់ចុងខែធ្នូ

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងមួយរំពេលជាង១ដុល្លារក្នុង១បារ៉ែល ក្រោយអង្គការ OPEC+ ប្រកាសពន្យារពេលក្នុងការបង្កើនទិន្នផលប្រេងរហូត…

អតិថិជនជាង១លានគណនីកំពុងប្រើប្រាស់កម្ចីជាង៥ពាន់លានដុល្លាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់មួយក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន និងរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ