ច្បាប់ថ្មីអឺរ៉ុបផ្ដោតឲ្យក្រុមហ៊ុនគោរពសិទ្ធិមនុស្ស ការពារបរិស្ថានកាន់តែខ្លាំង

ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបនឹងតម្រូវឲ្យក្រុមហ៊ុនគោរពសិទ្ធិមនុស្ស និងបញ្ហាបរិស្ថានកាន់តែខ្លាំងជាងមុន


សេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុបបានបង្ហាញថា គណៈកម្មការអឺរ៉ុបនឹងប្រកាសឡើងនៅថ្ងៃពុធសប្ដាហ៍នេះនូវសំណើ ដើម្បីទាមទារឱ្យក្រុមហ៊ុនធំៗដែលកំពុងប្រតិបត្តិការនៅសហភាពអឺរ៉ុបត្រូវតែពិនិត្យមើលធ្វើយ៉ាងណាត្រូវតែប្រាកដថា អ្នកផ្គត់ផ្គង់ទាំងអស់របស់ពួកគេដែលមកពីជុំវិញពិភពលោក មិនបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ពលកម្មកុមារ សុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការមិនគ្រប់គ្រាន់ ការកេងប្រវ័ញ្ចកម្មករ និងបទល្មើសបរិស្ថាន ដូចជាការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបំពុល ឬការបាត់បង់ជីវចម្រុះជាដើម។
ច្បាប់ថ្មីអឺរ៉ុបផ្ដោតឲ្យក្រុមហ៊ុនគោរពសិទ្ធិមនុស្ស ការពារបរិស្ថានកាន់តែខ្លាំង

សំណើដែលហៅថា ចីរភាពសាជីវកម្ម នឹងតម្រូវឱ្យក្រុមប្រឹក្សានៃក្រុមហ៊ុនអឺរ៉ុប ធានាថា គំរូអាជីវកម្ម និងយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេស្របជាមួយនឹងការកំណត់ទៅតាមការកើនឡើងនៃកំដៅផែនដី ដូចដែលបានព្រមព្រៀងគ្នាក្រោមសន្ធិសញ្ញាអាកាសធាតុទីក្រុងប៉ារីស។ សំណើរបស់គណៈកម្មាការអឺរ៉ុបនឹងក្លាយជាច្បាប់របស់សហភាពអឺរ៉ុបបាន បន្ទាប់ពីការចរចារយៈពេលវែងជាមួយសភាអឺរ៉ុប និងរដ្ឋាភិបាលសហភាពអឺរ៉ុប ដែលវាទំនងជាចំណាយពេលលើសពីមួយឆ្នាំ។

សូមជម្រាបថា សំណើនេះប៉ាន់ប្រមាណថា វានឹងអនុវត្តចំពោះក្រុមហ៊ុនសហភាពអឺរ៉ុបចំនួន ១ម៉ឺន ៣ពាន់ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលស្ថិតនៅក្រោមសំណើរនេះ ត្រូវតែជាក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង ៥០០ នាក់ និងមានចំណូលសុទ្ធជិត ១៧០លានដុល្លារ។ យ៉ាងណាមិញ ចំពោះក្រុមហ៊ុនកម្រិតទាបដែលមានបុគ្គលិកតែ ២៥០នាក់ និងចំណូលបានជាង ៤៥ លានដុល្លារ ក៏ត្រូវស្ថិតនៅក្រោមច្បាប់នេះផងដែរ ដែលភាគច្រើនសម្រាប់ក្រុមហ៊ុនក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំង ដូចជាសម្លៀកបំពាក់ ស្បែកជើង សត្វ ឈើ អាហារ ប្រេង ឧស្ម័ន ធ្យូងថ្ម និងរ៉ែដែក សម្ភារសំណង់ ឬសារធាតុគីមីជាដើម។

ទោះយ៉ាងណាក៏ដោយ ក្នុងន័យនេះ គឺមាន ៩៩% នៃក្រុមហ៊ុនរបស់អឺរ៉ុបនឹងត្រូវបានលើកលែងពីសំណើច្បាប់ថ្មីទាំងនេះ ដោយសារតែក្រុមហ៊ុនភាគច្រើននៅអឺរ៉ុបគឺមិនមានកម្រិតបុគ្គលិក និងប្រាក់ចំណូលដូចដែលច្បាប់បានកំណត់នេះទេ។ ប៉ុន្ដែ តាមសំណើច្បាប់នេះ ក៏នឹងត្រូវអនុវត្តលើក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រៅសហភាពអឺរ៉ុបប្រហែលតែ ៤ពាន់ក្រុមហ៊ុនផងដែរ ព្រោះពួកគេមានប្រតិបត្តិការនៅក្នុងប្រទេសនៃសមាជិកអឺរ៉ុប។

សូមជម្រាបថា ការអនុលោមតាមគោលដៅទាំងនេះនឹងត្រូវបានត្រួតពិនិត្យដោយរដ្ឋាភិបាលសហភាពអឺរ៉ុប ហើយចំពោះក្រុមហ៊ុនណាដែលមិនអើពើនឹងការអនុវត្តតាម នឹងប្រឈមនឹងការផាកពិន័យ។ ទន្ទឹមនេះ ក្រុមហ៊ុនអឺរ៉ុប ក៏នឹងប្រឈមមុខនឹងការទទួលខុសត្រូវផងដែរ ប្រសិនបើបទល្មើសប្រឆាំងនឹងសិទ្ធិមនុស្ស ឬបរិស្ថានត្រូវបានប្រព្រឹត្តដោយអ្នកផ្គត់ផ្គង់របស់ពួកគេ។

តែយ៉ាងណាមិញ សេចក្តីព្រាងគណៈកម្មាការនេះបាននិយាយថា នៅក្នុងការអនុវត្តជាក់ស្តែងវានឹងពិបាកក្នុងការទប់ស្កាត់ហានិភ័យទាំងអស់នេះ តាមរយៈខ្សែចង្វាក់តម្លៃសកល។ ដូចនេះ សេចក្ដីព្រាងច្បាប់នេះ នឹងធ្វើឱ្យក្រុមហ៊ុនទទួលខុសត្រូវចំពោះការខូចខាតនៅទូទាំងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ ហើយមិនឱ្យមានចន្លោះប្រហោងឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចេញបដិសេធរឿងបាញ់ឡាស៊ែរដាក់យន្ដហោះអូស្ត្រាលី ខណៈអូស្ត្រាលីទាមទារឲ្យបើកការស៊ើបអង្កេត

ព័ត៌មាន
ប្រទេសចិន បានចេញមកបដិសេធការអះអាងរបស់អូស្ត្រាលីដែលថា នាវាចម្បាំងរបស់ខ្លួនបានបាញ់កាំរស្មីឡាស៊ែរទៅលើយន្តហោះស៊ើបការណ៍អូស្រ្តាលី កាលពីថ្ងៃព្…

ចង់ទិញទំនិញប្រកបដោយគុណភាពរាប់ពាន់ប្រភេទ ដោនឡូតអេស៊ីលីដាម៉ូបាល សម្រាប់បញ្ជាទិញ

ព័ត៌មាន
ការទិញលក់ទំនិញតាមអនឡាញកំពុងក្លាយជានិន្នាការថ្មី សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងការបំពេញសេចក្ដីត្រូវការដល់អតិថិជន អេស៊ីលីដាម៉ូបាលមានមី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ