តើកិច្ចប្រជុំពិភាក្សា២បូក២ រវាងជប៉ុន និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះ?

តើកិច្ចប្រជុំពិភាក្សា២បូក២ រវាងជប៉ុន និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះ?


ក្រុមមន្ត្រីគណៈរដ្ឋមន្ត្រីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា ដើម្បីបន្តពាណិជ្ជកម្មសេរី និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំប្រកបដោយតម្លាភាពជាងមុនក្នុងអំឡុងពេលកិច្ចប្រជុំ "២បូក២" លើកដំបូងរបស់ពួកគេ ដែលផ្តោតលើគោលនយោបាយសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារជប៉ុន Nikkei Asia។
តើកិច្ចប្រជុំពិភាក្សា២បូក២ រវាងជប៉ុន និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះ?

ប្រមុខសេដ្ឋកិច្ច និងគោលនយោបាយការបរទេសកំពូលរបស់ជប៉ុន និងអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា គណៈរដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការបង្ហាញពីចក្ខុវិស័យសេដ្ឋកិច្ចវិជ្ជមានដែលបង្ហាញពីអត្ថប្រយោជន៍នៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិផ្អែកលើច្បាប់ និងបានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេកាន់តែមានភាពប្រកួតប្រជែង និងភាពឆាប់ងើបឡើងវិញ។

កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោននេះ បានធ្វើឡើងប្រឆាំងនឹងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន និងភាពតានតឹងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បាននិយាយនៅក្នុងសន្និសីទព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំនេះថា ជប៉ុន និងអាមេរិក បានដឹងពីភាពបន្ទាន់ចំពោះការប៉ុនប៉ងប្រើឥទ្ធិពលសេដ្ឋកិច្ចដោយខុសច្បាប់ និងភាពអាប់អួ ដើម្បីសម្រេចផលប្រយោជន៍ជាយុទ្ធសាស្ត្រផ្ទាល់របស់ប្រទេសមួយចំនួន ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinkenឯណោះវិញ ក៏បាននិយាយដែរថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចបើកចំហរួមគ្នា ប្រកបដោយនិរន្តរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះទៅទៀត។

កិច្ចប្រជុំ ២បូក២ ដែលរៀបចំធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនោះ គឺមានការប្រជុំពិភាក្សាទល់មុខគ្នារវាងលោក Hayashi រដ្ឋមន្ត្រីការប្រទេសជប៉ុន និងលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក។ ព្រមជាមួយគ្នានោះ ក៏មានការប្រជុំពិភាក្សា ដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនលោក Koichi Hagiuda និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី Gina Raimondo ផងដែរ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ និងថាមពលរង្គោះរង្គើ និងបង្កហានិភ័យនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហារពិភពលោក។ ទាំងភាគីជប៉ុន និងអាមេរិកបានសម្តែងក្តីបារម្ភថា ប្រសិនបើចិនចូលឈ្លានពានកោះតៃវ៉ាន់មែន នោះវិបត្តិសេដ្ឋកិច្ចពិភពលោកអាចនឹងពិបាកគេចផុតបានឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ ភាគីទាំង២នេះបានព្រមព្រៀងគ្នា«ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ»ក្នុងការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិកជំនាន់ថ្មីបំផុត ខណៈបច្ចុប្បន្ន កោះតៃវ៉ាន់បានក្ដោបក្ដាប់ទីផ្សារផលិតបន្ទះឈីបធំជាងគេបំផុតសម្រាប់ពិភពលោក ពោលគឺមានចំណែកដល់ទៅជាង ៩០%ឯណោះ។

ទីក្រុងតូក្យូនឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីសម្រាប់ឧបករណ៍អេឡិចត្រូនិកដ៏ទំនើបបំផុតនៅឆ្នាំនេះ ហើយការផលិតបន្ទះឈីបអាចចាប់ផ្តើមនៅក្នុងប្រទេសជប៉ុននៅឆ្នាំ ២០២៥៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ធនាគារពិភពលោកបដិសេធក្នុងការផ្តល់ជំនួយមូលនិធិថ្មីដល់ប្រទេសស្រីលង្កា

ព័ត៌មាន
ក្ដីសង្ឃឹមជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍របស់ស្រីលង្កា ហាក់រសាត់ឆ្ងាយទៅៗហើយនាពេលនេះ។ ជាក់ស្ដែង ធនាគារពិភពលោកទើបតែបាន បញ្ជាក់ច្បាស់ៗប្រាប…

ថៃនាំចេញផ្លែឈើទៅចិនកើនឡើងដល់ជាង ២,៥ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
អត្ថបទ៖ សុខ ជា ប្រទេសថៃបាននាំចេញផ្លែឈើជាង ១ លានតោនមានជាង ២ពាន់៥រយលានដុល្លារទៅកាន់ទីផ្សារប្រទេសចិននៅក្នុងឆមាសទី១នៃឆ្នាំនេះ ខណៈដែលនាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ