វេទិកាសហគ្រិនវ័យក្មេង

តើវេទិកាសហគ្រិនវ័យក្មេងអាស៊ានដែលត្រៀមធ្វើឡើងនៅខែក្រោយ នឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា?


កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាស្រពសហគ្រិនវ័យក្មេងអាស៊ានលើកដំបូងចន្លោះពីថ្ងៃទី១២-១៣ វិច្ឆិកា ឆ្នាំ២០២២ ដែលមានសហគ្រិនវ័យក្មេងមកពីប្រទេសក្នុងតំបន់អាស៊ាននិងប្រទេសដៃគូមួយចំនួនជិត១ពាន់នាក់ចូលរួម។ មហោស្រពដែលធ្វើឡើងក្រោមមូលបទ«រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា»នេះនឹងក្លាយជាវេទិកាជួបជុំរបស់សហគ្រិនក្នុងការដោះដូរមតិយោបល់ និងការទាញយកផលប្រយោជន៍នៃការវិនិយោគរបស់ប្រទេសនីមួយៗ។
វេទិកាសហគ្រិនវ័យក្មេងអាស៊ានដែលត្រៀមធ្វើឡើងនៅខែក្រោយ

ថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចាត់ទុកមហោស្រពនេះ ជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីបរិយាកាស និងឱកាសវិនិយោគនៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគផងដែរ។

លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចាត់ទុកការធ្វើជាម្ចាស់ផ្ទះមហោស្រព សហគ្រិនវ័យក្មេងអាស៊ានចន្លោះពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ខាងមុខ ជាកិត្តិយសដ៏អស្ចារ្យមួយសម្រាប់កម្ពុជាក្នុងការធ្វើឲ្យសហគ្រិនមកពីប្រទេសផ្សេងៗក្នុងតំបន់ និងលើពិភពលោកស្គាល់ពីកម្ពុជា បន្ទាប់ពីខកខានរៀបចំមហោស្រពនេះពីរឆ្នាំកន្លងមក ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ សម្រាប់លោក សុបញ្ញា ក្រៅពីផ្តល់ជាវេទិកាជួបជុំដល់សហគ្រិននិងអ្នកវិនិយោគក្នុងការផ្លាស់មតិយោបល់ និងបង្ហាញសក្តានុពលវិនិយោគទៅវិញទៅមក វេទិកានេះក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីបរិយាកាស និងឱកាសវិនិយោគដល់វិនិយោគិនអន្តរជាតិផងដែរ។ បន្ថែមលើនេះ វេទិកាជួបជុំនេះ ក៏នឹងផ្តល់ដល់វិនិយោគិនកម្ពុជាក្នុងការចាប់យកផលប្រយោជន៍ និងឱកាសវិនិយោគនៅក្រៅប្រទេសផងដែរ។

បើតាមការគូសបញ្ជាក់របស់លោក ស៊ាង សុបញ្ញា ក្រៅពីពិភាក្សាគ្នាលើប្រធានបទស្នូល«រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា» មហោស្រពសហគ្រិនវ័យក្មេងអាស៊ាននេះ ក៏នឹងពិភាក្សាគ្នាលើវិធីសាស្ត្រក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីក និងស្តារអាជីវកម្មក្នុង និងក្រោយវិបត្តិកូវីដ-១៩ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនផងដែរ។ ការទាញយកផលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ក៏នឹងក្លាយជាប្រធានបទមួយផងដែរ។

ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជារូបនេះបានគូសបញ្ជាក់ទៀតថា មហោស្រពសហគ្រិនវ័យក្មេងអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងមានសហគ្រិនវ័យក្មេងមកពីប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសដៃគូរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ ចិន ជប៉ុន និងកូរ៉េខាងត្បូងចន្លោះពី២០០នាក់ទៅ៣០០នាក់ រួមទាំងសហគ្រិនកម្ពុជាចន្លោះពី៤០០នាក់ទៅ៥០០នាក់។ បន្ថែមលើនេះកម្ពុជាក៏គ្រោងអញ្ជើញសហគ្រិនមកពីប្រទេសមួយចំនួនទៀតឲ្យចូលរួមជាលក្ខណៈសង្កេតការណ៍ផងដែរ៕




អត្ថបទបន្ទាប់


មេទ័ពចូលនិវត្តន៍អាមេរិក៖ សម្ព័ន្ធមិត្តចតុភាគី Quad ត្រូវមាន «កងកម្លាំងឈរជើងដែនសមុទ្រ» នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

អតីតប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកកាលពីថ្ងៃសុក្រ ទី ២១ តុលា បាននិយាយថា ការដាក់ក្រុមសម្ព័ន្ធមិត្តសន្តិសុខចំនួនបួនគឺសហរដ្ឋអាមេរិក …

ក្រុមអ្នកជំនាញបង្ហាញក្ដីរំពឹងខ្ពស់ចំពោះការតាំងពិព័រណ៌ផ្សារភាគហ៊ុនកម្ពុជាលើកទី៥

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» ជាលើកទី៥ របស់ខ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ