ស្បៀងអាហារសកល

តើមានកត្តាអ្វីខ្លះដែលអាចធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ស្បៀងអាហារសកលនៅឆ្នាំ២០២៤?


តម្លៃនិងតម្រូវការស្បៀងអាហារនៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានជំរុញឱ្យកសិករទូទាំងពិភពលោកខិតខំការបង្កបង្កើនផល សំដៅបង្កើនទិន្នផលដើម្បីឆ្លើយតបនឹងតម្រូវការ។ ប៉ុន្តែការផ្គត់ផ្គង់ស្បៀងអាហារនៅឆ្នាំ២០២៤ ខាងមុខ អាចនឹងជួបបញ្ហា ហើយសម្ពាធនៃការកើនឡើងតម្លៃស្បៀងនៅតែមាន ដោយសារបាតុភូតអែលនីណូ។
ស្បៀងអាហារសកល
ដោយ

ការព្យាករណ៍អំពីទិន្នផលស្រូវនៅអាស៊ី ទិន្នផលគ្រាប់ធុញ្ញជាតិនៅឥណ្ឌា និងអូស្រ្តាលី ប្រេងដូងនៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គឺសុទ្ធតែធ្លាក់ចុះនៅឆ្នាំក្រោយ។

តម្លៃស្បៀងពិភពលោកនៅឆ្នាំ២០២៣ សុទ្ធតែបានរងនូវសម្ពាធ ក្រោយស្រូវសាឡី ពោត និងសណ្ដែកបានរងគ្រោះដោយសារបញ្ហានៅសមុទ្រខ្មៅ ដែលជាហេតុនាំឱ្យប្រភពស្បៀងផ្សេងទៀតឡើងថ្លៃ ហើយកសិករនៅក្រៅតំបន់ជម្លោះ និងសង្រ្គាមហាក់រីករាយជាមួយនឹងការបង្កើនសកម្មភាពបង្កបង្កើនផល ដើម្បីបំពេញតម្រូវការដែលមានការកើនឡើង ប៉ុន្តែការខិតខំរបស់ពួកគេត្រូវបានរំខានដោយបាតុភូតអែលនីណូ។

យ៉ាងណាក៏ដោយសារព័ត៌មានធំៗមួយចំនួននៅបស្ចឹមប្រទេស គឺសុទ្ធតែបានធ្វើសេចក្តីរាយការណ៍ពីការព្រួយបារម្ភទាក់ទងនឹងបញ្ហាតម្លៃស្បៀង និងទំនាក់ទំនងជាមួយនឹងបាតុភូតអែលនីណូនៅឆ្នាំក្រោយ។

លោក អឡេ ហៅ ( Ole Houe) នាយកសេវាប្រឹក្សានៅក្រុមហ៊ុន អាយខុន ខូម៉ូឌីធី ( IKON Commodities) មានមូលដ្ឋាននៅទីក្រុងស៊ីដនី បាននិយាយថា ជាទូទៅនៅក្នុងឆ្នាំ២០២៣ រូបភាពនៃការផ្គត់ផ្គង់គ្រាប់ធុញ្ញជាតិពិតជាមានភាពប្រសើរឡើង ប៉ុន្តែនៅឆ្នាំ២០២៤ ការផ្គត់ផ្គង់អាចនឹងរំខានដោយបាតុភូតអែលនីណូ ។

លោកបានបញ្ជាក់ថា បាតុភូតអាកាសធាតុអែលនីណូ អាចនឹងបន្តរំខានដល់ការបង្កបង្កើនផល និងផលិតផលកសិកម្ម ដែលជាស្បៀងអាហារដ៏សំខាន់របស់មនុស្សជាតិ តាំងពីអាស៊ីដល់អាមេរិកឡាទីន ហើយសូម្បីតែចិន ប្រេស៊ីល ក៏ប៉ះពាល់ដែរ។

ក្រុមអ្នកវិភាគពីអាកាសធាតុបានព្រមានថា បាតុភូតអែលនីណូ អាចនឹងបន្តគំរាមកំហែងដល់ផលិតកម្មកសិកម្មនៅអាស៊ី ជាពិសេសគឺផលិតកម្មស្រូវ ស្រូវសាឡី ប្រេងដូង និងផលិតផលកសិកម្មដទៃទៀតដល់ឆមាសទី១ នៃឆ្នាំ២០២៤។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា តម្លៃគ្រាប់ធញ្ញជាតិនៅអាស៊ី ជាពិសេសគឺអង្ករកាលពីឆ្នាំ២០២៣ កន្លងទៅ គឺបានឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល១៥ឆ្នាំ ពោលគឺឡើងដល់ពី៤០ទៅ៤៥%។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅអាស៊ានហ្វីលីពិនហាក់ឆ្លេឆ្លាជាងគេ ដោយការិយាល័យរបស់លោក ប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស ( Ferdinand Marcos) ថ្មីៗនេះ ទើបតែបានអនុម័តលើការបន្តកាត់បន្ថយពន្ធអង្ករ និងអាហារផ្សេងទៀតរហូតដល់ចុងឆ្នាំ២០២៤ ដើម្បីរក្សាស្ថិរភាពតម្លៃ ចំពេលមានការគំរាមកំហែង នៃអាកាសធាតុអែលនីណូនាពេលខាងមុខ។

លោក ម៉ាកូស ត្រូវបានគេដកស្រង់សម្តីដោយនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន គឺតម្រូវឱ្យហ្វីលីពីន ត្រូវតែបន្តអនុវត្តការកាត់បន្ថយអត្រាពន្ធអង្ករ ពោត សាច់ជ្រូក និងផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីរក្សាតម្លៃសមរម្យក្នុងគោលបំណងធានាសន្តិសុខស្បៀងនៅក្នុងប្រទេស៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Intel នឹងបោះទុនវិនិយោគ២៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្របន្ទះឈីបនៅអ៊ីស្រាអែល

រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហ៊ុនយក្សអាម៉េរិក Intel បានបញ្ជាក់ពីផែនការសាងសង់រោងចក្រផលិតបន្ទះឈីបតម្លៃ២៥ពាន់លានដុល្លារនៅភាគខាងត្បូង នៃប្រ…

សេដ្ឋកិច្ចមហាយក្សចិន ត្រូវបានបន្ទាបការព្យាករកំណើនមកនៅក្រោម៥% ក្នុងឆ្នាំ២០២៤

ក្រុមអ្នកជំនាញសេដ្ឋកិច្ចចិន បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក នៅឆ្នាំ២០២៤ នឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ