អាកាសចរណ៍ថៃ

Thai Airways ត្រូវការពេល ៥ឆ្នាំ ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ក្រោយពីប្រកាសក្ស័យធន


តុលាការក្ស័យធនកណ្ដាល (Central Bankruptcy Court) បានទទួលយកករណីរបស់ក្រុមហ៊ុន Thai Airways និងកំណត់ថ្ងៃបើកសវនការ លើកដំបូងនៅក្នុងខែសីហាខាងមុខ ហើយដំណើរការនៃការរៀបចំនូវរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ រំពឹងថា នឹងត្រូវប្រើប្រាស់ពេលវេលារហូតដល់ ៥ឆ្នាំឯណោះ។
ក្រុមហ៊ុន Airbus ទារបំណុល Thai Airways ដែលជំពាក់ថ្លៃជួលយន្ដហោះ៣០គ្រឿង (រូបភាព៖https://www.ttgasia.com)
ដោយ

តាមការ​រាយការណ៍​របស់​កាសែត​បាងកកប៉ុស្ដិ៍ បាន​ឲ្យដឹងថា តុលាការ​បាន​និយាយ​​នៅ​ថ្ងៃ​ពុធនេះថា សវនការ​ដំបូង​នឹងត្រូវបើក​នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី ១៧ ខែ​សីហាខាងមុខ។

សំណើរដំណើរការ​នៃការប្រកាសក្ស័យធន​របស់​ក្រុមហ៊ុន​ Thai Airways ក៏ត្រូវចម្លង​ផ្ញើជូន​ទៅកាន់​ម្ចាស់បំណុល និងភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ។ តុលាការ​ក៏បាន​បញ្ជាក់ថា ម្ចាស់បំណុល​របស់​ក្រុមហ៊ុន​នេះ អាច​ប្ដឹងជំទាស់​ទៅកាន់​ដំណើរការ​រៀបចំ​រចនាសម្ព័ន្ធ​នេះបាន ក្នុងរយៈពេល ៣ថ្ងៃ មុនថ្ងៃ​បើក​សវវការ​ដំបូង។ បើបន្ទាប់ពីនោះ តុលាការ​នឹង​​​សម្រេចថា ម្ចាស់បំណុល​​បានព្រមព្រៀង​ជាមួយ​ដំណើរការនេះហើយ។ 

ក្រុមហ៊ុន Thai Airways បាន​ដាក់​សំណើរ​ក្ស័យធន​របស់ខ្លួន ទៅកាន់តុលាការ​នៅថ្ងៃអង្គារម្សិលមិញ ដើម្បីស្វែងរក​ការការពារ និងបន្ត​ការធ្វើអាជីវកម្ម ការស្ដារ​បំណុល និង​ស្ដារនីតិសម្បទា​អាជីវកម្មឡើងវិញ។​

ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ជំពាក់​បំណុល​មិនទាន់សង​សរុប ២០០ ពាន់លាន​បាត​ (ប្រមាណ ៦,៣ ពាន់លាន​ដុល្លារអាមេរិក) ដោយក្នុងនោះ មាន ៣០% ជាបំណុល​ជំពាក់​ក្នុងស្រុក។

អនុរដ្ឋមន្ត្រី​ថៃ លោក Wissanu Kreaa-ngam បាន​និយាយថា តុលាការ​ទំនង​ជា​ប្រើពេល​វេលា​ប្រហែល ៣ខែ ពិចារណាលើ​ញ្ញត្តិស្ដារនីតិសម្បទា​របស់ក្រុមហ៊ុន Thai Airways។ ប្រសិនបើ តុលាការ​យល់ព្រមទទួលយក វាត្រូវការ​ពេលវេលា​៣ខែទៀត ដើម្បីរៀបចំ​ផែនការ​ស្ដារនីតិសម្បទា ដែលបន្ទាប់មក​ត្រូវ​ផ្ញើជូន​ទៅកាន់ម្ចាស់បំណុល សម្រាប់​ការទទួលស្គាល់ រួច​ផ្ញើត្រលប់មកតុលាការវិញ​ដើម្បីអនុម័ត។

លោក Wissanu បន្ថែមទៀតថា «វាត្រូវការពេល​ប្រហែល ៦ខែ ដើម្បី​ដាក់​ផែនការ​ស្ដារនីតិសម្បទា ទៅកាន់តុលាការ បន្ទាប់មក​ ដំណើរការ​ស្ដារនីតិសម្បទានេះ នឹងត្រូវចំណាយពេល​ប្រហែលជា ៥ឆ្នាំ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ប្ដូរពីការដឹកផ្លែគូលែននាំចេញតាមផ្លូវអាកាស មកដឹកតាមផ្លូវសមុទ្រវិញ ដោយសារតែកូវីដ-១៩

ព័ត៌មាន
ប្រទេសវៀតណាម ត្រៀមនឹងនាំចេញផ្លែគូលែន តាមរយៈការដឹកជញ្ជូនផ្លូវសមុទ្រ ជំនួសឲ្យការដឹកជញ្ជូនតាមផ្លូវអាកាអាស ដោយសារតែរងផលប៉ះពាល់ព្រោះតែកូវីដ…

កម្ពុជានាំចេញកង់ទៅអឺរ៉ុបជិតកន្លះលានគ្រឿង ក្នុងទំហំទឹកប្រាក់ជាង ១១៩ លានដុល្លារ

ព័ត៌មាន
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអឺរ៉ុប ក្នុងចំនួនជិតកន្លះលានគ្រឿង ដែលមានទំហំជាទឹកប្រាក់សរុបប្រមាណជាង ១១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ