វិស័យអាកាសចរណ៍

អ្នកជំនាញព្យាករថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោកនឹងកើនលើសកម្រិតមុនផ្ទុះកូវីដ-១៩ នៅឆ្នាំ២០២៤


ក្រុមអ្នកឃ្លាំមើលស្ថានការណ៍ក្នុងឧស្សាកម្មអាកាសចរណ៍អះអាងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោកត្រូវបានរំពឹងថា នឹងកើនលើសកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅឆ្នាំ២០២៤ នៅពេលដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្ទុះងើបឡើងវិញពេញលេញ។ ហើយកំណើន ដែលជំរុញដោយតម្រូវការប្រកបដោយនិរន្តរភាពនេះ អាចនឹងធ្វើឱ្យឆ្នាំ២០២៤ ក្លាយជាឆ្នាំដ៏ល្អ ដែលបណ្ដាក្រុមហ៊ុនអាកាសចរណ៍ទទួលបានប្រាក់ចំណេញ។
វិស័យអាកាសចរណ៍
ដោយ

ឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោកបានស្ទុះងើបឡើងវិញខ្លាំងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយឈានជិតដល់កម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។ ទោះជាយ៉ាងណា បញ្ហាផ្គត់ផ្គង់ដែលនឹងនៅតែបន្តកើតមាន និងការទទួលបានប្រាក់ចំណេញតិចតួច បានស្ថិតក្នុងចំណោមឧសគ្គនានាដែលឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈម។

លោក ស៊ូបាស មេណុន (Subhas Menon) អគ្គនាយកនៃសមាគមក្រុមហ៊ុនអាកាសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក (Aapa) បានអះអាងថា នៅឆ្នាំ២០២៤ ការធ្វើដំណើរតាមផ្លូវអាកាសនឹងស្ទុះងើបឡើងវិញពេញលេញ។ ទន្ទឹមនឹងនេះដែរ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (Iata) បានព្យាករថា នៅឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍នានានឹងអាចរកបានប្រាក់ចំណេញបានប្រមាណជិត២៦ពាន់លានដុល្លារអាម៉េរិកពីប្រាក់ចំណូលរហូតដល់ជាង៩៦០ពាន់លានដុល្លារអាម៉េរិក។

សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (Iata) រំពឹងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនៅគ្រប់តំបន់ទាំងអស់នឹងឈានដល់កម្រិតមុនពេលផ្ទុះវិបត្ដិកូវីដ-១៩ នៅត្រឹមដំណាច់ឆ្នាំ២០២៣ នេះ លើកលែងតែតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញពេញលេញនៅដើមឆ្នាំ២០២៤។

សម្រាប់ឆ្នាំ២០២៣ ប្រាក់ចំណូលក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោក ត្រូវបានរំពឹងថា នឹងមានកម្រិតខ្ពស់ជាងក្នុងឆ្នាំ២០២២ ជាង៣៨%។ តែទោះជាយ៉ាងណា វានៅតែទាបជាង៤,៨%នៅឡើយបើធៀបនឹងឆ្នាំ២០១៩។ ជាមួយគ្នានេះ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសត្រូវបានព្យាករថានឹងទទួលបានប្រមាណ៤ពាន់៧រយលាននាក់ នៅក្នុងឆ្នាំ២០២៤ គឺខ្ពស់ជាង៩% បើធៀបនឹងចំនួនអ្នកដំណើរជាង៤ពាន់៥រយលាននាក់ ដែលទទួលបានក្នុងឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនខំស្តារសេដ្ឋកិច្ចក្រោយកូវីដ តែអ្នកមានវណ្ណៈកណ្តាលរាប់លាននាក់ នៅតែបន្តរឹតត្បិតការចំណាយ

ព័ត៌មាន
ការបន្ធូរបន្ថយសម្ពាធនៃភាពអត់ការងារធ្វើ និងការលើកកម្ពស់ការរំពឹងទុកសម្រាប់កំណើនទ្រព្យសម្បត្តិសាធារណៈ ដើម្បីជំរុញសេដ្ឋកិច្ច គឺជាកិច្ចការសំខាន…

តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញរំពឹងថា តម្លៃផ្ទះប្រណីតនៅទីក្រុងឌូបៃនឹងកើនឡើងនៅឆ្នាំ២០២៤?

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យ ណៃ ហ្វ្រេង (Knight Frank) បានឱ្យដឹងថា តម្រូវការពីអ្នកទិញរបស់ពលរដ្ឋចិន បានជំរុញឱ្យទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃក្លាយជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ