វិស័យការពារជាតិ

កត្តាសំខាន់អ្វីខ្លះជំរុញឱ្យថៃ ដែលជាសម្ពន្ធមិត្តរបស់អាម៉េរិក លួចសម្រុកទិញសព្វាវុធពីចិនកាន់តែច្រើន?


ប្រទេសជាច្រើននៅលើសកលលោកសុទ្ធតែដឹងច្បាស់ថា ប្រទេសថៃ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាម៉េរិក ដែលបានចុះសន្ធិសញ្ញាជាមួយគ្នាត្រឹមត្រូវ ប៉ុន្តែប្រទេសនេះបែរជាកំពុងសម្រុកទិញចូលអាវុធផលិតនៅប្រទេសចិន បន្ថែមទៀត រួមទាំងរថពាសដែក រថក្រោះ កប៉ាល់ និង នាវាមុជទឹកផងដែរ។ កិច្ចព្រមព្រៀងទិញសព្វាវុធចុងក្រោយនេះបានបន្ថែមរថពាសដែក ម៉ូឌែល VN-1 ផលិតនៅចិន ប្រមាណ២០គ្រឿងចូលទៅក្នុងកងនាវារបស់កងទ័ពថៃ ដែលធ្វើឱ្យចំនួនសរុបឡើងដល់ជាង ១០០គ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
វិស័យការពារជាតិ
ដោយ

ប្រទេសថៃ ដែលជាសម្ពន្ធមិត្តស្អិតរមួតរបស់សហរដ្ឋអាម៉េរិក កំពុងលួចសម្រុកទិញសព្វាវុធពីមហាយក្សចិន កាន់តែច្រើន។ ការទិញទាំងសញ្វវុធទាំងអស់នេះ គឺជាផ្នែកមួយនៃផែនការការពារជាតិ ឆ្នាំ២០២៥ របស់ប្រទេសថៃ ជាពិសេសនៅពេលប្រទេសថៃ បានបញ្ឆេះភ្លើងសង្គ្រាមឈ្លានពានប្រទេសកម្ពុជា ដល់ទៅ២លើកក្នុងឆ្នាំ២០២៥។ ប្រទេសថៃ ក៏កំពុងជំរុញឱ្យឈានដល់កិច្ចព្រមព្រៀងទិញនាវាមុជទឹកពីមហាយក្សចិន ដែលត្រូវបានពន្យារពេលជាយូរមកហើយ។

ក្រុមអ្នកជំនាញបានលើកឡើងថា ប្រទេសថៃ កំពុងងាកទៅរកចិន សម្រាប់ការទិញអាវុធដោយសារហេតុផលចម្បងធំៗ៣ រួមមាន អាវុធរបស់ប្រទេសចិន មានតម្លៃថោក, អាវុធចិន អាចរកទិញបានលឿន និងអាវុធចិន មិនភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងដូចអាវុធទិញពីអាម៉េរិក។

ជាការកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេសថៃ ជាមួយទីក្រុងវ៉ាស៊ីនតោន ហាក់មានការថមថយចាប់តាំងពីថៃ ផ្ទុះរដ្ឋប្រហារក្នុងឆ្នាំ២០១៤ រួមជាមួយនឹងភាពតានតឹងពាណិជ្ជកម្ម និងការដាក់ចេញបម្រាមដោយអាម៉េរិក តាមរយៈការផ្អាកផ្ដល់ទិដ្ឋាការដល់ប្រទេសជាច្រើនរួមទាំងថៃ កាលពីពេលថ្មីៗនេះ។

ទោះបីជាយ៉ាងនេះក្តី ក៏ក្រុមអ្នកវិភាគយល់ឃើញថា ប្រទេសថៃ ទំនងមិនបោះបង់ចោលសហរដ្ឋអាម៉េរិក នោះទេ។ ផ្ទុយទៅវិញ ប្រទេសនេះកំពុងធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់អាវុធរបស់ខ្លួន និងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងជាមួយទាំងប្រទេសចិន និងសហរដ្ឋអាម៉េរិក។ ការផ្លាស់ប្តូរ​នេះឆ្លុះបញ្ចាំងពីបញ្ហាថ្លៃដើម នៃសព្វាវុធ ការងាយស្រួលទិញ និងការមិនភ្ជាប់លក្ខខណ្ឌតឹងរ៉ឹង ពោលគឺមិនមែនជាការផ្លាស់ប្តូរយុទ្ធសាស្ត្រធំដុំរបស់ប្រទេសថៃ នោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារជាតិ អះអាងថា ប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាបានភាពធន់ទោះប្រឈមនឹងបញ្ហាសកល

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បានអះអាងថា ប្រព័ន្ធធនាគារកម្ពុជា ក្នុងឆ្នាំ២០២៥ នៅតែបន្តរក្សាបាននូវភាពធន់ ដោយទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ…

លោក ត្រាំ ពិចារណាដាក់ពន្ធគយថ្មីក្រោមហេតុផលសន្តិសុខជាតិ ដែលអាចប៉ះពាល់ដល់ពាណិជ្ជកម្មតំបន់អាស៊ីក្នុងទំហំទឹកប្រាក់៦២១ពាន់លានដុល្លារ

ស្របពេលតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក កំពុងផ្ទៀងផ្ទាត់ និងពិចារណាថា តើត្រូវលុបចោលពន្ធគយបដិការដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ឬក៏អត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ