ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង

កត្តានៅពីក្រោយការពន្យារពេលបើកសាកល្បងព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង


តាមអ្វីដែលបានគ្រោងទុកកាលពីមុន ព្រលានយន្តហោះ តារាសាគរខេត្តកោះកុង គ្រោងបើកឲ្យហោះហើរសាកល្បងនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១។ ប៉ុន្ដែ ដោយសារតែមានបញ្ហារាំងស្ទះមួយចំនួនបានធ្វើឲ្យផែនការបើកសាកល្បងនេះត្រូវបានពន្យារពេល។
ព្រលានយន្ដហោះតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំនេះ

ថ្នាក់ដឹកនាំ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​ឲ្យ​ដឹង​ថា ការ​បើក​ដំណើរការ​សាកល្បង​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​ក្នុង​ខេត្តកោះកុង ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ដើមឆ្នាំ​២០២២ ដោយសារ​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ការដ្ឋាន​សាងសង់ និង​បញ្ហា​អាកាសធាតុ​ដែល​បណ្តាល​មក​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ព្រ​លាន​យន្តហោះ​នេះ សាងសង់​លើ​ផ្ទៃដី ២១៨​ហិ​កតា​ក្នុង​ដំណាក់កាល​ទី​១​នេះ និង​សម្រេចការ​សាងសង់​បាន​ជាង​៩០% ហើយ​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ក្នុង​ខេត្តកោះកុង ត្រូវ​បាន​ពន្យារពេល​បើក​ដំណើរការ​ហោះហើរ​សាកល្បង​របស់​ខ្លួន​រហូត​ដល់​ចុង​ខែមករា ឬ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២២ ខណៈ​ដែល​តាម​គម្រោង​ពី​មុន​ធ្លាប់​រំពឹង​ថា ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ​មួយ​នេះ នឹង​បញ្ចប់​ការ​សាងសង់​នៅ​អំឡុង​ខែតុលា និង​គ្រោង​បើក​ឲ្យ​ហោះហើរ​សាកល្បង​នៅ​អំឡុង​ខែធ្នូ ចុងឆ្នាំ​២០២១​នេះ​។

ការ​ពន្យារពេល​នេះ ត្រូវ​បាន​ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា អះអាង​ថា គឺ​បន្ទាប់​ពី​មានការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ លើ​កម្មករ និង​បុគ្គលិក​មួយ​ចំនួន​ក្នុង​ការដ្ឋាន​កសាង​សង់​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​បញ្ហា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​បាន​បង្ក​ការ​រំខាន​ដល់​ដំណើរការ​សាងសង់​លើ​ការងារ​ដែល​នៅ​សេសសល់​។ ការ​មិន​ទាន់​បំពេញ​ព័ត៌មាន និង​ឯកសារ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ក៏​ជា​បញ្ហា​រាំងស្ទះ​មួយ​ផង​ដែរ​។

ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ​នេះ សាងសង់​លើ​ផ្ទៃដី​២១៨​ហិ​កតា នៅ​ក្នុង​ដំណាក់កាល​ទី​១​នេះ និង​មាន​ដី​បម្រុង​ទុក ១​ពាន់​ហិ​កតា ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន Tianjin Union Development Group ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ព្រ​លាន​យន្តហោះ​ដ៏​ធំ​មួយ​នេះ មាន​សមត្ថភាព​អាច​ទទួល​យន្តហោះ​ប្រភេទ​ប៊ូ​អ៊ី​ង​(Boeing)777 និង​ប្រភេទ​អ៊ែ​ប៊ើ​ស​(Airbus) A340 ឲ្យ​ចុះ​ចត​បាន​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយបើកប្រទេសឡើងវិញ តើកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍អាចជួបបញ្ហាខ្វះខាតធ្ងន់ធ្ងរដែរឬទេ?

ព័ត៌មាន
អស់រយៈពេលជិត ២ឆ្នាំមកនេះ មានអាជីវកម្មទេសចរណ៍ជាច្រើន បានផ្អាកសកម្មភាពរបស់ខ្លួនបណ្ដោះអាសន្ន។ ប្រការនេះ បានធ្វើឲ្យអ្នកធ្វើការនៅក្នុងវិស័យនេះជ…

ថ្ងៃដំបូងនៃការទទួលទេសចរបរទេស ថៃជួបបញ្ហាដឹកជញ្ជូនភ្ញៀវពីព្រលានយន្ដហោះ

ព័ត៌មាន
នៅថ្ងៃដំបូងដែលថៃបើកទទួលទេសចរអន្តរជាតិ គេឃើញមានអ្នកដំណើរជាច្រើនសម្រុកចូលទៅ កម្សាន្ដនៅប្រទេសនេះ ហើយការមកដល់របស់ភ្ញៀវទេសចរជាតិនិង អន្តរជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ